ឧក្រិដ្ឋកម្មអនឡាញ

UN ទាមទារឱ្យថៃ ផ្តល់ចម្លើយជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ខណៈថៃ កំពុងព្យាយាមសាចទឹកដាក់កម្ពុជា ជុំវិញរឿងនេះ


ស្របពេលប្រទេសថៃ កំពុងព្យាយាមសាចទឹកដាក់កម្ពុជា ជុំវិញរឿងដ៏ចម្រូងចម្រាសពាក់ព័ន្ធមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញនោះ អង្គការសហប្រជាជាតិ (UN) ទាមទារឱ្យថៃ បកស្រាយជុំវិញករណីបោកប្រាស់ និងឧក្រិដ្ឋកម្មជួញដូរមនុស្សដ៏សកម្ម ដែលបានកើតឡើងនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ឧក្រិដ្ឋកម្មអនឡាញ
ដោយ

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា បានបើកកិច្ចប្រជុំកម្រិតខ្ពស់ជាមួយនឹងទីភ្នាក់ងារសន្តិសុខ និងសេដ្ឋកិច្ចឌីជីថល កាលពីថ្ងៃចន្ទ ដោយលោកស្រីបានបញ្ជាឱ្យបង្កើនការបង្ក្រាបកាន់តែខ្លាំងលើឧក្រិដ្ឋកម្មឆ្លងដែនរវាងថៃ និងកម្ពុជា។ លោកស្រី ផៃថងថាន បានសង្កត់ធ្ងន់លើតម្រូវការនៃការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងព្រមានថា ការអនុវត្តនេះត្រូវតែបង្កើនឱ្យខ្លាំងកុំបន្ធូរដៃឱ្យសោះ ហើយលោកស្រីទាមទារឱ្យមានកិច្ចសហប្រតិបត្តិការពីយោធា ទីភ្នាក់ងារសន្តិសុខ និងក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល។

នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានព្យាយាមបកស្រាយ និងសាចទឹកដាក់កម្ពុជា ជុំវិញបញ្ហានេះ ដោយបានចោទទាំងមិនអៀនខ្មាសថា ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលពិភពលោកមួយសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលទាមទារឱ្យប្រទេសថៃ ត្រូវតែបង្កើនវិធានការបង្ការរបស់ខ្លួន ជាពិសេសនៅតំបន់ព្រំដែនដែលមានជម្លោះរ៉ាំរ៉ៃតែម្តង។

ស្របពេលប្រទេសថៃ កំពុងព្យាយាមសាចទឹកដាក់កម្ពុជា ជុំវិញរឿងដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញនេះ អង្គការសហប្រជាជាតិ ទាមទារឱ្យរដ្ឋាភិបាល​ថៃ ចូលខ្លួនបកស្រាយពាក់ព័ន្ធនឹងករណីបោកប្រាស់ និងការជួញដូរមនុស្សដ៏សកម្ម ដែលបានកើតនៅក្នុងប្រទេសខ្លួន។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានចេញលិខិតមួយយ៉ាងម៉ឺងម៉ាត់ផ្ញើទៅ រដ្ឋាភិបាលថៃ ដោយទាមទារឱ្យថៃ ឆ្លើយបំភ្លឺលើចំណុចសំខាន់ៗចំនួន១០ទាក់ទងនឹងកិច្ចខិតខំរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន ដែលតភ្ជាប់ទៅនឹងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លិខិតរបស់អ្នករាយការណ៍ពិសេសនេះ បានចង្អុលបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រទេសថៃ ក្នុងការធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ជនរងគ្រោះដែលធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលបោកប្រាស់នៅតាមប្រទេសជិតខាងរបស់ខ្លួន ជាពិសេសនៅតំបន់ព្រំដែនជាមួយនឹងរដ្ឋការ៉ែន (Karen) របស់ប្រទេសមីយ៉ាន់ម៉ាតែម្ដង ហើយប្រតិបត្តិការជួញដូរមួយចំនួនត្រូវបានពឹងលើធនធានពីភាគីថៃ រួមទាំងថាមពល ទំនាក់ទំនង និងអាចជាហិរញ្ញវត្ថុទៀតផង។

ការទាមទារទាំង១០ចំណុចរបស់អង្គការសហប្រជាជាតិនេះ រួមមានជំហររបស់រដ្ឋាភិបាល វិធានការទ្វេភាគី/ពហុភាគី ការកំណត់អត្តសញ្ញាណជនរងគ្រោះ គោលការណ៍មិនផ្ដន្ទាទោស ការបណ្ដុះបណ្ដាលកុងស៊ុល ការគាំទ្រចំពោះការនិរទេសជនរងគ្រោះ ការគាំពារនៅក្រោយការដោះលែង ការទប់ស្កាត់ការប្រើធនធានមិនត្រឹមត្រូវ ការឆ្លើយតបថ្នាក់ជាតិ/តំបន់ និងការការពារសាធារណៈ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើកម្ពុជា និងថៃ មួយណាខាតបង់ច្រើនជាង ក្រោយយោធាថៃ បិទច្រកទ្វារព្រំដែនទាំងអស់ជាឯកតោភាគី?

យោធាថៃ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយឯកតោភាគី កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ដោយអនុញ្ញាតឱ្យតែអ្នកជំងឺ និងសិស្សឆ្លងកាត់ត…

ម៉ាឡេស៊ី គ្រោងធ្វើរបងនៅតាមព្រំដែនជាមួយថៃ ដើម្បីការពារសន្តិសុខព្រំដែន

ដើម្បីបង្ការ និងការពារសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងព្រំដែន អាជ្ញាធរម៉ាឡេស៊ី បានផ្តួចផ្តើមឲ្យមានគម្រោងសាងសង់របងតាមព្រំដែនជាមួយប្រទេសថៃ ដែលកំព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ