វិស័យពាណិជ្ជកម្ម

ពន្ធគយរបស់លោក ត្រាំ កំពុងរុញច្រានឱ្យប្រទេសមួយចំនួនងាកទៅរកចិន


ទោះបីសម្ពាធពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានឈានដល់ការសម្រេចកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសមួយចំនួនជាបន្តបន្ទាប់ក៏ដោយ តែផលលំបាកនៃវិធានការពន្ធនេះកំពុងរុញច្រានឲ្យប្រទេសមួយចំនួនសម្លឹងងាកមកពង្រឹងទំនាក់ទំនងជាមួយមហាយក្សចិន។ ទូរទស្សន៍ CNN ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់សហរដ្ឋអាម៉េរិកបានរាយការណ៍ថា កាណាដា កំពុងសម្លឹងទៅរកចិន ហើយហាក់មាននិន្នការវិជ្ជមានជាមួយចិន ឡើងវិញ ក្រោយមានរឿងចម្រូងចម្រាសកាលពីឆ្នាំ២០១៨ កន្លងទៅ។
វិស័យពាណិជ្ជកម្ម
ដោយ

រូបភាពនៃការចាប់ដៃគ្នារវាងមេដឹកនាំកាណាដា និងចិន នៅកូរ៉េខាងត្បូង កាលពីពេលថ្មីៗ កំពុងធ្វើឱ្យមានការដាក់ការសង្ស័យនៃការផ្លាស់ប្តូរគោលនយោបាយរវាងប្រទេសទាំងពីរ ក្រោយចំណងមិត្តភាពរបស់ពួកគេបានរលំរលាយនៅឆ្នាំ២០១៨ បន្ទាប់ពីប៉ូលិសកាណាដាបានចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី ម៉េង វាន់ចូវ (Meng Wanzhou) ហើយទីក្រុងប៉េកាំង បានចាប់ឃុំខ្លួនជនជាតិកាណាដាពីរនាក់ពីបទចារកម្មជាការសងសឹក។

បញ្ហាខាងលើបានធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ និងបង្កឱ្យមានការមិនទុកចិត្តគ្នាយ៉ាងខ្លាំងរវាងទីក្រុងអូតាវ៉ា និងទីក្រុងប៉េកាំង។ ប៉ុន្តែក្រោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បង្កើនសង្គ្រាមពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់ខ្លួន បានជំរុញឱ្យកាណាដា ងាកទៅរកសត្រូវយូរអង្វែងរបស់ខ្លួន គឺចិន។

ទំនោរថ្មីនេះបានចាប់ផ្តើមប្រែប្រួលនៅដើមខែមុន នៅពេលដែលអ្នកការទូតកំពូលរបស់កាណាដា លោកស្រី អានីតា អាណាន់ (Anita Anand) បានទៅទីក្រុងប៉េកាំង ដើម្បីជួបជាមួយសមភាគីរបស់ខ្លួន គឺលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ បន្ទាប់មកលោកនាយករដ្ឋមន្ត្រី ម៉ាក ខាណេ (Mark Carney) និងលោក ស៊ី ជីនពីង បានជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំ APEC ដែលជាជំនួបដំបូងបំផុតក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ។

ក្រៅពីកាណាដា សម្ពន្ធមិត្តអាម៉េរិកខ្លះដូចជាអូស្រ្តាលី ក៏បានបង្ហាញចេតនាក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មវិជ្ជមានជាមួយប្រទេសចិន ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជា រំពឹងមានរោងចក្រចំនួន៣ ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីជាង៦ម៉ឺនតោនក្នុង១ឆ្នាំនឹងបើកដំណើរការនៅឆ្នាំក្រោយ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី បានដាក់ផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន២៥% នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប សម្រា…

តើមានហេតុផលអ្វីខ្លះជំរុញឱ្យអាម៉េរិក ចាត់ទុកសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្ដានុពលនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក?

សហរដ្ឋអាម៉េរិក បានចាត់ទុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាដៃគូដ៏មានសក្ដានុពលនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈអាម៉េរិក បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ