ព្យុះទីហ្វុង កាជិគី

តើព្យុះទីហ្វុង កាជិគី បានបង្កការរំខាន និងបំផ្លិចបំផ្លាញអ្វីខ្លះនៅក្នុងប្រទេសវៀតណាម ថៃ និងឡាវ?


ព្យុះទីហ្វុង កាជិគី (Kajiki) ដែលបានវាយប្រហារបណ្តាខេត្តមួយចំនួនក្នុងប្រទេសវៀតណាម ឡាវ និងថៃត្រូវបានគេរាយការណ៍ថា បានឆក់យកជីវិតមនុស្ស៤នាក់ និងបណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈយ៉ាងដំណំ។ ព្យុះដ៏កំណាចនេះបានពន្លិចផ្នែកខ្លះនៃរដ្ឋធានីហាណូយ និងបង្កការជន់លិចនៅភាគខាងជើងប្រទេសថៃ ហើយក៏បានរំខានដល់ប្រតិបត្តិការរថភ្លើងល្បឿនលឿនរបស់ឡាវផងដែរ។
តើព្យុះទីហ្វុង កាជិគី
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍ថា ព្យុះកាជិគី ដែលបានបោកបក់បណ្តាខេត្តនៅភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាមអស់រយៈពេលជាង១០ម៉ោង បានឆក់ជីវិតមនុស្ស៣នាក់និងរបួស១៣នាក់ ធ្វើឱ្យខូចខាតលំនៅឋានជិត៧ពាន់ខ្នង បង្កឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនី និងបង្កផលប៉ះពាល់ដល់ពលរដ្ឋប្រមាណ១,៦លាននាក់។ លើសពីនេះ ព្យុះដ៏កំណាចនេះបានពន្លិចខេត្តជាច្រើនដោយរួមទាំងរដ្ឋធានីហាណូយ និងបានបណ្តាលឲ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបិទអាកាសយានដ្ឋានចំនួនពីរនៅក្នុងខេត្តក្វាងប៊ិញ និងខេត្តថាញ់ ហាវ។

ជាមួយគ្នានេះប្រទេសថៃ ក៏បានរងការវាយប្រហារពីព្យុះនេះយ៉ាងខ្លាំងផងដែរ ដោយឥទ្ធិពលរបស់ព្យុះនេះបានបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតធ្វើឱ្យមានគ្រោះបាក់ដីកប់ភូមិមួយនៅខេត្តឈៀងមៃ កាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត្រថ្ងៃទី២៧ ខែសីហា ដោយបានឆក់យកអាយុជីវិតមនុស្សម្នាក់ បាត់ខ្លួនម្នាក់ និងរបួស១០នាក់ និងបានពន្លិចតំបន់ជាច្រើននៅភាគខាងជើងប្រទេសថៃផងដែរ។

ដោយឡែកនៅក្នុងប្រទេសឡាវឯណោះវិញ មិនទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់ដែលបង្កឡើងដោយព្យុះនេះគួរឱ្យកត់សម្គាល់នៅឡើយទេ ប៉ុន្តែសារព័ត៌មាន Laotian Times បានរាយការណ៍ថា ព្យុះនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងរំខានដល់ប្រតិបត្តិការដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿនឡាវ-ចិន ហើយដើម្បីការពារ និងរក្សាសុវត្ថិភាពអ្នកដំណើរ អាជ្ញាធរឡាវបានសម្រេចផ្អាកសេវាកម្មដឹកនាំអ្នកដំណើរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ដោយអ្នកដំណើរអាចយកសំបុត្រប្តូរលុយវិញបាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររយៈពេល ៣ ថ្ងៃពី Vietjet ៖ ធ្វើដំណើរពីសៀមរាបទៅហាណូយជាមួយតម្លៃសំបុត្រចាប់ពី ០ ដុល្លារ

(ភ្នំពេញ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រយន្តហោះព…

ស្របពេលកម្ពុជា កំពុងមានជម្លោះជាមួយថៃ តើការសាមគ្គីគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរមានសារសំខាន់យ៉ាងណាដែរ?

ខ្មែររួបរួមខ្មែរឈ្នះ! នេះជាពាក្យស្លោកមួយ ដែលបុព្វបុរសខ្មែរបង្កើតឡើងដើម្បីពញាក់ស្មារតីរបស់ពលរដ្ឋខ្មែរឱ្យចេះរួមរួម និងសាមគ្គីគ្នាជាធ្លុងមួយ ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ