បច្ចេកវិទ្យាបន្ទះឈីប

ជប៉ុនជះលុយ៦៧ពាន់លានដុល្លារ ដើម្បីក្លាយជាម្ចាស់ផលិតកម្មបន្ទះឈីបពិភពលោក


ប្រទេសជប៉ុននឹងបោះទុនដ៏មហាសាលរហូតដល់ទៅ៦៧ពាន់លានដុល្លារ ដើម្បីដណ្តើមកិត្តិនាមជាម្ចាស់ផលិតកម្មបន្ទះឈីបពិភពលោកជាថ្មីឡើងវិញ ខណៈមហាយក្សចិន កំពុងជួបបញ្ហាតានតឹងជាមួយសហរដ្ឋអាម៉េរិក។ សារព័ត៌មានបស្ចិមប្រទេសធំៗបានរាយការណ៍ថា នៅពេលនេះជប៉ុនកំពុងបោះទុនដ៏សម្បើមនេះ កសាងមូលដ្ឋានផលិតកម្មនៅភាគខាងជើងកោះហុកកៃដូ។
បច្ចេកវិទ្យាបន្ទះឈីប
ដោយ

កោះហុកកៃដូ ដែលជាកោះធំទីពីរនៅក្នុងប្រទេសជប៉ុន កំពុងតែអភិវឌ្ឈន៍ខ្លួនក្លាយជាមូលដ្ឋាននៃផលិតកម្មផលិតផលឧស្សាហកម្មបន្ទះឈីបដ៏ធំរបស់ពិភពលោកនៅក្នុងទឹកប្រាក់វិនិយោគដែលមានតម្លៃប្រមាណ៦៧ពាន់លានដុល្លារ ស្របពេលដែលចិន និងសហរដ្ឋអាម៉េ​រិកកំពុងតែតានតឹងនឹងគ្នាលើបញ្ហានេះ។

នៅលើទីវាលដ៏ធំដែលគេដឹងថា ជាអតីតវាលស្មៅដ៏ល្វឹងល្វើយនៅភាគខាងជើងនៃកោះហុកកៃដូនេះ ទោះបីជាអាកាសធាតុកំពុងតែអាក្រក់ដោយសារតែការធ្លាក់ព្រិលដ៏ក្រាស់ក៏ដោយ ក៏នៅពេលនេះគ្រឿងចក្រដូចជាអេស្កាវ៉ាទ័រ និងរថយន្តដឹកទំនិញជាច្រើនបានបន្តសកម្មភាពយ៉ាងរស់រវើកចេញចូលការដ្ឋានសំណង់ ដែលគេដឹងថា ជាមូលដ្ឋានរោងចក្រឧស្សាហកម្មបន្ទះឈីបរបស់ជប៉ុន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មូលដ្ឋាននេះ គឺកំពុងតែអភិវឌ្ឈន៍ដោយក្រុមហ៊ុន រ៉ាភីតដឺស ខប (Rapidus Corp) ដែលជាក្រុមហ៊ុនបង្កើតថ្មីក្នុងស្រុក។ ក្រុមហ៊ុននេះមានផែនការប្រែក្លាយតំបន់ភាគខាងជើងកោះហុកកៃដូនេះ ទៅជាមជ្ឈមណ្ឌលនៃឧស្សាហកម្មផលិតបន្ទះឈីបដ៏ទំនើបនៅក្នុងឆ្នាំ២០២៧។

នៅពេលនេះចិន និងសហរដ្ឋអាម៉េ​រិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ និងទី១របស់ពិភពលោក កំពុងតែប្រទាំងប្រទើសគ្នាយ៉ាងខ្លាំងលើបញ្ហាអនាគត នៃឧស្សាហកម្មបន្ទះឈីបនេះ ខណៈដែលអាម៉េ​រិក​ បានចោទថា ឧស្សាហកម្មនេះអាចជាមូលដ្ឋានទំនើបកម្មខាងយោធារបស់ចិន ខណៈដែលចិនបានឆ្លើយតបមកថា សកម្មភាពរបស់ខ្លួនគ្រាន់តែ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់មនុស្សជាតិប៉ុណ្ណោះ។ ស្របពេលដែលចិន និងអាម៉េរិក ជាប់ដៃក្នុងជម្លោះលើបញ្ហាបន្ទះឈីបនេះ ប្រទេសជាច្រើនគឺកំពុងតែប្រជែងគ្នា ដើម្បីដណ្តើមឧត្តមភាពនេះ ដោយរួមមានតាំងពីកោះតៃវ៉ាន់ កូរ៉ខាងត្បូង និងជប៉ុនតែម្តង។ ​

លោក អាតស៊ូអូ ស៊ីមីហ្សូ ( Atsuo Shimizu )នាយកប្រតិបត្តិក្រុម Rapidus ទទួលបន្ទុកក្នុងការបើកដំណើរការរោងចក្រថ្មី បាននិយាយថា គម្រោងនេះវាពាក់ព័ន្ធនឹងកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ប៉ុន្តែដើម្បីរស់នៅក្នុងនាមជាប្រជាជាតិមួយ ជប៉ុនត្រូវការក្លាយជាអ្នកលេងសាកលមួយជាមួយនឹងបច្ចេកវិទ្យា ហើយជប៉ុន ក៏ចង់បង្ហាញថា ខ្លួនជាអ្នកផ្គត់ផ្គង់មួយនៃឧស្សាហកម្មបន្ទះឈីប៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ដាធនាគារចិន អនុម័តកម្ចី១៧ពាន់លានដុល្លារអាម៉េរិក ដើម្បីសង្គ្រោះវិស័យអចលនទ្រព្យចិន

ព័ត៌មាន
អាជ្ញាធរលំនៅឋានរបស់ប្រទេសចិន អះអាងថា ប្រាក់កម្ចីអភិវឌ្ឍន៍រហូតដល់ទៅជាង១៧ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័ត ហើយកម្ចី៤ពាន់លានដុល្លារអ…

តើជាការពិតឫទេ ដែលថា ចិនប្រើម៉ិកស៊ិកជាច្រកដឹកទំនិញចូលទីផ្សារអាម៉េរិក ដើម្បីបញ្ជៀសបញ្ហាគំនាបពន្ធ?

ព័ត៌មាន
ស្របពេលដែលចិនជ្រុះបាត់ឋានៈជាប្រទេសនាំចូលទំនិញច្រើនបំផុតទៅកាន់ទីផ្សារអាម៉េរិក ទៅឱ្យប្រទេសម៉ិកស៊ិក ដែលជាប្រទេសជាប់ព្រំដែនជាមួយមហាអំណាចន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ