ហាងអាហារ McDonald's

ហាងអាហារលំដាប់ពិភពលោក McDonald's នឹងបើកដំណើរការហាងនៅអ៊ុយក្រែនឡើងវិញ ទោះបីសង្គ្រាមកំពុងបន្ដឆេះឆួលក្ដី


ក្រុមហ៊ុនហាងអាហារ Fast Food យីហោដ៏ល្បីលំដាប់ពិភពលោក McDonald's របស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែ សីហាថា ខ្លួនគ្រោងនឹងបើកដំណើរការភោជនីយដ្ឋានឡើងវិញក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលបង្ហាញពីសញ្ញាវិជ្ជមានមួយនៃអាជីវកម្មលោកខាងលិចវិលត្រឡប់មករកស៊ីនៅប្រទេសនេះវិញ ទោះបីជាសង្គ្រាមរវាងអ៊ុយក្រែន ជាមួយរុស្ស៊ីនៅតែបន្តឆេះរោលរាលយ៉ាងណាក្ដី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន McDonald ចាប់ផ្តើមបើកដំណើរឡើងវិញនៅអ៊ុយក្រែន

តើហេតុអ្វីក្រុមហ៊ុន​យក្ស​របស់អាមេរិកមួយនេះ សម្រេចបើក​ដំណើរការ​ហាងរបស់ខ្លួន​ឡើងវិញ នៅគ្រាដែលសង្គ្រាម​មិនទាន់បញ្ចប់យ៉ាងដូច្នេះ?

មែនទែនទៅ ក្រុមហ៊ុនអាហាររហ័ស ឬហៅថា Fast Food ដ៏ធំបំផុតរបស់ពិភពលោក McDonald បានបិទភោជនីយដ្ឋានទាំងអស់របស់ខ្លួន​នៅប្រទេសអ៊ុយក្រែន និងរុស្ស៊ីកាលពីខែមីនាកន្លងទៅ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូទាំងកម្រោល​មកលើអ៊ុយក្រែន។ ប៉ុន្ដែ ឥឡូវនេះ ក្រុមហ៊ុន​ហាងអាហារ​របស់អាមេរិកមួយនេះ ក៏បាន​ប្រកាស​អំពីផែនការ​បើកដំណើរការភោជនីយដ្ឋាន​របស់ខ្លួននៅអ៊ុយក្រែន​ឡើងវិញហើយ។

កន្លងមក ក្រុមហ៊ុន McDonald's មានភោជនីយដ្ឋានចំនួន ១០៩ កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនដែលខ្លួនគ្រោងនឹងបើកឡើងវិញនោះទេ។ ហើយក្រុមហ៊ុននេះកាលពីខែឧសភា ក៏បានលក់ភោជនីយដ្ឋាន​របស់ខ្លួនចំនួន ៨៥០ កន្លែងរួចទៅហើយ នៅក្នុងប្រទេសរុស្ស៊ីទៅឱ្យក្រុមហ៊ុន​ក្នុង​ស្រុករបស់រុស្សីគ្រប់គ្រងបន្ដ និងបានប្ដូរឈ្មោះហាងថ្មីផងដែរ។

លោកភូល ភុមរ៉យ (Paul Pomroy) ប្រធានទីផ្សារប្រតិបត្តិការ​អន្តរជាតិរបស់ក្រុមហ៊ុន McDonald's បាននិយាយនៅក្នុងសារមួយថា «ការសម្រេចចិត្តបើកដំណើរការឡើងវិញ បានធ្វើឡើងបន្ទាប់ពី «ការពិគ្រោះ និងពិភាក្សាយ៉ាងទូលំទូលាយ និងល្អិតល្អន់ជាមួយមន្ត្រីអ៊ុយក្រែន អ្នកផ្គត់ផ្គង់ និងអ្នកឯកទេសផ្នែកសន្តិសុខ ហើយព្រមទាំងពិចារណា​លើសំណើរបស់បុគ្គលិក​របស់ខ្លួនឱ្យត្រឡប់ទៅធ្វើការវិញផងដែរ»។

ក្នុងនោះដែរ ក្រុមហ៊ុន McDonald’s បាននិយាយថា «ខ្លួនកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីទទួលបានផលិតផល​ទៅកាន់ភោជនីយដ្ឋាន និងនាំបុគ្គលិក​ត្រឡប់​មកធ្វើការ​នៅកន្លែងវិញ ជាមួយនឹងការធានាសុវត្ថិភាពនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

ជាមួយគ្នានេះដែរ McDonald’s នឹងចាប់ផ្តើមបើកភោជនីយដ្ឋានឡើងវិញ​នៅក្នុងទីក្រុងកៀវ (Kyiv) និងតំបន់ភាគខាងលិចអ៊ុយក្រែន ដែលជាកន្លែងត្រួវបានការពាររឹងមាំជាងមុនថែមទៀតផង។

គួររលឹកថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលអ៊ុយក្រែនបាន​ចាប់ផ្តើមកម្មវិធីមួយ ដើម្បីផ្លាស់ប្តូរទីតាំងអាជីវកម្មផ្សេងៗ​ទៅភាគខាងលិចពីតំបន់​ដែលរងការបំផ្លិចបំផ្លាញ​ដោយសង្រ្គាមជាមួយរុស្សី ដើម្បីទប់ស្កាត់ការខូចខាតបន្ថែមទៀត​ដល់​សេដ្ឋកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ដែរថា ក្រៅតែពីហាង McDonald’s គេសង្កេតឃើញថា ហាងយីហោអន្តរជាតិ​ល្បីៗជាច្រើនទៀតរួមមាន KFC និង Pizza Hut របស់​ក្រុមហ៊ុន​Yum Brands ក៏បាននិយាយនៅដើមខែសីហានេះដែរថា ហាងស្ទើរតែទាំងអស់របស់ខ្លួន​នៅក្នុងប្រទេសអ៊ុយក្រែន ក៏បានដាក់ឲ្យបើកដំណើរការឡើងវិញហើយដែរ៕




អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្មចេញលិខិតអនុញ្ញាតបង្កើតតំបន់សេដ្ឋកិច្ចចំនួន ២៣កន្លែង នៅ៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
មន្រី្តជាន់ខ្ពស់ក្រសួងឧស្សាហកម្ម អះអាងថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រសួងឧស្សាហកម្មបានផ្តល់លិខិតអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំប…

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជិត ៣៣ពាន់លានដុល្លារ កើនឡើងជាង ២១% នៅ៧ខែក្នុងឆ្នាំ២០២២

ព័ត៌មាន
នៅរយៈពេល៧ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងអន្តរជាតិ មានទំហំទឹកប្រាក់សរុបជិត ៣៣ពាន់លានដុល្លារអាមេរិក មានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ