ក្រុមហ៊ុនធានារ៉ាប់

ព្យុះទីហ្វុងដ៏កំណាចធ្វើឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងនៅវៀតណាមធ្ងន់ក ប្រឈមនឹងការសងសំណងរហូតដល់ទៅរាប់រយលានដុល្លារអាម៉េរិក


ព្យុះទីហ្វុងដ៏កំណាច Yagi បានធ្វើឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងនៅវៀតណាមកំពុងធ្ងន់កហើយពេលនេះ ដោយប្រឈមនឹងការទូទាត់សងសំណងរហូតដល់ទៅរាប់រយលានដុល្លារអាម៉េរិកឯណោះ ខណៈដែលវិស័យធានារ៉ាប់រងនៅក្នុងប្រទេសនេះជាពិសេសធានារ៉ាប់រងអាយុជីវិតបានធ្លាក់ចុះខ្លាំងបំផុតកាលពីឆ្នាំ២០២៣ កន្លងទៅ និងដែលមកទល់ពេលនេះមិនទាន់មានស្ថានភាពធូរស្បើយឡើងវិញនៅឡើយ។
ក្រុមហ៊ុនធានារ៉ាប់
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងនានានៅប្រទេសវៀតណាមទទួលបានពាក្យសុំទាមទារសំណងខូចខាតក្នុងទំហំសរុបរហូតដល់ទៅ១១២លានដុល្លារអាម៉េរិក បន្ទាប់ពីកើតមានបាតុភូតព្យុះទីហ្វុង Yagi ដែលជាព្យុះទីហ្វុងដ៏កំណាចបំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំមកនេះ។

ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងមិនមែនអាយុជីវិតឈានមុខគេ PVI Insurance Corp ប្រឈមនឹងការទូទាត់សំណងច្រើនជាងគេបំផុត ក្នុងទំហំរហូតដល់ទៅជាង៨១លានដុល្លារអាម៉េរិក សម្រាប់ថ្លៃខូតខាតទ្រព្យសម្បត្តិដោយមិនរាប់បញ្ចូលមនុស្ស និងយានយន្ត។

លោក ង៉ោ ទ្រុង ឌុង (Ngo Trung Dung) ដែលមកពីសមាគមធានារ៉ាប់រងវៀតណាម បានប៉ាន់ប្រមាណថា ការទាមទារសំណងខូចខាតទាក់ទងនឹងព្យុះទីហ្វុង Yagi អាចកើនដល់រាប់រយលានដុល្លារអាម៉េរិក។ ពេលនេះក្រុមហ៊ុនធានារ៉ាប់រងនានាកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីជួយអតិថិជន តួយ៉ាងដូចជាក្រុមហ៊ុន PVI Insurance Corp ជាដើមបានបញ្ជូនបុគ្គលិករបស់ខ្លួនទៅកាន់តំបន់ដែលរងផលប៉ះពាល់នានាតែម្ដង។

ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក៏បានដំណើរការទាមទារសំណងផងដែរ ដោយក្នុងនោះក្រុមហ៊ុន AIA Vietnam និងក្រុមហ៊ុន Dai-ichi Insurance ជាដើមបានរាយការណ៍ថា ខ្លួនកំពុងដំណើរការនីតិវិធីផ្ដល់សំណងដល់អតិថជនរបស់ខ្លួនដែលបានស្លាប់

បណ្តាលមកពីព្យុះទីហ្វុង Yagi។

សូមបញ្ជាក់ថា ព្យុះទីហ្វុង Yagi បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់ជាច្រើនក្នុងប្រទេសវៀតណាម ដែលបណ្តាលឱ្យមនុស្ស១៩៩នាក់ស្លាប់ និង១២៨នាក់ទៀតបាត់ខ្លួន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រសួងការបរទេស សម្តែងការសោកស្ដាយចំពោះការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រ…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំ «កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ