អត្ថបទក្រុមហ៊ុន

ការផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី២ ទឹកប្រាក់ចំនួន ១០ម៉ឺនរៀលចំនួន ៣០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ សីហានេះ


អតិថិជន អេ អឹម ខេ ជាទីស្រលាញ់ទាំងអស់គ្នាបានដឹងរួចមកហើយថា ធនាគារចល័តរបស់ អេ អឹម ខេ (AMK Mobile) បានដាក់អោយមានការលេងល្បងប្រាជ្ញាសប្បាយៗ និងប្ដូរពិន្ទុដើម្បីទទួលយកឱកាសទៅផ្សងសំណាងក្នុងការចាប់រង្វាន់ដែលទឹកប្រាក់សរុបចំនួន ៧០លានរៀល។ ហើយ អេ អឹម ខេ ក៏បានផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី១ប្រកាសរកអ្នកឈ្នះរួចមកហើយកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ។ ដោយឡែក អេ អឹម ខេ យើងនឹងមានការផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី២ នៅថ្ងៃទី ២៥ ខែសីហាខាងមុខនេះបន្តទៀត។
ការផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី២ ទឹកប្រាក់ចំនួន ១០ម៉ឺនរៀលចំនួន ៣០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ សីហានេះ
ដោយ

សម្រាប់អតិថិជនថ្មីដែលមិនទាន់បានលេងលោកអ្នកអាចធ្វើការទាញយកកម្មវិធីនៅនេះ (Link) ហើយធ្វើប្រតិបត្តិការដូចជា បញ្ចូលលុយទូរស័ព្ទ បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាមនិងបង់វិក្កយបត្រផ្សេងៗដើម្បីទទួលបានពិន្ទុ។ ដូច្នេះហើយអតិថិជនទាំងអស់កុំភ្លេចចូលរួមលេងទាំងគ្នាណា៎ រួសរាន់ឡើង……

សូម​អោយ​សំណាងល្អ​ និង​សូម​អរគុណ​ចំពោះ​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ចល័ត អេ អឹម ខេ របស់​យើង​!🙏

វិធីសាស្រ្ដទទួលបានពិន្ទុ៖

អតិថិជនទាំងអស់នឹងទទួលបាន ១ពិន្ទុ នៅពេលធ្វើការទូទាត់វិក្កយបត្តិដូចខាងក្រោម៖

- បញ្ចូលលុយទូរស័ព្ទ

- បង់ទឹក ឬបង់ភ្លើង ឬបង់ថ្លៃប្រមូលសំរាម

- បង់ប្រាក់កម្ចី និងប័ណ្ណឥណទាន

- បង់អ៊ីនធឺណែត និងទូរទស្សន៍ខ្សែកាប

- បង់ថ្លៃការសិក្សា

- និងបង់វិក្កយបត្រផ្សេងៗ

ការប្ដូរពិន្ទុ៖

- ប្ដូរ ២ពិន្ទុ ដើម្បីទទួលបានឱកាសលេងកម្សាន្ដ ឆ្លើយសំណួរជាមួយនឹង អេ អឹម ខេ ល្បងប្រាជ្ញា (របៀបប្ដូរពិន្ទុ)

- ប្ដូរ ៥ពិន្ទុ ដើម្បីទទួលបានឱកាសផ្សងសំណាងចាប់ឆ្នោតរៀងរាល់ ២សប្ដាហ៍ម្ដង (របៀបប្ដូរពិន្ទុ)

លក្ខន្ដិក៖

- ប្តូរ ៥ពិន្ទុ ទទួលបាន​ឱកាសផ្សងសំណាង ដើម្បីឈ្នះរង្វាន់សាច់ប្រាក់ម្តង (ឧ. ៥ពិន្ទុ = x1)

- ប្តូរ ២ពិន្ទុ ទទួលបាន​ឱកាសលេងឆ្លើយសំណួរល្បងប្រាជ្ញាម្តង​ (ឧ. ២ ពិន្ទុ = x1)

- ឱកាសផ្សងសំណាងយករង្វាន់សាច់ប្រាក់ចំនួន១០ម៉ឺនរៀល ចំនួន ៣០រង្វាន់ រៀងរាល់ថ្ងៃទី១០ និងទី២៥ ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកា​ និងរង្វាន់សាច់ប្រាក់ចំនួន១លានរៀល ចំនួន ៤០រង្វាន់ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ២០២៣។ ប្រសិនបើការចាប់រង្វាន់ចំថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក នឹងលើកទៅថ្ងៃធ្វើការបន្ទាប់។

- ប្រាក់រង្វាន់នឹងបញ្ចូលទៅគណនីរបស់អ្នកឈ្នះបន្ទាប់ពីបញ្ចប់កម្មវិធីចែករង្វាន់នៅ អេ អឹម ខេ។

- អតិថិជនម្នាក់អាចឈ្នះបានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់ឆ្នោតមួយលើក។

- ការចាប់រង្វាន់នឹងធ្វើការផ្សាយបន្ដផ្ទាល់នៅលើហ្វេសប៊ុកផេក AMK អេ អឹម ខេ។

- ចំនួនឱកាសផ្សងសំណាងនឹងត្រូវរាប់ឡើងវិញនៅក្រោយថ្ងៃទី៩ និងទី២៤ ម៉ោង១១​:៥៩យប់ ព្រោះចំនួនឱកាសរបស់លោកអ្នកត្រូវបានបញ្ចូលទៅក្នុងកម្មវិធីផ្សងសំណាងរួចហើយ។

- គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។

***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។




អត្ថបទបន្ទាប់


ក្រុមហ៊ុនជាង៦០០កំពុងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ខណៈការនាំចេញពីតំបន់នេះមានទំហំជាង២៥ពាន់លានដុល្លារក្នុងពេលជាង១០ឆ្នាំការ

ព័ត៌មាន
បច្ចុប្បន្នមានក្រុមហ៊ុនជាង៦០០ កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង២៤នៅកម្ពុជា ដែលមានទំហំវិនិយោគសរុបជាង៨ពាន់លានដុល្លារអាមេរិក ន…

តើកំពូលមេដឹកនាំប្រទេសមហាអំណាចធំៗ២ គ្រោងនឹងមកទស្សនៈកិច្ចនៅប្រទេសវៀតណាមខែក្រោយ

ព័ត៌មាន
តើកំពូលមេដឹកនាំប្រទេសមហាអំណាចធំៗ២ គ្រោងនឹងមកទស្សនៈកិច្ចនៅប្រទេសវៀតណាមខែក្រោយ!! ទោះបីជាមានទស្សនៈជាច្រើនលើកឡើងដែលថា លោក វ្លាទីមៀ ពូទីន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ