កសិករអាម៉េរិក

ការដាក់ពន្ធគយរបស់លោក ត្រាំ កំពុងបង្កើតក្តីបារម្ភសម្រាប់កសិករអាម៉េរិក


ការដាក់ពន្ធទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០ លើពិភពលោករបស់លោក ដូណាល់ ត្រាំ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋនៅតាមប្រទេសដែលរងសម្ពាធពន្ធមានការព្រួយបារម្ភនោះទេ សូម្បីប្រជាពលរដ្ឋអាម៉េរិកខ្លួនឯង ជាពិសេសកសិករ ក៏មានការព្រួយបារម្ភដូចគ្នាដែរ។ ការបង្ហាញការព្រួយបារម្ភរបស់កសិករអាម៉េរិកនេះ កើតឡើងក្រោយប្រទេសចិន ដែលជាទីផ្សារនាំចេញដ៏ធំរបស់ពួកគេបានប្រកាសដាក់ពន្ធផ្ចាញ់តបនឹងវិធានការពន្ធរបស់សហរដ្ឋអាម៉េរិកភ្លាមៗ ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងបាត់បង់ទីផ្សារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
កសិករអាម៉េរិក
ដោយ

លោក ខាលេប រ៉េក្លេន (Caleb Ragland) កសិករម្នាក់នៅរដ្ឋ ខេនតាក់គី និងជាប្រធានសមាគមសណ្តែកសៀងអាម៉េរិក បានចាត់ទុកការដាក់ចេញវិធានការពន្ធទៅវិញទៅមករបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ជាការកាត់ផ្តាច់ក្តីសង្ឃឹមរបស់កសិករអាម៉េរិក។ ការចាត់ទុកបែបនេះ ក៏ដោយសារតែទិន្នផលសណ្តែកសៀងស្ទើរពាក់កណ្តាលនៃទិន្នផលសរុបរបស់អាម៉េរិក ដែលបាននាំចេញភាគច្រើននាំចូលទៅកាន់ទីផ្សារចិន។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ក្រៅពីសណ្តែងសៀង ចិនក៏បាននាំចូលពោត សាច់គោ សាច់មាន់ និងដំណាំផ្សេងៗជាច្រើនទៀតរបស់អាម៉េរិកផងដែរ ដែលមានតម្លៃសរុបរហូតដល់ជិត២៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២៤។

ជាមួយគ្នានេះ លោក ធីម ឌូហ្វូល (Tim Dufault) កសិករមួយរូបទៀតនៅរដ្ឋមីនីសូតា (Minnesota) បានឡើងថា កសិករដាំសណ្តែកសៀងនៅឆ្នាំនេះមិនត្រឹមតែមិនរំពឹងទទួលបានប្រាក់ចំណេញនោះទេ ពួកគេថែមទាំងបារម្ភពីការខាតបង់ទៀតផង ដោយសារថ្លៃផលិតឡើងថ្លៃ គួបផ្សំទីផ្សារនាំចូលសណ្តែកសៀងធំរបស់អាម៉េរិក ជាពិសេសចិន បានដាក់ពន្ធខ្ពស់លើទំនិញសព្វសារពើរបស់អាម៉េរិក។

ជាមួយការប្រឈមនឹងបញ្ហាទីផ្សារ និងវិធានការពន្ធរបស់ប្រទេសនាំចូលនេះ កសិកររូបនេះ ជឿជាក់ថា វាអាចបង្ខំឱ្យកសិករឈប់ដាំដំណាំនេះ ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការចំណាយលើថ្លៃរស់នៅប្រចាំថ្ងៃ។ កាលពីអាណត្តិមុនកសិករអាម៉េរិក បានរងគ្រោះ​ដោយសារលោក ត្រាំ ម្តងហើយ​។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសដំឡើងពន្ធ៣៤% លើទំនិញនាំចូលពីអាម៉េរិកទាំងអស់ភ្លាមៗ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសដាក់ពន្ធលើទំនិញចិន ក្នុងបរិមាណដូចគ្នាកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២៥៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្របពេលសង្គ្រាមពន្ធគយកំពុងឡើងកម្តៅ លោក អេឡិន ម៉ាស់ សង្ឃឹមថា អាម៉េរិក និងអឺរ៉ុបនឹងអនុវត្តពន្ធគយសូន្យជាមួយគ្នានាពេលអនាគត

ក្រោយសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធលើសហភាពអឺរ៉ុបជាបន្តបន្ទាប់ ហើយអឺរ៉ុបបានប្រកាសតបតវិញជាបន្តបន្ទាប់ដ…

ទំហំ GDP របស់វៀតណាម ធ្លាក់ចុះនៅត្រីមាសដំបូងឆ្នាំនេះ នៅមុនពេលពន្ធគយរបស់លោក ត្រាំ ចូលជាធរមាន

ទិន្នន័យផ្លូវការបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម បានធ្លាក់ចុះបន្តិចនៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងត្រីមាសចុងក្រោយកាលពីឆ្នាំមុន ខណៈប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ