ឧបរករណ៍ ជួញដូរ

គ្រីបតូ Stablecoin របស់លោក ដូណាល់ ត្រាំ ត្រូវបានគណបក្សប្រឆាំងរាំងខ្ទប់មិនជួញដូរ


Stablecoin ដែលជាឧបរករណ៍ជួញដូរមួយ ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ តាមយន្តការនៃការទូទាត់ជារូបិយប័ណ្ណគ្រីបតូ ត្រូវបានរាំងខ្ទប់ដោយព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ ដោយសារពួកគេគិតថា វាជាឧបករណ៍ជួញដូរដែលមានប្រយោជន៍តែទៅលើជំនួញរបស់លោកប្រធានាធិបតី។
ឧបរករណ៍ ជួញដូរ
ដោយ

សារព័ត៌មាន AP បានចុះផ្សាយថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានរារាំងច្បាប់ ដើម្បីគ្រប់គ្រង Stablecoin របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយពួកគេបានលើកឡើងថា វាជាឧបករណ៍ជួញដូរ ដើម្បីតែផលប្រយោជន៍របស់លោក ត្រាំ តែប៉ុណ្ណោះ។ កិច្ចដំណើរការប្រឹងប្រែងស្វែងរកភាពស្របច្បាប់ចំពោះ រូបិយប័ណ្ណគ្រីបតូ Stablecoin ពីសំណាក់លោក ត្រាំ ត្រូវបានបរាជ័យក្រោមសំឡេងជំទាស់ដ៏ប្រកៀកប្រកិត៤៩ ទល់នឹង៤៨។

ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ពួកគេត្រូវការការសិក្សាបន្ថែមទៀតពីភាពស្របច្បាប់របស់ Stablecoin។ មេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាលោក ចន ទូន ( John Thune) បាននិយាយថា គណបក្សសាធារណរដ្ឋនឹងធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ប្រសិនបើពួកគេអនុញ្ញាតឱ្យច្បាប់នេះដំណើរការទៅមុខ។

ការប្រឆាំងនេះ គឺជាជំហរអវិជ្ជមានមួយជាថ្មីរវាងលោក ត្រាំ និងគណបក្សប្រជាធិបតេយ្យ  បូកផ្សំនឹងការស្រុតចុះនៃឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ ដែលបានចំណាយយ៉ាងច្រើននៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ហើយត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងឥទ្ធិពលរបស់លោកនៅក្នុងនយោបាយ និងប្រព័ន្ធហិរញ្ញវត្ថុទូទៅ។ ច្បាប់នេះ មានបំណងបង្កើតក្របខណ្ឌសហព័ន្ធ ដើម្បីគ្រប់គ្រងសេវាកម្មរបស់ Stablecoin ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងក្រោមច្បាប់សហព័ន្ធ និងរដ្ឋដែលមានស្រាប់មួយចំនួន។

គួរបញ្ជាក់ថា Stablecoins ជាឧបករណ៍ទូទាត់មួយ ដែលកំពុងបង្ហាញវត្តមាននៅក្នុងពិភពឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ ដែលបានបង្កើតប្រាក់ចំណេញយ៉ាងច្រើនសម្រាប់អ្នកលេងសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធ។ លោក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា ជាមេដឹកនាំកំពូលរបស់សហរដ្ឋអាម៉េរិកម្នាក់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទនឹងប្រតិបត្តិការ នៃការជួញដូរឧបករណ៍ទូទាត់តាមរូបិយប័ណ្ណគ្រីបតូនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បំណុលពលរដ្ឋថៃ ជាង៤០០ពាន់លានដុល្លារ នៅតែជាក្ដីកង្វល់ដ៏ធំ ទោះឥណទានមិនដំណើរការមានការធ្លាក់ចុះបន្តិចក៏ដោយ

យោងតាមការិយាល័យឥណទានជាតិថៃ (NCB) បានឱ្យដឹងថា បំណុលពលរដ្ឋថៃ ដែលគរដូចភ្នំនៅតែជាក្តីកង្វល់ដ៏ធំសម្រាប់រដ្ឋាភិបាល ដែលគិតត្រឹមត្រីមាសទី១ ដើ…

លោក ប៊ីល ហ្កេត នឹងបរិច្ចាគថវិកា២០០ពាន់លានដុល្លារ និងរិះគន់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ កំពុងសម្លាប់កុមារក្រីក្រលើពិភពលោក

មហាសេដ្ឋីបច្ចេកវិទ្យារបសអាម៉េរិក លោក ប៊ីល ហ្គេត បានសន្យានឹងផ្តល់ប្រាក់រហូតដល់២០០ពាន់លានដុល្លារ តាមរយៈមូលនិធិសប្បុរសធម៌របស់លោកក្នុងរយៈព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ