គោលនយោបាយប្រឆាំងអំពើភេរវកម្ម

UN បានជំរុញឲ្យប្រទេសចិន ត្រួតពិនិត្យឡើងវិញនូវគោលនយោបាយប្រឆាំងអំពើភេរវកម្មរបស់ខ្លួន


ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អ្នកស្រី មីឆែល៍ បាច់ឆ៍លេត (Michelle Bachelet) បានធ្វើដំណើរទស្សនកិច្ចដ៏កម្ររបស់ខ្លួនទៅកាន់ប្រទេសចិន ក្នុងការជំរុញឱ្យទីក្រុងប៉េកាំងត្រួតពិនិត្យឡើងវិញនូវគោលនយោបាយប្រឆាំងអំពើភេរវកម្មរបស់ខ្លួន ដើម្បីធានាថា គោលនយោបាយទាំងនោះដើរស្របនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ នេះបើតាមការរាយការណ៍ដោយរ៉យទ័រ។
គោលនយោបាយប្រឆាំងអំពើភេរវកម្ម

ទោះ​យ៉ាងណា ក្រុម​សិទ្ធិ​មនុស្ស និង​បណ្តា​ប្រទេស​លោក​ខាងលិច​មានការ​ព្រួយបារម្ភ​ថា ដំណើរ​ទស្សនៈកិច្ច នេះ​នឹង​គ្មាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ ស្រប​ពេល​ទីក្រុង​ប៉េ​កាំ​ង​កំពុង​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩​។

លោកស្រី បាច់​ឆ៍លេ​ត បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ដំបូង​របស់​ខ្លួន ក្នុង​នាម​ជា​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​រយៈពេល ១៧ ឆ្នាំ កន្លង​មកនេះ ខណៈ​កាលពី​ថ្ងៃ​ទី ២៣ ឧសភា លោកស្រី​បាន​ទៅ​ទស្សនៈកិច្ច​នៅ​ក្នុង​ទីក្រុង ក្វា​ង​ចូ​វ ភាគ​ខាងត្បូង មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ស៊ី​ន​ជាំ​ង (Xinjiang)​របស់​ចិន ។

បើ​តាម​ការិយាល័យ​របស់​លោកស្រី​បាន​អះអាង​កាលពី​ឆ្នាំ​មុន ដោយ​ជឿ​ថា ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ (Uyghurs) នៅ​ក្នុង​ខេត្ត ស៊ី​ន​ជាំ​ង មាន​ករណី​ឃុំខ្លួន​ដោយ​ខុសច្បាប់ ធ្វើបាប និង បង្ខំ​ឱ្យធ្វើ​ការ​លើស​កម្រិត​ជា​ច្រើន​។

យ៉ាងណាមិញ លោកស្រី បាច់​ឆ៍លេ​ត គូសបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ភាគ​ខាងលិច​នៃ​ខេត្ត ស៊ី​ន​ជាំ​ង មិនមែន​ជា​ការ​ស៊ើបអង្កេត​លើ​គោលនយោបាយ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​ជា​ឱកាស​មួយ​ដើម្បី​ចូលរួម​ត្រួតពិនិត្យ​មើល​បញ្ហា​ជាក់ស្តែង ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ធ្វើការ​ដោះស្រាយ​។

លោកស្រី បាច់​ឆ៍លេ​ត បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​តាម​អ៊ីនធឺណិត​កាលពី​ថ្ងៃ​ទី ២៨ ឧសភា​ថា លោកស្រី​បាន​លើក​ឡើង​នូវ​សំណួរ និង ការ​ព្រួយបារម្ភ​ជា​ច្រើន​អំពី​ការ​អនុវត្ត​វិធានការ​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​ប្រទេស​ចិន ជា​ពិសេស​ផល​ប៉ះពាល់​លើ​សិទ្ធិ​របស់​ជនជាតិភាគតិច អ៊ុយ​ហ្គួ​រ (Uyghurs) និង​ជនជាតិភាគតិច​មូ​ស្លី​ម​ដ៏​លើសលុប​ផ្សេង​ទៀត​។

ទោះ​យ៉ាងណា ចិន​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ពី​ការ​បញ្ហា​សិទ្ធ​មនុស្ស​នៅ​ខេត្ត​ស៊ី​ន​ជាំ​ង​ទាំងស្រុង​។

ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់ លោកស្រី បាច់​ឆ៍លេ​ត ទីក្រុង​ប៉េ​កាំ​ង​បាន​កំណត់​ឲ្យ​ធ្វើ​ដំណើរ​របស់​លោកស្រី និង​ការ​ដាក់​មនុស្ស​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា​ជាដើម ក្រោម​ហេតុផល ដើម្បី​ការពារ​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​សារព័ត៌មាន​បរទេស​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​នោះ​ទេ​។

ក្រុម​សិទ្ធិ​មនុស្ស និង បណ្តា​ប្រទេស​លោក​ខាងលិច​មានការ​ព្រួយបារម្ភ​ថា ប្រទេស​ចិន​នឹង​ប្រើប្រាស់​ការ​ធ្វើ​ដំណើរ​របស់​លោកស្រី​ជា​ការ​យល់ព្រម​កំណត់​ត្រា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​ទី ២៤ ឧសភា​ថា វា​គឺជា​កំហុសឆ្គង​មួយ​ក្នុង​ការ​យល់ព្រម​ចំពោះ​ដំណើរ​ទស្សនកិច្ច​ក្រោម​កាលៈទេសៈ ដែល​ប្រទេស​ចិន​កំពុង​ចាត់វិធានការ​បិទ​ខ្ទប់​ប្រទេស​នេះ​។

គួរ​ជម្រាប​ថា លោកស្រី បាច់​ឆ៍លេ​ត ដែល​បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​រយៈពេល ៦ ថ្ងៃ ទៅ​កាន់​ប្រទេស​ចិន​ត្រូវ​បាន និង​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី ២៨ ឧសភា​នោះ បាន​លើក​ឡើង​ជាមួយ​រដ្ឋាភិបាល​ចិន​អំពី​កង្វះ​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​លើ​ប្រតិបត្តិការ​នៃ​មជ្ឈមណ្ឌល​ក្នុង​ការ​ដោះស្រាយ ការ​ធ្វើបាប និង ការ​រឹត​បន្តឹង​ធ្ងន់ធ្ងរ​លើ​ការ​អនុវត្ត​សាសនា​។

ទន្ទឹម​នឹង​នោះ ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន លោកស្រី​បាន​និយាយ​ចំ​ៗ​ថា ខ្លួន​ក៏​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ឃុំខ្លួន​នៅ​ហុងកុង​របស់​សកម្មជន មេធាវី និង អ្នកកាសែត​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ប្រទេសថៃ ចង់សហការជាមួយវៀតណាម ដើម្បីដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារពិភពលោក

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ថាណាខន វ៉ាប៊ូនគង់ឆាណា (Thanakorn Wangboonkongchana) បាននិយាយថា ប្រទេសថៃ និងវៀតណាមកំពុងសម្លឹងមើលលទ្ធភាព…

ក្រសួងកសិកម្មថា ការចាប់ផ្ដើមដាំដុះដំណាំស្រូវវស្សាឆ្នាំនេះ មានភាពយឺតយ៉ាវជាងឆ្នាំមុន ព្រោះតំបន់មួយចំនួនលិចទឹក

ក្រសួងកសិកម្មបានបញ្ជាក់ថា ការចាប់ផ្ដើមដាំដុះដំណាំស្រូវវស្សា គិតមកទល់នឹងចុងខែឧសភានៅឆ្នាំនេះ ហាក់មានភាពយឺតយ៉ាវជាងឆ្នាំមុន ព្រោះតែតំបន់ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ