វិស័យពាណិជ្ជកម្ម

លោក ត្រាំ ព្រមានក្រុមហ៊ុនលក់រាយ Walmart ដែលគ្រោងដំឡើងថ្លៃទំនិញតាមការដំឡើងពន្ធរបស់ខ្លួន


ក្រោយក្រុមហ៊ុនលក់ទំនិញរាយដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក Walmart គ្រោងដំឡើងថ្លៃទំនិញនានារាប់ចាប់តាំងពីចេករហូតដល់ប្រដាប់ប្រដាក្មេងលេង លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានចេញមកព្រមានចំពោះផែនការដំឡើងថ្លៃទំនិញរបស់ក្រុមហ៊ុននេះ។ លោក ត្រាំ បានព្រមានថា ក្រុមហ៊ុននេះមិនគួរដំឡើងថ្លៃទៅតាមតម្លៃពន្ធ ដែលរដ្ឋបាល លោក បានដាក់ចេញនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អេភី។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន បានព្រមានចំពោះផែនការដំឡើងថ្លៃទំនិញរាប់ចាប់តាំងពីចេករហូតដល់ប្រដាប់ប្រដាក្មេងលេងរបស់ក្រុមហ៊ុនលក់រាយដ៏ល្បីល្បាញរបស់អាម៉េរិក Walmart ដោយលោកបានលើកឡើងថា ក្រុមហ៊ុននេះមិនគួរកេងប្រវញ្ចរកប្រាក់ចំណេញពីគោលនយោបាយដំឡើងពន្ធលើទំនិញនាំចូល ដែលរដ្ឋបាលលោកបានដាក់ចេញនោះឡើយ។

តាមអ្វីដែលបានបង្ហោះនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានរិះគន់ ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនកំពុងផ្តល់ការងារធ្វើដល់ពលរដ្ឋប្រមាណ១,៦លាននាក់ នៅទូទាំងសហរដ្ឋអាម៉េរិកថា ក្រុមហ៊ុននេះ គួរតែបោះបង់ប្រាក់ចំណេញរបស់ខ្លួន ហើយធ្វើពលីកម្មខ្លះ ដើម្បីគាំទ្រនយោបាយសេដ្ឋកិច្ចរបស់លោក ដោយលោកបានសង្កត់ធ្ងន់ថា គោលនយោបាយនេះនឹងបោះជំហានឈានទៅរកការបង្កើតការងារ និងជំរុញផលិតកម្មក្នុងស្រុកកាន់តែច្រើននៅសហរដ្ឋអាម៉េរិក។

លោកបានព្រមានថា ក្រុមហ៊ុន Walmart គួរតែបញ្ឈប់ការព្យាយាមស្តីបន្ទោសលើគោលនយោបាយដាក់សម្ពាធពន្ធរបស់រដ្ឋបាលលោកតទៅទៀត។ លោកបានបន្តទៀតថា ក្រុមហ៊ុន Walmart និងចិន កំពុងរកស៊ីកេងប្រវញ្ចលើគោលនយោបាយពន្ធរបស់រដ្ឋបាលលោក ដោយមិនខ្វល់ពីផលប៉ះពាល់លើអ្នកប្រើប្រាស់ ហើយលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ។

ការព្រមានក្រុមហ៊ុន Walmart របស់លោក ត្រាំ ក៏អាចជាការព្រមានលើក្រុមហ៊ុននានា ដែលបាននិងកំពុងដាក់ចេញ និងរៀបចំដំណើរការដំឡើងថ្លៃទំនិញ ក្រោយសហរដ្ឋអាម៉េរិក ដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសនានា។

លោក ចន ដេវីដ រ៉េនណេ (John David Rainey) ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Walmart បាននិយាយថា ទំនិញនានា អាចនឹងបន្តឡើងថ្លៃបន្ថែមទៀតក្នុងពេលឆាប់ៗខាងនេះ។ លោកបានបន្តទៀតថា ករណីដូចជាកៅអីរថយន្តសម្រាប់កុមារ ដែលឥឡូវមានតម្លៃ៣៥០ដុល្លារ នឹងឡើងថ្លៃដល់៤៥០ដុល្លារ នាពេលខាងមុខនេះ ពោលគឺកើនឡើងប្រមាណ២៩%។

បច្ចុប្បន្នទំនិញនាំចូលសហរដ្ឋអាម៉េរិក ទាំងអស់ ត្រូវបានដំឡើងពន្ធ១០% ហើយទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា រងការដំឡើងពន្ធ២៥% និងនាំចូលពីចិន ក្នុងរង្វង់៣០%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ នឹងជជែកជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ដើម្បីស្វែងរកច្រកបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួបជជែកគ្នាតាមទូរសព្ទជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន នៅដើមសប្តាហ៍នេះ ដើម្បីស្វែងរកច្រកចេញពី…

ក្រុមហ៊ុន Huawei មានមហិច្ឆតាផលិតមនុស្សយន្តមានរូបរាងដូចមនុស្ស ដាក់ពង្រាយទូទាំងប្រទេសចិន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតមនុស្សយន្ត UBTech គ្រោងបោះទុនវិនិយោគជាង៧០០លានដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ