ដំឡូងមីកម្ពុជា

ការហក់ឡើងតម្លៃដឹកជញ្ជូនកំពុងរារាំងការនាំចេញដំឡូងមីកម្ពុជា ទៅទីផ្សារចិន


ដំឡូងមីបានក្លាយជាដំណាំយុទ្ធសាស្ត្រមួយក្នុងការជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈតម្រូវការពីទីផ្សារចិន និងវៀតណាម នៅតែបន្តហក់ឡើងខ្ពស់ ដែលជាសញ្ញាវិជ្ជមានក្នុងការរក្សាស្ថិរភាពតម្លៃ។ ទោះជាយ៉ាងណា វិបត្តិប្រេងឡើងថ្លៃ និងការហក់ឡើងតម្លៃសេវាដឹកជញ្ជូន កំពុងបង្កជាផលរំខានដល់ថ្លៃដើមផលិត និងសមត្ថភាពប្រកួតប្រជែងរបស់ដំឡូងមីកម្ពុជា។ តើការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសចិននឹងជួបបញ្ហាប្រឈមអ្វីខ្លះក្នុងស្ថានភាព ដែលថ្លៃដឹកជញ្ជូនមិនទាន់មានសញ្ញាថយចុះបែបនេះ?
ដំឡូងមីកម្ពុជា
ដោយ

លោក ស៊ីន វុទ្ធី អគ្គលេខាធិការ នៃសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន បានឱ្យដឹងថា មកទល់ពេលនេះ ក្រុមហ៊ុនជាសមាជិករបស់សមាគម បានប្រមូលទិញដំឡូងមីក្រៀមពីកសិករបានប្រមាណ១០ម៉ឺនតោន ឬស្មើនឹងប្រមាណ៥% នៃទិន្នផលសរុប សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទោះបីជាតម្រូវការវត្ថុធាតុដើមដំឡូងមីក្រៀមខ្មែរពីចិន នៅតែមានកម្រិតខ្ពស់ តែអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា តម្លៃដំឡូងមីខ្មែរខ្ពស់ជាងដំឡូងមីរបស់បណ្តាប្រទេសក្នុងតំបន់មួយចំនួន និងការហក់ឡើងខ្ពស់នៃតម្លៃដឹកជញ្ជូន កំពុងក្លាយជាបញ្ហាសម្រាប់កម្ពុជាក្នុងការជំរុញការនាំចេញដំឡូងមីក្រៀមទៅកាន់ទីផ្សារចិន។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា មកទល់ពេលនេះការប្រមូលផលដំឡូងមីចាប់ផ្ដើមស្បើយបន្តិចហើយ ហើយកសិករចាប់ផ្ដើមរៀបចំដាំដុះឡើងវិញជាបណ្តើរៗផងដែរ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ការនាំចេញដំឡូងមីក្រៀមរបស់កម្ពុជា ទៅកាន់ទីផ្សារចិន នៅឆ្នាំនេះ មានកំណើនល្អប្រសើរ និងមានតម្លៃសមរម្យ។ យ៉ាងណាមិញ លោក អំពាវនាវដល់បណ្តាក្រុមហ៊ុននាំចេញគួរពង្រីកឃ្លាំងស្តុក ឬទីតាំងប្រមូលទិញនៅតាមមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយចំណាយដឹកជញ្ជូនផ្ទៃក្នុងសម្រាប់កសិករ។

ដោយឡែកឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា តម្លៃដំឡូងមីនៅឆ្នាំនេះនឹងហក់ឡើងខ្ពស់ជាងឆ្នាំមុន។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយមានការជួយសម្របសម្រួលយ៉ាងសកម្មពីក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរុញច្រានការនាំចេញទៅកាន់ទីផ្សារចិន ឱ្យបាន៥០ម៉ឺនតោន និងការទទួលបានការចុះកិច្ចសន្យាប្រមូលទិញដំឡូងមីខ្មែរពីវៀតណាម រហូតដល់៩លានតោនក្នុងរយៈពេល៥ឆ្នាំ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ប្រធាន Amcharm នៅកម្ពុជា លើកឡើងគោលនយោបាយ៦ចំណុច ដែលអាចជួយឱ្យសេដ្ឋកិច្ច និងចំនួនប្រជាជនកម្ពុជា នាំមុខថៃនៅ៧៥ឆ្នាំខាងមុខ

ប្រធានសភាពាណិជ្ជកម្ម កម្ពុជា លោក Casey Barnett នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ បានបង្ហាញ នូវទស្សនជាគោលនយោបាយចំនួន ៦ចំណុច ដែលកម្ពុជាគួរធ្វ…

អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាល វះកាត់មន្ត្រីនៅច្រកព្រំដែន ដែលបណ្តោយឱ្យទុរេនថៃ ហូរចូលទីផ្សារកម្ពុជា ដើម្បីស្តារទំនុកចិត្តពលរដ្ឋ

​​សញ្ញាអាសន្ន នៃវិបត្តិទំនុកចិត្តកំពុងផ្ទុះឡើង ក្រោយមានការលេចធ្លាយការលួចនាំទុរេន​ខុសច្បាប់ពីប្រទេសថៃ មកកាន់ទីផ្សារកម្ពុជា ដែលឆ្លុះបញ្ចាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ