លោក ដូណាល់ ត្រាំ

បទបញ្ជារបស់លោក ត្រាំ ដែលឈប់ឱ្យផ្តល់សញ្ជាតិដល់ទារកដែលកើតនៅអាម៉េរិក ត្រូវបានច្រានចោល


ប្រធានាធិបតីអាម៉េរិក ទី៤៧ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាឱ្យលុបចោលច្បាប់ផ្ដល់សញ្ជាតិស្វ័យប្រវត្តិដល់គ្រប់ទារកទាំងអស់ ដែលកើតនៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយមិនគិតពីឋានៈរបស់ឪពុកម្ដាយទារក មិនថា ឪពុកម្ដាយទារកនោះ ជាជនអន្តោប្រវេសន៍ខុសច្បាប់ ឬត្រឹមតែជាអ្នកកាន់ទិដ្ឋាការបណ្ដោះអាសន្ន។
លោក ដូណាល់ ត្រាំ
ដោយ

ទោះជាយ៉ាងណា សាលាដំបូងរបស់សហរដ្ឋអាម៉េរិក បានចេញសាលក្រមច្រានចោលបទបញ្ជានេះ ហើយពេលនេះសាលាឧទ្ធរណ៍ក៏បានចេញសាលដីការតម្កល់ទុកសាលក្រមរបស់សាលាដំបូងទុកជាបានការ ដែលនេះជាការបើកផ្លូវសម្រាប់ការប្ដឹងទាស់ទៅតុលាការកំពូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

​​សាលាឧទ្ធរណ៍របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានតម្កល់ទុកជាបានការនូវសាលក្រមរបស់សាលាដំបូងអាម៉េរិក ដែលសម្រេចច្រានចោលបទបញ្ជារបស់លោក ដូណាល់ ត្រាំ ដែលឱ្យលុបចោលច្បាប់ផ្ដល់សញ្ជាតិស្វ័យប្រវត្តិដល់គ្រប់ទារកទាំងអស់ដែលកើតនៅសហរដ្ឋអាម៉េរិក ដោយពិនិត្យឃើញថា បទបញ្ជារបស់លោក ដូណាល់ ត្រាំ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ។

សាលាឧទ្ធរណ៍អាម៉េរិក ដែលមានសមាសភាពចៅក្រមមួយរូបត្រូវបានតែងតាំងដោយប្រធានាធិបតី ដូណាល់ ត្រាំ មួយរូបត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី ជីមី ខាតធ័រ (Jimmy Carter) និងមួយរូបទៀតត្រូវបានតែងតាំងដោយអតីប្រធានាធិបតី ចច ដាប់ប៊ឹលយូ ប៊ូស (George W. Bush) បានបញ្ជាក់ថា សំណុំរឿងនេះនឹងត្រូវរុញទៅតុលាការកំពូលដែលសវនាការគ្រោងនឹងបើកនៅខែមិថុនា។

ក្រសួងយុត្តិធម៌អាម៉េរិកបានអះអាងថា បទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យលុបចោលច្បាប់ផ្ដល់សញ្ជាតិស្វ័យប្រវត្តិដល់គ្រប់ទារកទាំងអស់ដែលកើតនៅលើទឹកដីសហរដ្ឋអាម៉េរិក ពិតជា​សំខាន់ណាស់ក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ និងវិបត្តិព្រំដែន។

សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលច្បាប់របស់សហរដ្ឋអាម៉េរិក បានផ្តល់សញ្ជាតិដោយស្វ័យប្រវត្តិដល់គ្រប់កុមារទាំងអស់ដែលកើតនៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយមិនគិតពីឋានៈរបស់ឪពុកម្ដាយទារក មិនថាឪពុកម្ដាយទារកនោះជាជនអន្តោប្រវេសន៍មិនស្របច្បាប់ និងអ្នកដែលមានកាន់ទិដ្ឋាការបណ្ដោះអានស្ននោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើលំហអវកាស អាចក្លាយជាវិស័យមួយនៃចរន្តសេដ្ឋកិច្ចពិភពលោកនាពេលអនាគតដែរឬទេ?

មន្រ្តីកំពូលៗនៃទីភ្នាក់ងារអវកាសអឺរ៉ុប បានអះអាងថា មនុស្សជាតិនៅលើពិភពលោកនឹងមិនអាចរស់ដោយគ្មានទំនាក់ទំនងជាមួយលំហរអវកាសបានឡើយក្នុងអំឡុង…

អាម៉េរិកនឹងកាត់បន្ថយបេសកកម្មការទូតជាមួយចិន រហូតដល់១០%

ប្រភពដែលដឹងពីបញ្ហានេះ បានអះអាងថា សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងកាត់បន្ថយទំហំបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ