វិស័យពាណិជ្ជកម្ម

ឥណ្ឌាមានមហិច្ឆតាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យបានយ៉ាងតិច១០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ


មហាយក្សឥណ្ឌាមានមហិច្ឆតាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ឱ្យបានយ៉ាងតិច១០០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ខណៈដែលប្រទេសនៅអាស៊ីខាងត្បូង មួយនេះកំពុងទាក់ទាញ និងកៀរគរបណ្ដាវិនិយោគិន ដែលកំពុងស្វះស្វែងធ្វើពិពិធកម្មអាជីវកម្មចេញឆ្ងាយពីប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
វិស័យពាណិជ្ជកម្ម
ដោយ

លោក រ៉ាចេស កុមា ស៊ីង (Rajesh Kumar Singh) រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងស្រុកបានលើកឡើងក្នុងបទសម្ភាស​មួយកាលពីពេលថ្មីៗនេះថា ឥណ្ឌាបានកំណត់គោលដៅទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យបានយ៉ាងតិច១០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយនិន្នាការនេះផ្ដល់សញ្ញាវិជ្ជមាន និងកើនឡើងខ្លាំងជាលំដាប់។ ការកំណត់គោលដៅនេះ គឺជាមហិច្ឆតាដ៏ធំ បើធៀបជាមួយនឹងទំហំវិនិយោគផ្ទាល់ពីបរទេសប្រចាំឆ្នាំជាមធ្យមជាង៧០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ឆ្នាំ គិតមកទល់នឹងខែមីនា ឆ្នាំ២០២៣។

លោក រ៉ាចេស កុមា ស៊ីង (Rajesh Kumar Singh) បានអួតសរសើរថា តួលេខវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន គឺខិតកាន់តែកៀកគោលដៅ១០០ពាន់លានដុល្លារអាម៉េរិកហើយ​។ ប្រទេសឥណ្ឌា ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតរបស់ពិភពលោកមានភាពទាក់ទាញខ្លាំង ចំពោះអាជីវកម្មនានា ដែលចង់ការពារខ្លួនពីផលប៉ះពាល់ដែលបង្កឡើងដោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ តាមរយៈការពង្រីកប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដែលពេលខ្លះត្រូវបានគេហៅថា យុទ្ធសាស្ត្រ "ចិនបូកមួយ"។

តួយ៉ាង ក្រុមហ៊ុនធំៗនានា ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Apple Inc និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics ជាដើម ​កំពុងបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា ដោយទាញយកអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តដែលផ្តល់ដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi)។

ការបង្កើនចំណែកផលិតកម្មនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា គឺជាការសន្យា ដ៏សំខាន់មួយរបស់លោក ណារិនដ្រា ម៉ូឌី ដែលកំពុងស្វះស្វែងឈរឈ្មោះកាន់អំណាចអាណត្តិទី៣ នៅក្នុងការបោះឆ្នោត ដែលចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ដ៏ខ្លីខាងមុខនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាស៊ានឯកភាពគ្នាពង្រីកការទូទាត់ប្រាក់ឆ្លងព្រំដែនតាម QR កូដ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងទេសាភិបាលធនាគារកណ្ដាលរបស់តំបន់នេះ បានជួបប្រជុំគ្នានៅក្នុងទីក្រុងលួងប្រាបាង ប្រទេសឡាវ ដោយបានព្រមព្រៀងគ្នា…

ធនាគារកណ្ដាលវៀតណាម ណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានារក្សាស្ដង់ដាឥណទានដើម្បីកាត់បន្ថយហានិភ័យ

ព័ត៌មាន
ធនាគារកណ្តាលវៀតណាម (SBV) កំពុងណែនាំឱ្យបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុ រួមមាន ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជួយសម្រួលធ្វើយ៉ាងណាឱ្យអាជីវកម្មនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ