ហេដ្ឋារចនាសម្ព័ន្ធ

អ៊ុយក្រែន អាចត្រូវការថវិកាជាង១ទ្រីលានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ


ធនាគារវិនិយោគអឺរ៉ុប (the European Investment Bank) បានប៉ាន់ប្រមាណថា ពេលនេះអ៊ុយក្រែនអាចនឹងត្រូវការមូលធនសាធារណៈ និងឯកជនរហូតដល់ទៅជាង១ទ្រីលានដុល្លារអាម៉េរិកឯណោះ ដើម្បីកសាងប្រទេសឡើងវិញ ក្រោយការឈ្លានពានរបស់រុស្ស៊ី លើប្រទេសនេះ បានឈានដល់ឆ្នាំទី៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ស្ថានភាពនៅសមរភូមិជួរមុខកំពុងតែក្ដៅគគុកដែលពិបាកនឹងប៉ាន់ស្មានដឹងណាស់ថា សង្គ្រាមនៅអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នឹងបញ្ចប់នៅពេលណា ឬបញ្ចប់តាមវិធីណានោះទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុនបរទេសកាន់តែច្រើនឡើងកំពុងបង្កើនវត្តមានរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងប្រទេស ដែលរងការហែកហួរដោយសង្គ្រាមមួយនេះ ដោយក្ដីរំពឹងថា នឹងទទួលបានឱកាសវិនិយោគធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២ ស្របតាមទ្រឹស្តីថា នៅក្នុងហានិភ័យតែងតែមានឱកាស។

ការបង្កើនវត្តមានរបស់បណ្ដាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសអ៊ុយក្រែន កើតមានឡើង ស្របពេលដែលធនាគារវិនិយោគអឺរ៉ុប (European Investment Bank) ដែលជាសាខាមួយរបស់សហភាពអឺរ៉ុប បានប៉ាន់ប្រមាណថា ប្រទេសអ៊ុយក្រែន នៅពេលនេះអាចនឹងត្រូវការថវិការហូតដល់ទៅជាង១ទ្រីលានដុល្លារអាម៉េរិកឯណោះ ដើម្បីកសាងប្រទេសឡើងវិញ។ តួយ៉ាង បណ្ដាក្រុមហ៊ុននៃប្រទេសតួកគី កំពុងចូលរួមយ៉ាងសកម្មក្នុងគម្រោងស្ដារស្ពាន និងផ្លូវថ្នល់ឡើងវិញ និងបានផ្ដល់ម៉ាស៊ីនភ្លើង និងមន្ទីរពេទ្យចល័ត ដោយសង្ឃឹមថា នឹងទទួលបានកិច្ចសន្យាសាងសង់ធំៗនៅថ្ងៃខាងមុខ។

ទន្ទឹមនេះ បណ្ដាក្រុមហ៊ុននៃប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុននៃប្រទេសអូទ្រីស ក៏កំពុងមានផែនការហក់ចូលក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងការពារជាតិផងដែរ ហើយក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក JPMorgan Chase & Co ក៏កំពុងរង់ចាំក្រុមការងារសម្រាប់ការធ្វើផែនការមុនគម្រោង ខណៈប្រទេសដាណឺម៉ាក រហូតមកទល់ពេលនេះបានបរិច្ចាគ១៣០លានដុល្លារ ដើម្បីកសាងឡើងវិញនូវទីក្រុងមួយរបស់អ៊ុយក្រែន គឺទីក្រុងមីកូឡាអ៊ីវ (Mykolaiv) ដែលជាមជ្ឈមណ្ឌលផលិតកប៉ាល់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវាសនារបស់កម្មវិធីដ៏ល្បីល្បាញ TikTok នៅសហរដ្ឋអាម៉េរិកនឹងទៅជាយ៉ាងណា?

ព័ត៌មាន
សភាតំណាងរាស្រ្តអាម៉េរិកគ្រោងនឹងបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងច្បាប់មួយនៅថ្ងៃពុធ សប្តាហ៍នេះ ដែលនឹងផ្តល់ពេលវេលាប្រហែល៦ខែ ឱ្យក្រុមហ៊ុនចិន បៃដាន…

ថៃ រំពឹងកើបលុយប្រមាណ៧០០លានដុល្លារអាម៉េរិក ពីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ នេះ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ (TAT) ទម្លាយឱ្យដឹងថា ប្រទេសថៃ រំពឹងកើបលុយប្រមាណ៧០០លានដុល្លារអាម៉េរិក ពីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ ដែលមានរយៈពេល៥ថ្ងៃ ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ