តម្លៃប្រេងពិភពលោក

តម្លៃប្រេងឆៅនៅអង់គ្លេសហក់ឡើងជិត៧០ដុល្លារក្នុងមួយបារ៉ែល


តម្លៃប្រេងឆៅនៅតែបន្ដកើនឡើងខ្ពស់ ដោយមួយធុងបារ៉ែលមានតម្លៃដល់ទៅជិត៧០ដុល្លារអាមេរិកទៅហើយ នេះសម្រាប់តម្លៃប្រេងដែលលក់នៅទីផ្សារអង់គ្លេស។ ការកើនឡើងតម្លៃប្រេងឆៅនេះ គឺសោយសារតែប្រទេសផលិតប្រេងធំៗបានកាត់បន្ថយការផលិត និងមានសុទិដ្ឋិនិយមអំពីការងើបឡើងនៃសេដ្ឋកិច្ច ដែលនឹងធ្វើឲ្យតម្រូវការប្រើប្រាស់ប្រេងមានការកើនឡើងខ្ពស់នៅឆមាសទី២នៃឆ្នាំ២០២១។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តម្លៃប្រេងឆៅនៅអង់គ្លេសហក់ឡើងជិត៧០ដុល្លារក្នុងមួយបារ៉ែល
ដោយ

ទីផ្សារ​ប្រេង​ឆៅ​នៅ​អង់គ្លេស សម្រាប់​កិច្ចសន្យាលក់​សម្រាប់​ខែឧសភា មានការ​កើនឡើង​ដល់​ទៅ ២៣​សេន​បន្ថែម​ទៀត ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ក្នុង​១​ធុង​បារ៉ែល​កើន​ដល់ ៦៩​ដុល្លារ​៤៥​សេន ខណៈ​ដែល​ទីផ្សារ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​វិញ សម្រាប់​កិច្ចសន្យាលក់​នៅ​ខែមេសា មាន​តម្លៃ​ដល់​ទៅ ៦៥​ដុល្លារ ៩០​សេន​ក្នុង​មួយ​ធុង​បារ៉ែល កើន​ខ្ពស់​ជាង​មុន​២៩​សេន​។

ប្រភព​ពី Reuters បាន​ឲ្យ​ដឹង​ថា ប្រទេស​កំពូល​អ្នក​នាំ​ចេញ​ប្រេង អា​រ៉ាប់​ប៊ី ស៊ា​អូឌីត បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​សម្រាប់​ខែមេសា​ខាង​មុខ​នេះ សម្រាប់​អ្នកទិញ​នៅ​អាស៊ី​ខាងជើង យ៉ាងតិច​ដល់​ទៅ ១៥%​។

ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ បន្ទាប់​ពី​អង្គការ​ប្រទេស​អ្នក​នាំ​ចេញ​ប្រេង OPEC និង​សម្ព័ន្ធមិត្ត បាន​សម្រេចចិត្ត កាលពី​ដើមខែ​នេះ ក្នុង​ការ​បន្ដ​ការ​កាត់​បន្ថយ​ការ​ផ្គត់​ផ្គត់​ប្រេង រហូត​ដល់​ខែមេសា​ខាង​មុខ​។

ជាមួយ​គ្នា​នេះ​ដែរ វិនិយោគិន កំពុង​មាន​ក្ដី​រំពឹង​ខ្ពស់ ចំពោះ​ប្រទេស​ចិន​ដែល​កំពុង​បង្ហាញ​ពី​សញ្ញា​សេដ្ឋកិច្ច​វិជ្ជមាន ដ្បិតថា​ប្រទេស​ចិន​គឺជា​អ្នក​ប្រើប្រាស់​ប្រេង​ធំ​បំផុត​ទី​២​ក្នុង​ពិភពលោក​។

ដោយឡែក នៅ​សហរដ្ឋអាមេរិក​វិញ សមត្ថភាព​ចម្រាញ់​ប្រេង​ប្រចាំ​ស​ប្ដា​ហ៍​មានការ​កើនឡើង​១​លាន​៦​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ដែល​រោងចក្រ​ជា​ច្រើន​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ឡើង​វិញ​បន្ទាប់​ពី​មានការ​ដាច់​ចរន្ដអគ្គិសនី​នៅ​អំឡុង​ព្យុះ​រដូវរងារ​នៅ​ក្នុង​រដ្ឋ​តិច​សាស់​កាលពី​ខែ​មុន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន ស្រាវជ្រាវ IIR Energy ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មរវាងវៀតណាមនិងអារ៉ាប់រួម ហក់ឡើងខ្ពស់នៅដើមឆ្នាំនេះ

ព័ត៌មាន
នៅរយៈពេល២ខែដំបូងនៅដើមឆ្នាំ២០២១នេះវៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ជាមួយអេមេរ៉ាតអារ៉ាប់រួម ដល់ទៅ ៦៦៥លានដុល្លារអាមេរិក ដោយក្នុងនោះ ក…

ប្រទេស​ថៃបង្ហាត់​ឆ្កែ​ហិត​រក​អ្នកជំងឺកូវីដ-១៩​ដែល​​មិន​ចេញ​រោគ​សញ្ញា​ បាន​ដោយ​ជោគជ័យ

ព័ត៌មាន
ក្រុម​ស្រាវជ្រាវមួយ​នៅ​ឯ​សាកលវិទ្យាល័យ​ ជូឡាឡុងកន បាន​បង្ហាត់​ឆ្កែ​ហិត​ក្លិន​ចំនួន ៦ក្បាល​ប្រកប​ដោយ​ជោគជ័យ ដើម្បី​ឲ្យ​ហិត​រក​អ្នក​ជំងឺ​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ