រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏កំពូលរបស់ចិន

ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏កំពូលរបស់ប្រទេសចិននៅក្នុងខែកក្កដាទោះជាមានការបញ្ចុះតម្លៃតិចតួចក៏ដោយ


ទិន្នន័យរបស់រដ្ឋាភិបាលចិនបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី២០ ខែសីហាថា ប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ប្រទេសចិននៅក្នុងខែកក្កដាទោះជាការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះពីកម្រិតខ្ពស់គ្រប់ពេលដោយសារតែការបញ្ចុះតម្លៃបន្តិចបន្តួច និងការកើនឡើងនៃតម្រូវការក្នុងស្រុកធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់រុស្ស៊ីយ៉ាងណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏កំពូលរបស់ចិន
ដោយ

បរិមាណប្រេងឆៅរបស់ប្រទេសរុស្ស៊ីដែលដឹកទៅដល់ប្រទេសចិនបានកើនឡើង១៣%បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនគឺឡើងដល់ជិត៩លានតោននៅក្នុងខែកក្កដាឆ្នាំនេះ ឬជិត២លានបារ៉ែលក្នុងមួយថ្ងៃ។ ហើយសម្រាប់ រយៈពេល៧ខែដំបូងនៃឆ្នាំនេះគឺការនាំចូលប្រេងឆៅរបស់ចិនមកពីរុស្ស៊ីបានកើនឡើង២៥%គឺឡើងដល់ជាង៦០លានតោនបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គរដ្ឋបាលគយរបស់ប្រទេសចិន។

ចំណែកការដឹកជញ្ជូនប្រេងឆៅមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតទៅប្រទេសចិនវិញបានធ្លាក់១៤%មកនៅត្រឹមជិត៦លានតោនកាលពីខែកក្កដាឆ្នាំនេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនគឺបានធ្លាក់ចុះពីអត្រា ៣១% នៅក្នុងខែមិថុនា។
បើទោះជាមានការបន្តដាក់ទណ្ឌកម្មពីបស្ចិមលោក និងការកំណត់តម្លៃលើការនាំចេញប្រេងឆៅរបស់រុស្ស៊ីក៏ដោយក៏ប្រេងឆៅកម្រិត ESPO របស់រុស្ស៊ីបានជួញដូរកាន់តែខិតទៅជិតដល់ចំណាត់ថ្នាក់ដ៏សំខាន់ដោយសារតម្រូវការខ្លាំងពីអ្នកទិញឥណ្ឌា និងចិនបានបំផ្លាញការបញ្ចុះតម្លៃទណ្ឌកម្ម។
សន្ទស្សន៍តម្លៃប្រេងឆៅ ICE Brent បានបង្ហាញថា ការដឹកជញ្ជូនប្រេង ESPO ក្នុងខែកក្កដាមានតម្លៃចន្លោះពី៥ទៅ៦ដុល្លារក្នុងមួយធុងបារ៉ែលបន្ទាប់ពីមានការបញ្ចុះតម្លៃរួចហើយខណៈដែលការជួញដូរនៅក្នុងខែមីនាមានតម្លៃជាង៨ដុល្លារក្នុងមួយធុងបារ៉ែល។
តម្រូវការក្នុងស្រុកដ៏រឹងមាំនៅក្នុងប្រទេសរុស្ស៊ីក៏ត្រូវបានគេរំពឹងថាបានជំរុញឱ្យមានការធ្លាក់ចុះការនាំចេញប្រេងរបស់រុស្ស៊ីទាំងមូលផងដែរ។ ការនាំចេញពីកំពង់ផែខាងលិចរបស់រុស្ស៊ីក្នុងខែកក្កដាត្រូវបានប៉ាន់ប្រមាណថាបានធ្លាក់ចុះ១៨%បើធៀបនឹងខែមិថុនាដែលឆ្លុះបញ្ចាំងពីតម្រូវការចម្រាញ់ក្នុងស្រុកដែលកំពុងកើនឡើង។
ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនបានប្រើប្រាស់ពាណិជ្ជករជាអន្តរការីដើម្បីដោះស្រាយការដឹកជញ្ជូន និងការធានារ៉ាប់រងប្រេងឆៅរបស់រុស្ស៊ីដើម្បីជៀសវាងការបំពានលើទណ្ឌកម្មរបស់បស្ចិមលោក ហើយអ្នកផ្គត់ផ្គង់ជំនួសបានបង្កើនភាគហ៊ុនរបស់ពួកគេដើម្បីត្រៀមសម្រាប់ការនាំចេញរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីធ្លាក់ចុះទាប។
ចំណែកការនាំចេញរបស់អាមេរិកទៅចិនវិញបានកើនឡើង៥ដងបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនបើទោះជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយដោយសារមានការកាត់បន្ថយការផ្គត់ផ្គង់របស់អង្គការ OPEC។ ការនាំចេញប្រេងឆៅរបស់អាមេរិកទៅចិនមានចំនួនសរុបជាង១៦ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកក្កដាដោយបានធ្លាក់ចុះពីចំនួនជាង៧៤ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែមិថុនា។
ក្នុងអំឡុងពេលនេះដែរ ការនាំចេញពីប្រទេសម៉ាឡេស៊ីបានកើនឡើង១៦%បើធៀបនឹងឆ្នាំមុនគឺឡើងដល់ជាង៩១ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកក្កដា ហើយម៉ាឡេស៊ីគឺតែងតែត្រូវបានយកធ្វើជាចំណុចអន្តរការីសម្រាប់ទំនិញជាប់ទណ្ឌកម្មមកពីប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា។
ដូច្នេះហើយយោងតាមតួលេខដែលបានបង្ហាញខាងលើនេះគឺថាប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដល់មហាយក្សចិនច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានរំពឹងថា ឆ្នាំនេះសេដ្ឋកិច្ចតំបន់នឹងទទួលបានកំណើន៤,៦ ភាគរយ ហើយឡើងដល់ជិត៥ ភាគរយនៅឆ្នាំ២០២៤

ព័ត៌មាន
ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានបង្ហាញនូវក្តីរំពឹងទុកថា តំបន់នឹងទទួលបានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៤,៦ភាគរយនៅក្នុងឆ្នាំ២០២៣ នេះ ហើយនិងក…

តើក្រុមប្រទេស BRICS មានកម្លាំងរឹងមាំគ្រប់គ្រាន់ហើយឬ ដើម្បីផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសកល?

ព័ត៌មាន
មេដឹកនាំមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង៤ តំណាងឱ្យមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក នឹងត្រូវជួបប្រជុំគ្នានៅទីក្រុង Johannesburg ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ