ក្រុមហ៊ុនភេសជ្ជៈ

ក្រុមហ៊ុនផលិតភេសជ្ជៈ Coca-Cola និង Pepsi នៅសហរដ្ឋអាម៉េរិករងបណ្តឹងពាក់ព័ន្ធបំពុលប្លាស្ទិក


ក្រុមហ៊ុនផលិតភេសជ្ជៈយក្សៗពីររួមមាន Pepsi និង Coca-Cola នៅរដ្ឋឡូសអេជឺឡេស សហរដ្ឋអាម៉េរិកត្រូវបានអាជ្ញាធរក្នុងរដ្ឋនេះប្តឹងពីបទបន្សល់កាកសំណល់ប្លាស្ទិកធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AP ក្រុមហ៊ុនទាំងពីរនេះបានជាប់ចំណាត់ថ្នាក់ជាអ្នកបំពុលបរិស្ថានដោយកាកសំណល់ប្លាស្ទិកលំដាប់កំពូលនៅលើពិភពលោកក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។
នៅអាម៉េរិករងបណ្តឹងពាក់ព័ន្ធសំណល់ផ្លាស្ទិក
ដោយ

លោក Lindsey Horvath អ្នកគ្រប់គ្រងខោនធី LA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "Coke និង Pepsi ចាំបាច់ត្រូវបញ្ឈប់ការបោកបញ្ឆោត និងទទួលខុសត្រូវចំពោះបញ្ហាបំពុលប្លាស្ទីក ដែលផលិតផលរបស់អ្នកបង្កឡើង"។ "ខោនធី Los Angeles នឹងបន្តដោះស្រាយផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរដែលបង្កឡើងដោយក្រុមហ៊ុនដែលចូលរួមក្នុងការអនុវត្តអាជីវកម្មខុសឆ្គង និងអយុត្តិធម៌។"

លោកស្រី លីនស៊ី ហវ៉ាត (Lindsey Horvath) អភិបាលស្រុក ឡូសអេនជឺឡេស បានដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិតភេសជ្ជៈ Coca-Cola និងក្រុមហ៊ុន Pepsi ពីបទបំពុលផ្ទាស្ទិកចំពោះបរិស្ថាន និងសុខភាពសាធារណៈ។ នៅក្នុងពាក្យបន្តឹងនោះលោកស្រីបានអះអាងថា ក្រុមហ៊ុនទាំងពីរបានបំភាន់សាធារណជនពីការកែច្នៃដបប្លាស្ទិករបស់ពួកគេ និងបានបន្ទាបបន្ថោកផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាព នៃការចោលដបប្លាស្ទិក។ លោកស្រីទាមទារឱ្យក្រុមហ៊ុនទាំងពីរនេះ ចាំបាច់ត្រូវបញ្ឈប់ការបោកប្រាស់ និងទទួលខុសត្រូវចំពោះបញ្ហាបំពុលប្លាស្ទិក ដែលផលិតផលរបស់ពួកគេកំពុងបង្កបញ្ហា។

ក្រុមហ៊ុនទាំងពីរនេះបានជាប់ចំណាត់ថ្នាក់ជាអ្នកបំពុលប្លាស្ទិកលំដាប់កំពូលលើពិភពលោក ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ហើយក្រុមហ៊ុនកូកា-កូឡាបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នការពារបរិស្ថានពិភពលោក Break Free From Plastic ដែលជាចលនាសកលមួយ ដែលធ្វើការ ដើម្បីសម្រេចបាននូវអនាគតដែលគ្មានការបំពុលប្លាស្ទិក។ បើតាមស្ថាប័ននេះ ក្រុមហ៊ុន Pepsi បានផលិតប្លាស្ទិកប្រមាណ២.៥លានតោន ខណៈក្រុមហ៊ុន Coca-Cola បានផលិតប្លាស្ទិកប្រហែល៣.២២៤លានតោនក្នុងមួយឆ្នាំ។

សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំមុន ក្រុមការពារអ្នកប្រើប្រាស់ និងអង្គការបរិស្ថានរបស់សហភាពអឺរ៉ុបមួយ ក៏បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Coca-Cola, ក្រុមហ៊ុន Nestle និងក្រុមហ៊ុន Danone ផងដែរ ដោយចោទពួកគេថា បានបំភាន់សាធារណជនថា ការវេចខ្ចប់របស់ពួកគេត្រូវបានកែច្នៃមកប្រើឡើងវិញ១០០%៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញថា ឥណទានដែលមានភាពប្រសើរជាងគេ គឺជាប្រភេទឥណទានបុគ្គល!

ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា ការស្នើសុំឥណទានលក្ខណបុគ្គលហាក់មានកំណើនជាបន្តបន្ទាប់ ទាំងនៅក្នុងវិស័យធនាគារ និងវិស័យម…

IMF ព្រមានថា សេដ្ឋកិច្ចអាស៊ីប្រឈមហានិភ័យកាន់តែខ្លាំង ដោយសារការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចទាបរបស់ចិន

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី១ ខែវិច្ឆិកា នេះបានព្រមានថា សេដ្ឋកិច្ចនៅតំបន់អាស៊ីបានប្រឈមហានិភ័យកាន់តែខ្លាំងឡើង ដែលបណ្ដាលមកព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ