ស្រីលង្កានឹងទទួលបានហិរញ្ញប្បទានបន្ថែម

ទីបំផុត ស្រីលង្កានឹងទទួលបានហិរញ្ញប្បទានបន្ថែមជិត ៣ពាន់លានដុល្លារពី IMF ក្រោយប្រទេសម្ចាស់បំណុលផ្ដល់ការធានា


ខុទ្ទកាល័យប្រធានាធិបតីស្រីលង្កា នៅថ្ងៃអង្គារទី៧ខែកុម្ភៈ បានប្រកាសថា ក្រុមប្រទេសអ្នកផ្តល់ប្រាក់កម្ចីដែលមានឈ្មោះថា ក្លឹបបារីស បានផ្តល់ការធានាផ្នែកហិរញ្ញវត្ថុសម្រាប់ប្រទេសរបស់ខ្លួនហើយ ដែលនេះ គឺជាការឈានទៅបើកផ្លូវ ឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF យល់ព្រមផ្តល់កញ្ចប់ទឹកប្រាក់ ឱ្យរដ្ឋាភិបាលស្រីលង្កាយកដោះស្រាយវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងាររ៉យទ័រ។
ស្រីលង្កាបានការធានាពីម្ចាស់បំណុលហើយ!

ការធានានេះនឹងធ្វើឱ្យ IMF ទុកចិត្តព្រមផ្តល់កម្ចីប្រមាណ ២,៩ពានលានដុល្លារបន្ថែមទៀតដល់ស្រីលង្កា ក៏ប៉ុន្តែទឹកប្រាក់នេះត្រូវបន្តរង់ចាំការអនុម័តយល់ព្រមពីក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF ជាមុនសិន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយនៅថ្ងៃអង្គារទី ៧ ខែកុម្ភៈ សមាជិកនៃក្រុមប្រទេសផ្តល់ប្រាក់កម្ចី ក្លឹបបារីស បាននិយាយថា សមាជិករបស់ខ្លួនទាំងអស់ រួមជាមួយនឹងប្រទេសហុងគ្រី អារ៉ាប់ប៊ី សាអូឌីត និងឥណ្ឌាកំពុងស្វែងការកិច្ចសហការជាមួយគ្នា និងជាមួយអ្នកផ្តល់កម្ចីឯទៀត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធបំណុលឡើងវិញ សម្រាប់ស្រីលង្កា ឱ្យបានឆាប់តាមដែលអាចទៅរួច។

បន្ថែមពីលើនេះ សេចក្តីថ្លែងការណ៍របស់ក្លឹបបារីសបានរៀបរាប់ទៀតថា សមាជិករបស់ខ្លួនរួមជាមួយនឹងប្រទេសហុងគ្រី បានសម្តែងការប្តេជ្ញាចិត្តពេញលេញរបស់ពួកគេហើយ ក្នុងការចរចាជាមួយប្រទេសស្រីលង្កា នូវលក្ខខណ្ឌក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ខណៈដែលអារ៉ាប៊ីសាអូឌីតបានគាំទ្រដំណើរការនេះ ហើយបានទទួលស្គាល់សារៈសំខាន់ក្នុងការផ្តល់ការធានាផ្នែកហិរញ្ញវត្ថុនាពេលខាងមុខ។

គួរជម្រាបថា ប្រទេសដែនកោះនៅអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន២២លាននាក់នេះ បានសម្រេចការធានាកិច្ចព្រមព្រៀងបឋមជាមួយ IMF ក្នុងខែកញ្ញាសម្រាប់កម្ចីមកដោះស្រាយវិបត្តិ ទោះបីជាមិនទាន់មានមូលនិធិណាមួយ ត្រូវបានបញ្ចេញមកក៏ដោយគិតទល់ពេលនេះ ដោយសារតែថវិកាសង្គ្រោះត្រូវតែមានអ្នកធានា ទើបអាចអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់មូលនិធិ IMFបាន។ បន្ទាប់មកទៀត រដ្ឋាភិបាលក្រុងកូឡុំបូក៏ត្រូវមានការធានានូវហិរញ្ញប្បទានពីអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីសំខាន់ៗរបស់ខ្លួនដូចជា ជប៉ុន ឥណ្ឌា និងចិនផងដែរ។

ខណៈពេលដែលប្រទេសឥណ្ឌាបានប្តេជ្ញាចិត្ត ជួយសម្រាលបន្ទុកបំណុលរបស់ប្រទេសជិតខាងរបស់ខ្លួនមួយនេះ ខណៈដែលធនាគារ EximBank របស់ប្រទេសចិនបានត្រឹមតែផ្តល់ការពន្យាពេលសងបំណុលទាំងដើមទាំងការក្នុងរយៈពេលពីរឆ្នាំប៉ុណ្ណោះ។ ទោះយ៉ាងណា នេះជាចំណាត់ការដែលបង្ហាញពីឆន្ទៈក្នុងការគាំទ្រដល់ស្រីលង្កា ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។

គួរជម្រាបថា ចិន និងឥណ្ឌា មិនមែនជាសមាជិកអចិន្ត្រៃយ៍របស់ក្លឹបប៉ារីសនោះទេ។ ដោយឡែកអ្នកនាំពាក្យ IMF មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកសារព័ត៌មានឡើយ។

សូមបញ្ជាក់ថា ក្លឹបបារីស ជាក្រុមប្រទេសម្ចាស់បំណុលឯកជន ដែលមានយ៉ាងហោចណាស់សមាជិក៣០ប្រទេស តំណាងឱ្យប្រហែល ៦០% នៃម្ចាស់បណ្ណបំណុលអន្តរជាតិសរុប។ ក្រុមហ៊ុនវិនិយោគសកល Amundi Asset Management, BlackRock, HBK Capital Management, Morgan Stanley Investment Management និង T. Rowe Price Associates Inc. ស្ថិតក្នុងចំណោមសមាជិកក្រុមនេះផងដែរ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឲ្យធនាគារផ្ដល់កម្ចីឲ្យបានរលូនដល់វិស័យអចលនទ្រព្យ ចំពេលទីផ្សារកំពុងជួបការលំបាក

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានបញ្ជាឲ្យធនាគារទាំងអស់ចាំបាច់ត្រូវផ្ដល់ឥណទានងាយស្រួលដល់អ្នកអភិវឌ្ឍ និងទិញអចលនវត្ថុ និងកាត់បន្ថយថ្ល…

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន និងក្រុមហ៊ុនព្រូដិនសល រួមគ្នាផ្តល់មូលនិធិ ២ម៉ឺនដុល្លារសាងសង់សាលារៀនក្នុងខេត្តចំនួន២

ព័ត៌មាន
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ នាថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ អង្គការមូលនិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ