ការដាំក្បាលចុះ​នៃសេដ្ឋកិច្ច​អាមេរិក

សេដ្ឋកិច្ចអាមេរិកដាំក្បាលចុះជាប្រវត្តិសាស្រ្ត ដល់ទៅ -៣១,៧% ក្នុងត្រីមាសទី២ ឆ្នាំ២០២០


នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចលើកទី ២ ដែលបានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ដល់ទៅ -៣១,៧% នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០នេះ ដោយបញ្ជាក់ថា មូលហេតុចម្បងគឺបណ្តាលមកពី បញ្ហាមេរោគកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះ របស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អ្នកជំនាញ៖ វិបត្តិកំណើនសេដ្ឋកិច្ចចុះអន់ខ្សោយរយៈពេលវែង អាចនឹងកើតមានចំពោះអាមេរិក(រូបភាព Lima Charlie news)
ដោយ

ការធ្លាក់ចុះនូវ GDP ​ដ៏គំហុកនេះ គឺសបញ្ជាក់ពី ការធ្លាក់ចុះនូវ​ការចំណាយ​ក្នុងជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋអាមេរិក​, ការថមថយ​ចុះនូវ ការនាំចេញ​ទំនិញ, បាត់បង់​ការវិនិយោគ​ជាច្រើន ហើយរដ្ឋ ត្រូវបង្កើន​ការចំណាយ សម្រាប់បន្ទុក​បញ្ហានេះ។

ការិយាល័យ​វិភាគ​សេដ្ឋកិច្ចនៃ នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានបង្ហាញថា ការចំណាយ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ ប្រជាពលរដ្ឋ​អាមេរិក បានធ្លាក់​ចុះ ៣៤% គិតចាប់ពី​ខែមេសា ដល់ខែ​មិថុនា នេះ​ដែលបាន​ទាញ​ទម្លាក់​ពិន្ទុ​របស់ GDP អាមេរិក ឲ្យធ្លាក់ចុះ​រហូត​ដល់​ទៅ ២៤,៨ ពិន្ទុគិត​ជាភាគរយ។

វិស័យសេវាកម្ម គឺជា​វិស័យ​ដែលរងគ្រោះ​ខ្លាំង​ជាងគេ ធ្លាក់ចុះ​រហូត​ដល់ទៅ ៤៣% ហើយការ​វិនិយោគ​ទៅលើ​អាជីវកម្ម​នានា ធ្លាក់ចុះ ២៦% បើយើង​ធៀប​នឹង​ត្រីមាសទី ២ កាលពី​ឆ្នាំ ២០១៩កន្លងទៅ។

បន្ថែមលើនេះ ចំនួនអ្នកដាក់​ពាក្យ​បាត់បង់​ការងារ​ធ្វើ​នៅអាមេរិក កើនឡើង​លើសពី ១លាននាក់ ក្នុង​មួយសប្តាហ៍ ដែល​សបញ្ជាក់ពី​ភាពចុះ​ទន់ខ្សោយ​នៃទីផ្សារ​ការងារ ដែលត្រូវបាន​រំខាន​ដោយ បញ្ហាកូវីដ-១៩។

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២៨ ខែសីហា នេះ​ករណី​ឆ្លងមេរោគ​កូវីដ-១៩ នៅសហរដ្ឋ​អាមេរិក បានកើន​ឡើងលើស​ ៥លាន ៨សែន​ករណីហើយ ខណៈអ្នកស្លាប់ កើនដល់ជាង ១៨ម៉ឺននាក់ ហើយអ្នក​ព្យាបាល​ជាសះស្បើយមានជាង ៣លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជាបន្ដស្នើឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មពន្យារពេលសងត្រឡប់ប្រាក់កម្ចី

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជាស្នើឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មពន្យារពេលសងត្រឡប់ប្រាក់កម្ចី ដើម្បីផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់អ្នករកស៊ីនៅក្នុង…

រាជរដ្ឋាភិបាលថៃ នឹងផ្ដល់កម្ចីជាង ៧៧០លានដុល្លារ សង្គ្រោះក្រុមហ៊ុនអាកាសចរណ៍ និងស្នើកុំឲ្យក្រុមហ៊ុនបញ្ឈប់បុគ្គលិក

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ នឹងផ្ដល់ប្រាក់កម្ចីអនុគ្រោះប្រមាណជាង ៧៧០លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរព្រោះតែបញ្ហារីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ