អនុក្រឹត្យថ្មីទាក់ទងនឹងកូវីដ១៩

អនុក្រឹត្យថ្មី៖អ្នកគេចវេះពីការយកសំណាកនិងធ្វើចត្តាឡីស័កត្រូវរងពិន័យពី១ ទៅ៥លានរៀល


បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក និងមិនសហការជាមួយក្រុមគ្រូពេទ្យក្នុងការយកសំណាកត្រូវរងការផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ៥លានរៀល។ នេះបើយោងតាមអនុក្រឹត្យស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
បុគ្គលិកសុខាភិបាលកំពុងសកសំណាកពលរដ្ឋក្នុងតំបន់កំពុងរាលដាលកូវីដ១៩នៅកម្ពុជាថ្ងៃទី១៣ មីនា ២០២១។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមីនា បានដាក់ចេញ​អនុក្រឹត្យ​មួយ ដើម្បីពិន័យ និង​ដាក់​ទោស​ចំពោះបុគ្គល ដែល​ប្រព្រឹត្ត​ល្មើស​នឹងវិធាន​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ និង​ជំងឺ​ឆ្លង​កាចសាហាវ​ផ្សេង​ទៀត។ ការដាក់ចេញ​វិធានការ​បន្ទាន់​របស់​ប្រមុខដឹកនាំ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​​ស្របពេល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​ឆ្លង​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍។

បុគ្គល​គេចវេះ​ពីការធ្វើ​ចត្តាឡីស័ក និងមិនសហការ​ជាមួយ​មន្ត្រី​សុខាភិបាល ក្នុងការ​យកសំណាក​ទៅ​ធ្វើ​តេស្ត​រកជំងឺកូវីដ-១៩ ត្រូវ​រងការផ្តន្ទាទោស​ជាពិន័យ​អន្តរការណ៍ និងផ្លូវច្បាប់ ប្រសិន​បើ​ការគេចវេះរបស់​ពួកគេបាន​ចម្លង​ទៅដល់អ្នកដទៃ។

មាត្រា២១ និងមាត្រា២២​បានចែងថា បុគ្គលដែល​គេចវេះ​ពីការធ្វើចត្តា​ឡីស័ក និងមិនសហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ក្នុងការយកសំណាក​ទៅធ្វើតេស្ត​រក​ជំងឺកូវីដ-១៩ ត្រូវ​ផ្តន្ទាទោស​ជាពិន័យ​អន្តរការណ៍​ពី​១លានរៀល ទៅ៥លានរៀល។ ប៉ុន្តែ ក្នុងករណី​ការគេចវេះ​របស់​ពួកគេ បានចម្លង​ដល់​អ្នកដទៃ ត្រូវ​ផ្តន្ទា​ទោសបន្ថែមទៀត តាមមាត្រា៧នៃអនុក្រឹត្យនេះ។

ចំពោះបុគ្គលធ្វើចត្តាឡីស័ក ដែលមិនគោរព​បទបញ្ជាផ្ទៃ​ក្នុង​នៅកន្លែង​ធ្វើ​ចត្តាឡីស័ក​​និងមិន​អនុវត្ត​វិធាន​ការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដែលបាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ត្រូវរង​ពិន័យ​ជាប្រាក់ពី​៥០ម៉ឺនរៀល ទៅ២លានរៀល។

មាត្រា២២បាន​សង្កត់ធ្ងន់ថា ការបង់​ប្រាក់​ពិន័យ​អន្តរការណ៍​ខាងលើ មិនធ្វើឲ្យ​បុគ្គល ដែលត្រូវ​ធ្វើ​ចត្តាឡី​ស័ក​រួចផុត​ពីការធ្វើ​ចត្តាឡីស័ក​នោះទេ។

អនុក្រឹត្យស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩ និងជំងឺ​ឆ្លង​កាចសាហាវ និងប្រកប​ដោយ​​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត មាន៩ជំពូក និង៣៥មាត្រា។ អនុក្រឹត្យនេះត្រូវ​បានសម្តេចនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១៕ ​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានអ្នកជាសះស្បើយថ្មី ៨៣នាក់ ខណៈអ្នកឆ្លងថ្មី២០នាក់ទៀត គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែមីនា

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀត នៅព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២១ ខណៈដែលអ្នកដែលជាសះស្…

អាជ្ញាធរខេត្តកំពតសម្រេចផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង និងការជួបជុំបបែបសាសនានាជាបណ្ដោះអាសន្ន

ព័ត៌មាន
រដ្ឋបាលខេត្តកំពតនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២១នេះ បានសម្រេចផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្ដោះអាសន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ