ហេតុការណ៍ភ្លើងឆេះកាស៊ីណូធំៗចំនួន២នៅក្រុងប៉ោយប៉ែត

ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូធំៗចំនួន២នៅក្រុងប៉ោយប៉ែតអាចនឹងមានកើនឡើងថែមទៀត ខណៈអាជ្ញាធរកំពុងបន្ដស្វែងរកអ្នកជាប់នៅក្នុងអគារ


ហេតុការណ៍ឆេះកាស៊ីណូធំៗចំនួន២ នៅក្រុងប៉ោយប៉ែត គឺកាស៊ីណូ Grand Dimond និង Poipet City នៅយប់កណ្ដាលអាធ្រាតថ្ងៃទី ២៩ខែធ្នូ តាមតួលេខបឋមពីខាងអាជ្ញាធរបង្ហាញថា មានអ្នកស្លាប់ប្រមាណ ១០នាក់ និងអ្នករងរបួសប្រមាណពី៣០ទៅ ៤០នាក់។
ហេតុការណ៍ភ្លើងឆេះកាស៊ីណូធំៗចំនួន២នៅក្រុងប៉ោយប៉ែត

បើតាមអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ ឯកឧត្តម សេក សុខុម បានប្រាប់សារព័ត៌មានខេមបូណូមីស នៅរសៀលថ្ងៃទី ២៩ ខែធ្នូថា ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងសារហេតុការណ៍នេះ អាចនឹងមានការកើនឡើងថែមទៀត ខណៈបច្ចុប្បន្ន ខាងអាជ្ញាធរមាន និងក្រុមជួយសង្គ្រោះកំពុងបន្ដស្វែងរកអ្នកនៅជាប់គាំងនៅក្នុងបន្ទប់កាស៊ីណូ ដោយបន្ទប់ទាំងនោះ ភាគច្រើនសុទ្ធតែប្រើប្រព័ន្ធទ្វារបន្ទប់ Smart Key គឺនៅពេលដែលចរន្ដភ្លើងត្រូវបានដាច់ ទ្វារបន្ទប់ មិនអាចបើកចេញបានឡើយ។

បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នស្ថានការណ៍អគ្គីភ័យនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងបាន ហើយកាលពីព្រឹកថ្ងៃទី ២៩ ខែធ្នូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអញ្ជើញដល់កន្លែងកើតហេតុការណ៍ នៃគ្រោះអគ្គិភ័យ ឆាបឆេះកាស៊ីណូ ដើម្បីដឹកនាំបញ្ជាការជួយពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋផងដែរ។

តាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ការឆាបឆេះកាស៊ីណូទាំងពីរ ដែលនៅទីតាំងជាប់គ្នានេះ គឺបណ្ដាលមកពីការឆ្លងផ្ទុះសេរចរន្ដអគ្គិសនី ដោយសារតែមានការតភ្លើង ដើម្បីប្រើប្រាស់ក្នុងកម្លាំងធំ សម្រាប់ត្រៀមពិធីឆ្លងឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សេក សុខុម។

ទោះយ៉ាងណា គិតមកទល់រសៀលថ្ងៃទី ២៩ខែធ្នូនេះ គេមិនទាន់មានការវាយតម្លៃអំពីទំហំខូចខាតទ្រព្យសម្បត្តិ ដោយសារហេតុការណ៍នេះនៅឡើយទេ។

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យរូបនេះ បានគូសបញ្ជាក់ថា ហេតុការណ៍ឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតនេះ គឺជាសោកនាកម្មធំមួយ សម្រាប់ខេត្តមួយនេះ ដែលមិនធ្លាប់មានពីមុនមកនោះឡើយ៕




អត្ថបទបន្ទាប់


ឃែស យូ អាប់ បើកដំណើរការសាខាសេវាបញ្ចាំ នៅផ្សារដើមថ្កូវ

ព័ត៌មាន
ឃែស យូ អាប់ ដែលជាក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ និងជាបុត្រសម្ពន្ធមួយ របស់ក្រុមហ៊ុន វើលប្រ៊ីដ បានបើកសាខា ហ្វ្រែនឆាយរបស់ខ្លួនថ្មីមួយទៀត …

និយ័តករបរធនបាលកិច្ច បានរៀបចំសិក្ខាសាលាស្តីពី “ដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១”

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ) ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ