អាមេរិកមិនបញ្ជូនទ័ពជួយអ៊ុយក្រែន

ខ្លះៗអំពីហេតុអ្វីអាមេរិកមិនបញ្ជូនទ័ពចូលជួយអ៊ុយក្រែន?


ការវាយប្រហារដោយឥតញញើតរបស់រុស្ស៊ីលើអ៊ុយក្រែនបានតបស្នងមកវិញដោយការថ្កោលទោសជាសកលពីមហាអំណាចលោកខាងលិច។ ប៉ុន្តែការដាក់ទ័ពនៅលើដីនៅអ៊ុយក្រែន ដែលមិនមែនជាសមាជិកណាតូ គឺជាបន្ទាត់ក្រហមដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតមិនអាចដើរហួសបានឡើយ។
បដាពីក្រុមអ្នកតវ៉ា ប្រឆាំងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលសរសេរថា "Help Ukirane" មានន័យជាខេមរភាសា «ជួយប្រទេសអ៊ុយក្រែន»
ដោយ

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាន​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា លោក ចូ បៃ​ឌិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗជាច្រើនដងហើយ ​គឺ​សហរដ្ឋអាមេរិក​នឹង​មិន​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែ​ន ហើយ​ក៏​មិន​ធ្វើសង្គ្រាម​ជាមួយ​រុ​ស្ស៊ី​ដែរ​។ ប៉ុន្តែ​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​បាន​បញ្ជូន​ជំនួសយជា​ច្រើន​រួច​ហើយ​ទៅ​អោយ​អ៊ុយ​ក្រែ​ន រួម​មាន​ជំនួយ​មនុស្សធម៌​និង សព្វាវុធ​។

មូលហេតុ​ខ្លះ​ៗ​ដែល​អា​មេ​រិ​ក​មិន​បញ្ជូន​ទ័ព​ចូល​អ៊ុយ​ក្រែ​ន

១. វា​អាច​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាមលោក

អ៊ុយ​ក្រែ​ន​មិនមែន​ជា​សមាជិក​ណា​តូ​ទេ បើ​អា​មេ​រិ​ក​ដាក់​ទ័ព​ទៅ​ជួយ​អ៊ុយ​ក្រែ​ន នោះ​កងទ័ព​អា​មេ​រិ​ក និង​រុ​ស្ស៊ី​នឹង​ប៉ះទង្គិច​គ្នា​។ នៅ​ពេល​កងទ័ព​ េបស់​មហាអំណាច​យោធា​ធំ​ៗ​ទាំង​ពីរ​ក្នុង​លោក​ប៉ះទង្គិច​គ្នា នោះ​វា​នឹង​អាច​បង្កាត់​ជា​ភ្លើង​សង្គ្រាមលោក​។ សូមកុំភ្លេចថា សង្គ្រាមលោកទាំងពីរលើក សុទ្ធសឹងតែបានរាលដាលចេញតំបន់អឺរ៉ុប។ 

២.​ចុះ​ចំណែកវត្តមានកងទ័ព​អា​មេ​រិ​ក​ជា​ច្រើន​ដែល​មាននៅ​អឺរ៉ុប​ខាងកើត​វិញ?

លោក ចូ បៃ​ឌិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស​ប្តា​ហ៍​មុន​ថា ខណៈ​ដែល​សហរដ្ឋអាមេរិក​មាន​កងទ័ព​រាប់​សិប​ពាន់​នាក់​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​ក៏​ដោយ ក៏​ពួក​គេ​មិន​នៅ​ទីនោះ​ដើម្បី​ប្រយុទ្ធ​ជាមួយ​រុ​ស្ស៊ី​ដែរ​ផ្ទុយ​ទៅ​វិញ ដើម្បី​ការពារ និង​ធានា​ដល់​សុវត្ថិភាព​ដល់​សម្ព័ន្ធមិត្ត​ណា​តូ​ប៉ុណ្ណោះ​។

៣.​តើ​អា​មេ​រិ​ក​អាចឲ្យកងទ័ពធ្វើប្រតិបត្តិការបាន​នៅ​ពេល​ណា?

អ៊ុយ​ក្រែ​ន មាន​ព្រំប្រទល់​ជាប់​ប្រទេស​សមាជិក​ណា​តូ​ចំនួន​៤ ដូច​ជា ប៉ូ​ឡូញ ស្លូ​វ៉ា​គី ហុង​គ្រី និង​រូ​ម៉ា​នី​។ ប្រសិនបើ​រុ​ស្ស៊ី​គំរាមកំហែង​ដល់​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ សហរដ្ឋអាមេរិក រួម​ជាមួយ​បារាំង អា​ល្លឺ​ម៉​ង់ ចក្រភព​អង់គ្លេស និង​សមាជិក​ដទៃ​ទៀត​នៃ​សម្ព័ន្ធភាព​ណា​តូ​ដែល​មាន​សមាជិក​ទាំងអស់​៣០​ប្រទេស នឹង​ធ្វើការ​ឆ្លើយ​តប​ភ្លាម​ៗ ស្រប​តាម​មាត្រា​៥ នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​។ ពោល​គឺ​ប្រទេស​នៃ​សមាជិក​ណា​តូ មាន​កាតព្វកិច្ច​ការពារ​សមាជិក​ដទៃ​ទៀត​ពី​ការ​វាយប្រហារ ឬ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Evergrande លក់គម្រោងចំនួន ៤ ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ចិន ដើម្បីទូទាត់បំណុលជាង១ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande បានប្រកាសពីការលក់សិទ្ធិលើគម្រោងអភិវឌ្ឍន៍ចំនួន ៤ ដល់ក្រុមហ៊ុនគាំទ្រដោយរដ្ឋចិន ខណៈដែលក្រុមហ៊ុនដែលកំព…

ថៃបារម្ភថាសង្គ្រាមនៅអ៊ុយក្រែនអាចនឹងជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍

ព័ត៌មាន
ប្រតិបត្តិករទេសចរណ៍នៅតាមគោលដៅសំខាន់ៗក្នុងប្រទេសថៃ កំពុងតាមដានស្ថានភាពនៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនយ៉ាងយកចិត្តទុកដាក់ ខណៈដែលជម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ