ការផលិតវ៉ាក់សាំងកូវីដ-១៩

WHO កំពុងត្រួតពិនិត្យសំណើសុំរបស់វៀតណាម ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ តាមប្រភេទបច្ចេកវិទ្យា mRNA


អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថ្មីៗនេះថា ខ្លួនកំពុងតែត្រួតពិនិត្យសំណើសុំបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសវៀតណាម ដោយប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលកំពុងមានការប្រើប្រាស់ច្រើនជាងគេនៅលើសកលលោក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
WHO កំពុងត្រួតពិនិត្យសំណើសុំរបស់វៀតណាម ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ តាមប្រភេទបច្ចេកវិទ្យា mRNA
ដោយ

បើតាម​​អង្គការ​សម្ព័ន្ធ​វ៉ាក់សាំង Gavi បានឲ្យដឹងថា បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំងកូវីដ-១៩ គឺត្រូវបាន​ប្រើប្រាស់​ឡើង​ដោយមាន​៤​ប្រភេទ​សំខាន់ៗ ហើយក្នុងនោះ ការផលិត​តាមបច្ចេកវិទ្យា mRNA នេះ គឺមានការនិយម​ប្រើច្រើនជាងគេ។ ជាក់ស្ដែង វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយ​ក្រុមហ៊ុន BioNTech/Pfizer និង Moderna ជាដើម​ក៏ផលិត​តាម​បច្ចេកវិទ្យានេះដែរ។

វ៉ាក់សាំងដែលផលិត​ដោយ​បច្ចេកវិទ្យា mRNA គឺវា​នឹងជួយធ្វើឲ្យ​រាងកាយ​មនុស្ស​ បង្កើត​បាន​ជាប្រូតេអ៊ីន​ដែលជាផ្នែកមួយនៃមេរោគ និងបង្កើតបាន​ជាប្រព័ន្ធភាពស៊ាំ​ដែលអាចទប់ទប់នឹង មេរោគ។

តំណាង​អង្គការសុខភាពពិភពលោក​ប្រចាំ​ប្រទេសវៀតណាម លោក Kidong Park បាននិយាយ​ប្រាប់​សារព័ត៌មាន Reuters ថា «រោងចក្រផលិតវ៉ាក់សាំង​នៅវៀតណាម គឺបាន​បង្ហាញពីចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការក្លាយជា​មូលដ្ឋាន​ផលិត​វ៉ាក់សាំងកូវីដ-១៩តាម​បច្ចេកវិទ្យា mRNA។»

លោក Park បន្ថែមថា សំណើរបស់វៀតណាម​កំពុង​ត្រូវបាន​ពិនិត្យ​ដោយ​អង្គការសុខភាពពិភពលោកហើយ ហើយ​លោក​ក៏សង្ឃឹមថា ស្ថាប័ន​ផលិតវ៉ាក់សាំង​របស់​វៀតណាម​នឹង​ដាក់ពាក្យ​ស្នើសុំ​ផលិតវ៉ាក់សាំងកូវីដ-១៩នេះ​​ក្នុងទ្រង់ទ្រាយធំ។

អង្គការសុខភាព​ពិភពលោក​ កាលពីដើមខែ​មេសា​បាននិយាយថា ខ្លួន​កំពុង​ស្វែងរក​ការពង្រីក​សមត្ថភាព​របស់​បណ្ដាប្រទេស​ចំណូលទាប និងមធ្យម ដើម្បី​ផលិត​ និងពង្រីកការផលិត​វ៉ាក់សាំង​ ដើម្បីជួយដល់​ការគ្រប់គ្រង​មេរោគរាតត្បាត។

ប្រសិនបើ​វៀតណាម នឹង​ក្លាយជា​មជ្ឍមណ្ឌល​សម្រាប់​ការផ្ទេ​របច្ចេកវិទ្យា​ផលិតវ៉ាក់សាំង mRNA មែន នោះ​វានឹងចូលរួមចំណែក​ដ៏សំខាន់​មួយក្នុងការ​ផលិត​ចែកចាយវ៉ាក់សាំង​នៅក្នុង​តំបន់ផងដែរ។

សូមបញ្ជាក់ថា ថ្មីៗនេះដែរ ក្រុមហ៊ុន​ផលិតវ៉ាក់សាំងកូវីដ-១៩​របស់​អាល្លឺម៉ង់ BioNTech ក៏បាន​ប្រកាស​ពីគម្រោង​វិនិយោគ​បង្កើតស្នាក់ការកណ្ដាល​របស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ និងការបង្កើត​រោងចក្រ​ផលិតវ៉ាក់សាំងកូវីដ-១៩​នៅក្នុងតំបន់នេះផងដែរ ដោយ​ក្រុមហ៊ុននេះ បានជ្រើសយក​ប្រទេស​សិង្ហបុរី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Bitcoin ធ្លាក់ថ្លៃជាង៧% ក្រោយលោក Elon Musk ប្រកាសផ្អាកទទួលយកសម្រាប់ការទិញរថយន្ដTesla

ព័ត៌មាន
ក្រុមហ៊ុន Tesla Inc របស់កំពូលមហាសេដ្ឋីអាមេរិក Elon Musk បានសម្រេចផ្អាកទទួលយករូបិយវត្ថុឌីជីថល Bitcoin សម្រាប់ការទិញរថយន្ដរថយន្ដរបស់ខ្ល…

ការជួយសត្វអនាថាជួយឱ្យយុវជន ធូធារ៉ា ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
ពាក់អាវយឺតដៃខ្លីពណ៌ទឹកប៊ិចដែលមានឡូហ្គោជារូបដានជើងសត្វសុនកនៅលើអាវ អមជាមួយនឹងពាក្យមួយឃ្លា “សង្គ្រោះសត្វអនាថា” យុវជនសម្បុរស្រអែម និងមានមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ