ធនាគារធំៗពីរនឹងបោះផ្សាយលក់មូលបត្រ

ធនាគារធំៗពីរនឹងបោះផ្សាយលក់មូលបត្របំណុលចំនួន២០០លានដុល្លារនៅឆ្នាំនេះ


ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះមានក្រុមហ៊ុនសរុបចំនួន២៣ហើយ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬមូលបត្របំណុល ដោយក្រុមហ៊ុនទាំងនោះកៀរគរទុនពីទីផ្សារសរុបបានប្រមាណជាង៣០០លានដុល្លារ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរូបនេះរំពឹងថា ក្រុមហ៊ុនចុះបញ្ជីទាំងនោះនឹងអាចកៀរគរទុនបានលើស៥០០លានដុល្លារនៅឆ្នាំ២០២៥នេះ បន្ទាប់ពីមានធនាគារធំៗពីរនឹងបោះផ្សាយលក់មូលបត្របំណុលចំនួន២០០លានដុល្លារនៅឆ្នាំនេះ។
ធនាគារធំៗពីរនឹងបោះផ្សាយលក់មូលបត្រ
ដោយ

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានចាត់ទុកវិស័យមូលបត្រ គឺជាជម្រើសមួយដែលមិនអាចខ្វះបានក្នុងការផ្តល់នូវប្រភពទុនសម្រាប់ក្រុមហ៊ុនសហគ្រាសនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកការអភិវឌ្ឍធុកិច្ចរបស់ខ្លួន លើកកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អ ក៏ដូចជាការទាក់ទាញវិនិយោគិនពីបរទេស និងបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរពាណិជ្ជកម្មបោះផ្សាយលក់មូលបត្រកម្មសិទ្ធិដំបូងគេនៅផ្សារមូលបត្រកម្ពុជា នឹងបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុលក្នុងទំហំទឹកប្រាក់១០០លានដុល្លារនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ទន្ទឹមនេះឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងអំឡុងខែមិថុនា ខាងមុខ ធនាគារវីង ក៏គ្រោងនឹងបោះផ្សាយលក់សញ្ញាបណ្ណដែលមានទំហំសាច់ប្រាក់ប្រមាណជាង១០០លានដុល្លារផងដែរ។ តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណរបស់ធនាគារធំៗទាំងពីរនេះ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា ទំហំទុនដែលក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាអាចកៀរគរបានពីទីផ្សារនឹងកើនលើស៥០០លានដុល្លារនៅត្រឹមឆ្នាំ២០២៥នេះ ខណៈគិតត្រឹមចុងឆ្នាំ២០២៤កន្លងទៅក្រុមហ៊ុនទាំងនេះកៀរគរទុនពីផ្សារបានជាង៣០០លានដុល្លារ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះមានក្រុមហ៊ុនសរុបចំនួន២៣បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះមានក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលចំនួន១២៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត៖ ប្រទេសជាតិមួយដែលខ្លាំងទាល់តែមានធនធានមនុស្សខ្លាំង !

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកវិស័យអប់រំជាវិស័យដ៏ចម្បងមួយក្នុងការជួយប…

កម្ពុជា នាំចេញសត្វក្រពើរស់ជាង១ពាន់ក្បាលទៅកាន់ទីផ្សារចិន ជាលើកដំបូង ខណៈអ្នកចិញ្ចឹមរំពឹងជួយជំរុញតម្លៃក្រពើឱ្យកើនឡើងបន្ថែមទៀត

សត្វក្រពើរស់ជាង១ពាន់ក្បាលត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង ក្រោយចរចាបើកទីផ្សារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ តាមរយៈការហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ