វិស័យការពារជាតិ

យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់លោក ត្រាំ កំពុងធ្វើឱ្យអឺរ៉ុបមានការភ័យខ្លាច ប៉ុន្តែអតីតប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA អះអាងថា មិនអាក្រក់នោះទេ


ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យអឺរ៉ុបរងភាពអាម៉ាស់ និងភ័យខ្លាចកាលពីសប្តាហ៍មុន ខណៈសេតវិមានបានព្រមានថា អឺរ៉ុបអាចប្រឈមមុខនឹងការបាត់បង់អរិយធម៌ ឬអត្តសញ្ញាណផ្ទាល់ខ្លួន ហើយបានចោទសួរថា អឺរ៉ុប នៅតែអាចជាដៃគូភូមិសាស្ត្រនយោបាយដ៏រឹងមាំសម្រាប់សហរដ្ឋអាម៉េរិកដែរ ឬទេ? នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
វិស័យការពារជាតិ
ដោយ

ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យបណ្ដាប្រទេសជាសម្ពន្ធមិត្តអឺរ៉ុបរងភាពអាម៉ាស់ និងភ័យខ្លាច នៅពេលដែលលោក ដូណាល់ ត្រាំ បានដៀលបណ្ដាមេដឹកនាំអឺរ៉ុបថា ជាមេដឹកនាំទន់ខ្សោយ ហើយបានរិះគន់គោលនយោបាយរបស់មេដឹកនាំទាំងនោះទៀតផង ជុំវិញបញ្ហាអន្តោប្រវេសន៍ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ ហើយនិយាយថា អំណាចសេដ្ឋកិច្ច និងយោធារបស់អឺរ៉ុបកំពុងធ្លាក់ចុះហើយ។ ឯកសារនោះថែមទាំងលាតត្រដាងទៀតថា សហរដ្ឋអាម៉េរិក គួរតែស្តារស្ថិរភាពជាយុទ្ធសាស្ត្រជាមួយប្រទេសរុស្ស៊ីឡើងវិញ ទោះបីជារុស្ស៊ី កំពុងតែបន្តធ្វើសង្គ្រាមនៅអ៊ុយក្រែន យ៉ាងណាក៏ដោយ។

ទោះជាយ៉ាងណា អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក ដេវីដ ផេទ្រៀស (David Petraeus) បានប្រាប់សារព័ត៌មាន CNBC ថា ការព្រមានរបស់លោក ដូណាល់ ត្រាំ មិនមែនជារឿងអាក្រក់នោះទេ ព្រោះអឺរ៉ុបត្រូវការការដាស់តឿនបែបនេះ។

អតីតប្រធាន CIA រូបនេះ បានបន្ថែមទៀតថា ប្រធានាធិបតីអាម៉េរិកជាច្រើនបានជំរុញឱ្យអឺរ៉ុប យកចិត្តទុកដាក់លើវិស័យការពារជាតិ ឱ្យកាន់តែខ្លាំង ហើយលោក ត្រាំ គឺជាអ្នកចុងក្រោយ ដែលបានដាក់សម្ពាធលើបណ្ដាប្រទេសជាសមាជិកនៃអង្គការបក្សសម្ពន្ធយោធា NATO ឱ្យបង្កើនការចំណាយលើវិស័យយោធា។ លោកបានចាត់ទុកលោក ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យបណ្ដាប្រទេសនៅអឺរ៉ុបប្តេជ្ញាចិត្តបង្កើនថវិកាការពារជាតិ រួមទាំងកិច្ចព្រមព្រៀងថ្មីៗនេះ ដើម្បីឱ្យបណ្ដាប្រទេសជាសមាជិកអង្គការបក្សសម្ពន្ធយោធា NATO បង្កើនការចំណាយដល់៥% នៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់លោក ត្រាំ កំពុងធ្វើឱ្យអឺរ៉ុបមានការភ័យខ្លាច ប៉ុន្តែអតីតប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA អះអាងថា មិនអាក្រក់នោះទេ

ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យអឺរ៉ុបរងភាពអាម៉ាស់ និងភ័យខ្លាចកាលពីសប្តាហ៍មុន ខណៈស…

តើកម្ពុជា គួរបង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក ឬដ្រូន ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងឬយ៉ាងណា ក្រោយយោធាថៃ ចេះតែរុកកួន?

យន្តហោះគ្មានមនុស្សបើក ឬដ្រូនជាសព្វាវុធ និងជាឧបករណ៍ដ៏សំខាន់មួយ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីស៊ើបការ និងវាយប្រហារលើគូសត្រូវក្នុងសង្គ្រាមសម័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ