វិបត្តិអ៊ុយក្រែន-មួយរុស្ស៊ី

តើអាម៉េរិកពិតជាជិតអស់លុយក្នុងការជួយអ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ីមែនទេ?


រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី៤ បានបញ្ជូនសារទៅកាន់សភាតំណាងដោយព្រមានថា រដ្ឋាភិបាលជិតអស់ថវិកាក្នុងការជួយអ៊ុយក្រែនប្រយុទ្ធទប់ទល់ជាមួយរុស្ស៊ីហើយ និងឱ្យសភាត្រូវអនុម័តផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារបន្ថែមជាបន្ទាន់សម្រាប់ទីក្រុងកៀវ។ លិខិតព្រមាននេះ កើតឡើងស្របពេលសង្គ្រាមរុស្សី និងអ៊ុយក្រែន កំពុងបន្ត ខណៈវ៉ាស៊ីនតោន ក៏ត្រូវគិតគូរពីជំនួយសម្រាប់សម្ព័ន្ធមិតត្តអ៊ីស្រាអែលប្រយុទ្ធនឹងហាម៉ាសដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
វិបត្តិអ៊ុយក្រែន-មួយរុស្ស៊ី
ដោយ

នៅក្នុងលិខិតមួយផ្ញើទៅកាន់សមាជិកសភា និងព្រឹទ្ធសភាអាម៉េរិក និងត្រូវបានចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗ នាយកការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន លោកស្រី សាឡាដា យ៉ុង (Shalanda Young) បានព្រមានថា សហរដ្ឋអាម៉េរិកនឹងអស់ថវិកាក្នុងការបញ្ជូនអាវុធ និងជំនួយទៅឱ្យអ៊ុយក្រែននៅចុងឆ្នាំនេះ ដោយបន្ថែមថា បើគ្មានជំនួយទាំងនោះទេ អ៊ុយក្រែននឹងលុតជង្គង់នៅលើសមរភូមិជាមិនខាន។

លោកស្រីបានគូសបញ្ជាក់ថា អាម៉េរិកបានអស់លុយដែលខ្លួនបានប្រើដើម្បីជំរុញសេដ្ឋកិច្ចអ៊ុយក្រែនហើយ ហើយប្រសិនបើសេដ្ឋកិច្ចអ៊ុយក្រែនដួលរលំទីក្រុងកៀវនឹងមិនអាចស៊ូទ្រាំបន្តប្រយុទ្ធជាមួយរុស្ស៊ីតទៅទៀតបានឡើយ។

គួរជម្រាបថា លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កាលពីខែតុលា បានស្នើកញ្ចប់ថវិកាជំនួយ១០៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងតម្រូវការផ្សេងទៀតទៅកាន់វិមានកាបពីតូលរួចហើយ។

ប៉ុន្តែសំណើរនោះកំពុងជួបប្រទះនឹងឧបសគ្គដ៏លំបាកនៃការយល់ព្រមពីសំណាក់សភាអាម៉េរិក តំណាងរាស្ត្រ ដែលបានដាក់ការសង្ស័យកាន់តែខ្លាំងឡើងអំពីទំហំនៃជំនួយសម្រាប់អ៊ុយក្រែន ខណៈសមាជិកសភាសាធារណរដ្ឋកាន់តែច្រើនបែរងាកទៅគាំទ្រជំនួយសម្រាប់គោលនយោបាយព្រំដែនអាម៉េរិក-ម៉ិកស៊ិក ដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកចូលទៅកាន់ទឹកដីអាម៉េរិកទៅវិញ។

យ៉ាងណាមិញ សភាអាម៉េរិកដែលគ្រប់គ្រងដោយសំឡេងបក្សសាធារណរដ្ឋភាគច្រើន បានអនុម័តកញ្ចប់ជំនួយតែឯងសម្រាប់អ៊ីស្រាអែលរួចហើយ ដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅហ្គាហ្សា។

ដោយឡែក សភាអាម៉េរិក ក៏បានត្រៀមថវិកាចំនួន១១០ពាន់លានដុល្លាររួចហើយដែរចាប់តាំងពីផ្ទុះសង្គ្រាមកាលពីខែកុម្ភ ឆ្នាំមុន ដើម្បីជួយដល់អ៊ុយក្រែន រួមទាំងថវិកា៦៧ពាន់លានដុល្លារសម្រាប់លទ្ធកម្មយោធា ២៧ពាន់លាន សម្រាប់ជំនួយសេដ្ឋកិច្ច និងស៊ីវិល និង១០ពាន់លានដុល្លារទៀតសម្រាប់ជំនួយមនុស្សធម៌ តែមិនទាន់បានអនុម័តយល់ព្រមនៅឡើយ បន្ទាប់ពីសមាជិកមកពីបក្សសាធារណរដ្ឋឡើងកាន់តំណែងជាប្រធនសភាកាលពីខែមករា។

ទោះជាយ៉ាងណា ទីប្រឹក្សាសន្តិសុខជាតិ អាម៉េរិក លោក Jake Sullivan បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថា អ្វីៗទាំងអស់ គឺស្ថិតនៅលើសភាទាំងអស់។ លោកថា សភាត្រូវសម្រេចថា តើត្រូវបន្តគាំទ្រការប្រយុទ្ធដើម្បីសេរីភាពនៅអ៊ុយក្រែន ឬមិនអើពើចំពោះមេរៀន ដែលអាម៉េរិកបានរៀនពីប្រវត្តិសាស្ត្រ ហើយទុកឱ្យលោក ពូទីន ទទួលជ័យជម្នះ។

ទន្ទឹមគ្នានេះ លោកស្រី Shalanda Young នាយកការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន ក៏បាននិយាយដែរថា ការជួយអ៊ុយក្រែន គឺជាការការពារជម្លោះកុំឱ្យរីកកាន់តែធំនៅក្នុងតំបន់អ៊ឺរ៉ុប ដែលអាចពាក់ព័ន្ធនឹងអង្គការណាតូផង និងសុវត្តិភាពកងទ័ពអាម៉េរិកនាពេលអនាគតផង ហើយបើអ៊ុយក្រែនឈ្នះនោះតំបន់ទាំងមូលនឹងមានសុវត្តិភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិភាគ៖ ការផលិតថាមពលនៅអាស៊ីមានលក្ខណៈកាន់តែស្អាត ទោះការបំភាយធ្យូងថ្មកើនឡើង

ព័ត៌មាន
ទិន្នន័យបានបង្ហាញថា តំបន់អាស៊ី បានបង្កើនទិន្នផលអគ្គិសនីស្អាត និងកាត់បន្ថយចំណែកឥន្ធនៈហ្វូស៊ីលរបស់ខ្លួនបានលឿនជាងតំបន់អាម៉េរិកខាងជើង និងអ…

ផ្សារម៉ាក្រូថៃកំពុងរងសម្ពាធក្រោយអាជ្ញាធរទុកពេល៣០ថ្ងៃ ឱ្យពន្យល់ជុំវិញការទិញសាច់ជ្រូករត់ពន្ធ

ព័ត៌មាន
នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ បានកំណត់ទុកពេលឱ្យផ្សារលក់ទំនិញម៉ាក្រូ(Makro)ចំនួន៣០ថ្ងៃ ដើម្បីបកស្រាយបំភ្លឺពីរបាយការណ៍ដែលគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ