បាក់ដីរអិលចុះពីលើ​ភ្នំ​នៅវៀតណាម

បាត់ខ្លួន​ទាហានជាង ២០នាក់ នៅវៀតណាម ក្នុង​ហេតុការណ៍​​បាក់ដីរអិលចុះពីលើ​ភ្នំ


នៅថ្ងៃអាទិត្យ​នេះ មានទាហានយ៉ាងហោចណាស់ ២២នាក់ បាន​បាត់ខ្លួន​នៅក្នុង​គ្រោះថ្នាក់​បាក់ដី​រអិល​ធ្លាក់​ពីលើ​ភ្នំ​បានសង្កត់​លើ​អគារ​ស្នាក់នៅ​នៅក្នុង​បន្ទាយ​ទាហាន​មួយ​កន្លែង នៅខេត្ត​ Quang Tri ប្រទេសវៀតណាម ។ នេះបើតាម​ការផ្សាយ​របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
បាត់ខ្លួន​ទាហានជាង ២០នាក់ នៅវៀតណាម ក្នុង​ហេតុការណ៍​​បាក់ដីធ្លាក់ពីលើ​ភ្នំ។ រូបភាព៖ VN Express
ដោយ

ការបាក់ដីរអិល​ធ្លាក់​ចុះ​ពីភ្នំនេះ បាន​ធ្លាក់សង្កត់លើ​ផ្ទៃដី​ជាង ១ហិកតា កាលពីវេលា​ម៉ោង​ប្រហែល ១រំលងអធ្រាត្រ ថ្ងៃអាទិត្យ​ ទី១៨ តុលា ឆ្នាំ២០២០។ ក្នុងហេតុការណ៍នេះ ដីភ្នំ​ដែល​លាយ​ឡំ​ជាមួយ​ផ្ទាំង​ថ្ម បាន​ធ្លាក់​សង្កត់​លើ​អគារ​ស្នាក់នៅ នៅក្នុង​បន្ទាយ​ទាហាន​កង​សេដ្ឋកិច្ច លេខ៣៣៧ នៅក្នុង​ឃុំ Huong Phung ។ 

មន្ត្រី​ឃុំ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ម៉ោង ២រំលងអធ្រាត្រ​មក ការបាក់ដីរអិលធ្លាក់ចុះ​ពីលើ​កំពូល​ភ្នំ​បាន​កើត​ឡើង​ ពី ៤ ទៅ ៥លើក ដោយ​លាន់ឮ​សំឡេង​ផ្ទុះ​ដូច​គ្រាប់បែក​ផ្ទុះ។

បាត់ខ្លួន​ទាហានជាង ២០នាក់ នៅវៀតណាម ក្នុង​ហេតុការណ៍​​បាក់ដីធ្លាក់ពីលើ​ភ្នំ។ រូបភាព៖ VN Express

នៅថ្ងៃអាទិត្យ​នេះ ការងាររុករកនិងសង្គ្រោះអ្នក​ដែលបាត់ខ្លួន នៅក្នុងការធ្លាក់បាក់ដី​ពី​លើ​ភ្នំ បានត្រូវ​ជួប​ការលំបាក​ដោយសារ​ភ្លៀង​ធ្លាក់ខ្លាំង ហើយ​ភ្នំនៅកន្លែង​កើតហេតុនេះ ទំនង​ជា​បន្ត​បាក់ដីធ្លាក់​ចុះ​មកទៀត ។ 

គិតត្រឹមម៉ោង ៣រសៀលថ្ងៃនេះ គេបានរកឃើញ​សាកសពចំនួន ១២នាក់ ហើយ​ការងារ​រុករកនិងកាយ​រក​ជនរងគ្រោះដែលបាត់ខ្លួន នៅបន្ត​ទាំងស្ថិតក្នុងលក្ខខណ្ឌ​អាកាសធាតុ​មិនល្អ ដោយ​មាន​ភ្លៀង​ធ្លាក់ខ្លាំង ។ សូម​ចុចត្រង់នេះ​ដើម្បី​មើលរូបភាពជាច្រើនទៀត>>>




អត្ថបទបន្ទាប់


ព្យាករណ៍របស់IMF៖ កម្ពុជា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៣ នៅអាស៊ាន ក្នុង​ឆ្នាំក្រោយ

ព័ត៌មាន
នៅឆ្នាំ២០២១ ខាងមុខនេះ ប្រទេសកម្ពុជាត្រូវបានអង្គការរូបិយវត្ថុអន្តរជាតិ (IMF)ព្យាករថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៣ ប្រច…

វៀតណាម កំពុងក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មរបស់ជប៉ុន

ព័ត៌មាន
ប្រទេសវៀតណាម កំពុងក្លាយជាទិសដៅដ៏សំខាន់នៅក្នុងក្រសែភ្នែករបស់ជប៉ុន ទាំងក្នុងក្របខណ្ឌកិច្ចការនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ