ប្រទេស​ស្អាត​ជាង​គេ​បំផុត​លើ​ពិភព​លោក!

នៅ​អាស៊ី ប្រទេស​៣​​ជាប់​ក្នុង​បញ្ជី​ប្រទេស​ដែល​ស្អាត​បំផុត​លើ​ពិភព​លោក​ទាំង​២០


គេហ​ទំព័រ​ដែល​សរសេរ​អំពី​ការធ្វើ​ដំណើរ​ដ៏​ល្បី​មួយ ឈ្មោះ Rough Guides បាន​ធ្វើ​បច្ចុប្បន្នភាព​ការ​ស្ទង់​មតិ​ឆ្នាំ២០១៤​របស់​ខ្លួន ដើម្បី​រក​ឲ្យ​ឃើញ​ប្រទេស​ចំនួន​២០​ដែល​ស្អាត​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។
ទេសភាព​ធម្មជាតិ​នៃ​តំបន់​ភ្នំ​ភ្លើង នៅ​ប្រទេស​ឥណ្ឌូនេស៊ី។
ដោយ

ក្នុង​ចំណោម​ប្រទេស​ស្អាត​បំផុត​ទាំង​ ២០ ដែល​ចាត់ថ្នាក់​ដោយ​ Rough Guides មាន​ប្រទេស​អាស៊ី​តែ ៣​ប៉ុណ្ណោះ និង​ពុំ​មាន​ឈ្មោះ​ប្រទេស​កម្ពុជា​ទេ បើ​ទោះ​បី​កម្ពុជា​មាន​ប្រាសាទ​អង្គរវត្ត​ និង​ឆ្នេរ​ខ្សាច់​ដ៏​ល្អ​ក៏​ដោយ។

ប្រទេស​អាស៊ីទាំង ៣ រួមមាន ឥណ្ឌូនេស៊ី (ជាប់​លេខ​៦ នៅ​ក្នុង​បញ្ជី​ប្រទេស​ទាំង​២០) ឥណ្ឌា ជាប់​លេខ​១៣ និង​វៀតណាម​ជាប់​លេខ​ចុង​គេ គឺ​លេខ​២០។ 

នៅ​ក្នុង​ស្ទង់​មតិ​អនឡាញ​ដោយ​អ្នក​អាន​គេហ​ទំព័រ Rough Guides ប្រទេស​ឥណ្ឌូនេស៊ី​ជាប់​លេខ​៦ ដោយសារ​តែ​អ្នក​ជ្រើសរើស​សរសើរ​ពី​ទេសភាពធម្មជាតិ​និង​វប្បធម៌​ចម្រុះ​សម្បូរបែប​នៃ​ប្រទេស​អាស៊ី​មួយ​នេះ។ ឥណ្ឌូនេស៊ី​មាន​កោះ​ដ៏​ច្រើន​អនេក មាន​ទេសភាព​ភ្នំ និង​បេតិកភណ្ឌ​ជា​ច្រើន។

ឥណ្ឌា ត្រូវ​អ្នក​អាន​គេហ​ទំព័រ Rough Guides សរសើរ​ថា ជា​ប្រទេស​ដែល​មាន​វប្បធម៌​ស្អាត​លើស​គេ។

ឥណ្ឌា ជាប់​លេខ​១៣​ ក្នុង​ចំណោម​ប្រទេស​ទាំង​២០ ហើយ​ប្រទេស​នេះ​ត្រូវ​បាន​អ្នក​អាន​គេហ​ទំព័រ Rough Guides បោះឆ្នោតជ្រើសរើស​ឲ្យជាប់​ក្នុង​ចំណោម​ប្រទេស​ស្អាតជាង​គេ​បំផុត​លើ​ពិភព​លោក ដោយ​ពួកគេ​សរសើរ​ចំពោះ​វប្បធម៌​ដ៏​ចម្រុះ​របស់​ប្រទេស​នេះ។ អ្នក​ខ្លះ​សរសើរ​ថា បើ​និយាយ​ពី​វប្បធម៌ គឺ​ឥណ្ឌា​ជា​ប្រទេស​ស្អាត​បំផុត​លើ​ពិភព​លោក។

តំបន់​ឆក​ Ha Long នៃ​ប្រទេស​វៀតណាម សម្បូរ​ទៅ​ដោយ​ថ្ម​ភ្នំ​មាន​រាង​ប្លែកៗ។

វៀតណាម ជាប់​លេខ​២០។ Rough Guides សរសេរ​លើក​សរសើរ​អំពី​សណ្ឋាន​ថ្ម​ដ៏​មាន​សោភ័ណភាព​ទាក់ទាញ​នៅ​តំបន់​ឆក​សមុទ្រ ហាឡុង (Ha Long Bay) និង​វាល​ស្រែ​ចម្ការ​ដែល​មាន​រាង​ជា​ថ្នាក់ៗ​នៃ​តំបន់​ភ្នំ សាប៉ា (Sa Pa)។ 

ប្រទេស​ដែល​ស្អាត​ដាច់​គេ នៅ​ក្នុង​បញ្ជី​ប្រទេស​ទាំង​២០ របស់ Rough Guides គឺស្កុតលែន (Scotland)។ 

គួររំលេច​ថា ពាក្យ​«ស្អាត»​នៅ​ក្នុង​អត្ថបទ​នេះ សំដៅ​ទៅ​ទេសភាព សោភ័ណភាព មិន​មែន​សំដៅ​ទៅ​លើ​ភាព​ស្អាត​មាន​អនាម័យ​នោះ​ទេ។

សូម​អាន​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​​នៅ​ទីនេះ៖ The most beautiful country in the world – as voted by you




អត្ថបទបន្ទាប់


កម្ពុជា​បាន​ស្វាគមន៍​សណ្ឋាគារ​ប្រណីត​លំដាប់​ពិភពលោក​មួយ​ទៀត​ហើយ!

ព័ត៌មាន
ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ចិន​មួយ​ទៀត​ហើយ ដែល​មាន​ទ្រព្យ​សកម្ម​រហូត​ដល់​ជាង​១០០​ពាន់​លាន​ដុល្លារ បាន​សម្រេច​បោះ​ទុន​វិនិយោគ​យ៉ាង​ក្រា…

បង​ធំ​បោស​សម្អាត​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ហូជីមិញ​ទទួល​សារ​គំរាម​សម្លាប់

ព័ត៌មាន
មន្ត្រី​សាលាក្រុង​ហូជីមិញ ដែល​ដឹកនាំ​យុទ្ធនាការ​សម្អាត​ចិញ្ចើម​ផ្លូវក្នុងក្រុង និយាយ​ថា លោក​បាន​ទទួល​សារ​ជា​អក្សរ និងការ​ហៅ​ទូរស័ព្ទ​ចូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ