អាកាសចរណ៍

រដ្ឋាភិបាលក្រុង ឌូបៃ ចាក់បញ្ចូលសាច់ប្រាក់២ពាន់លានដុល្លារ ដើម្បីសង្គ្រោះក្រុមហ៊ុន Emirates ពីវិបត្តិកូវីដ-១៩


ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម Emirates ទើបតែបានទទួលថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក ពីរដ្ឋាភិបាលក្រុងឌូបៃ ខណៈដែលក្រុមហ៊ុននេះ កំពុងតែជួបប្រទះបញ្ហាសាច់ប្រាក់ព្រោះតែវិបត្តិកូវីដ-១៩។ នេះបើតាមសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Reuters។
រដ្ឋាភិបាលក្រុង ឌូបៃ ចាក់បញ្ចូលសាច់ប្រាក់២ពាន់លានដុល្លារ ដើម្បីសង្គ្រោះក្រុមហ៊ុន Emirates ពីវិបត្តិកូវីដ-១៩
ដោយ

វិស័យ​អាកាសចរណ៍​គឺជា​ឧស្សាហកម្ម​មួយ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ នៅអំឡុង​ពេល​នៃវិបត្តិ​កូវីដ-១៩នេះ ហើយ​ក្រុមហ៊ុន Emirates បាន​កាត់បន្ថយការងារ​រាប់ពាន់​កន្លែង ដើម្បី​ព្យាយាម​គ្រប់គ្រង​វិបត្តិ។ នេះបើតាម​ប្រភពព័ត៌មាន​ដែលបាន​បញ្ជាក់​នៅក្នុង​សារព័ត៌មាន Reuters។

រដ្ឋាភិបាល​អារ៉ាប់រួម បាន​ចាក់​បញ្ចូល​សាច់ប្រាក់​​២ពាន់លាន​ដុល្លារ ទៅក្នុង​ក្រុមហ៊ុន​ Emirates នេះ គឺធ្វើឡើង​បន្ទាប់ពី​ព្រះរាជទាយាទ​ឌូបៃ កាលពី​​ខែ​មីនា​បាន​សន្យាថា នឹងជួយ​ក្រុមហ៊ុន​នេះ​ពីវិបត្តិ។

ទោះជាយ៉ាងនេះក្ដី មិនមាន​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ​អំពី​ការ​ចាក់បញ្ចូល​សាច់ប្រាក់​នេះនោះទេ។ ប៉ុន្ដែ ព័ត៌មាន​លម្អិត​ត្រូវបាន​សាតត្រដាង នៅក្នុង​ឯកសារ​ទាក់ទង​នឹង​បណ្ណបំណុល​ ដែលត្រូវបាន​បង្ហាញ​ដោយរដ្ឋាភិបាល​ឌូបៃ។

កាលពីខែ​ឧសភា​ក្រុមហ៊ុន Emirates បាន​និយាយថា ខ្លួនមាន​ផែនការ​បង្កើន​បំណុល​ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​នៃ​មេរោគ​រាតត្បាត ហើយ​ក្រុមហ៊ុននេះ បាន​ពង្រីកបំណុល​ប្រមាណ ១,២ពាន់លាន​ដុល្លារអាមេរិក នៅក្នុង​ត្រីមាសទី ១។

នៅក្នុង​ខែនេះ ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម​មួយនេះ បាន​ស្នើ​បុគ្គលិក​អ្នកបម្រើ​យន្ដហោះ ស្ម័គ្រចិត្ត​សម្រាក​ពី​ការងារ​ដោយ​មិនទទួលបាន​ប្រាក់ខែ ហើយ​ប្រភព​ព័ត៌មាន​បាន​ឲ្យដឹងថា ដំណើរការ​ឈប់​សម្រាប់​ពីការងារនេះ បាន​ចាប់ផ្ដើមឡើង​តាំងពី​ខែ​កក្កដា​មកទល់ពេលនេះ ដោយមាន​បុគ្គលិក​ជាច្រើន​ត្រូវបាន​បញ្ឈប់​នៅក្នុង​ខែនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេស ១៣% នៅ៨ខែ ឆ្នាំ ២០២០

ព័ត៌មាន
ប្រទេសវៀតណាម បានធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេសដល់ទៅ ១៣% នៅរយៈពេល៨ខែឆ្នាំ២០២០នេះ ដោយទទួលបានទំហំទឹកប្រាក់វិនិយោគត្រឹមតែ១៩,៥ ពាន់លា…

ក្រុមហ៊ុនវៀតណាម នឹងចូលមកខួងអណ្ដូងប្រេងនៅកម្ពុជាចំនួន ៥ អណ្ដូងឲ្យក្រុមហ៊ុន KrisEnergy នៅខែតុលា

ព័ត៌មាន
នៅខែតុលាខាងមុខនេះ ក្រុមហ៊ុនខួងអណ្ដូងប្រេងរបស់វៀតណាម PetroVietnam Drilling & Well Service Corporation (PV Drilling) នឹងចាប់ផ្ដើមអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ