អត្ថបទពាណិជ្ជកម្ម

ឈ្វេងយល់ពី ជំងឺវិបត្តិទប់ទឹកនោមមិនបាន និងវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់


ការបត់ជើងតូចញឹកញាប់ខុសប្រក្រតី, លេចនោមពេលក្អកកណ្ដាស់ ឬទប់មិនជាប់ពេលឈឺបត់ជើងតូចម្ដងៗ ទាំងអស់នេះ គឺសុទ្ធសឹងជារោគសញ្ញា នៃជំងឺវិបត្តិទប់ទឹកនោមមិនបាន ហើយបញ្ហាគឺនេះ គឺច្រើនកើតមានភាគច្រើនលើស្ត្រី។ បើតាមវេជ្ជបណ្ឌិតជំនាញបានអះអាងថា ទោះបីជា ជំងឺវិបត្តិទប់ទឹកនោមមិនបាន មិនមែនជាប្រភេទជំងឺកាចសាហាវ ដែលអាចឆក់យកអាយុជីវិតមនុស្ស ដូចជំងឺមហារីកក៏ដោយ ប៉ុន្ដែ វាក៏បានបង្កជាបញ្ហារំខាន ដល់ការរស់នៅ និងគុណភាពជីវិតផងដែរ។
ឈ្វេងយល់ពី ជំងឺវិបត្តិទប់ទឹកនោមមិនបាន និងវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់
ដោយ

លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ​ Christopher Chong ឯកទេសផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យ Gleneagles នៅប្រទេសសិង្ហបុរី បានគូសបញ្ជាក់ថា តាមរយៈបទពិសោធន៍ផ្ទាល់​របស់លោក​ចំពោះការព្យាលបាល និងចងក្រងព័ត៌មានរបស់​អ្នកជំងឺ​​ជា​ស្ត្រីប្រមាណ ៣,៥០០នាក់ បានបង្ហាញថា មានភាគច្រើននៃពួកគេ គឺមានជំងឺវិបត្តិទប់ទឹកនោមមិនបាន។ ក្នុងនោះ មាន ៥០% នៃអ្នកជំងឺ គឺប្រឈម​នឹងបញ្ហា​លូន ឬស្រុតសិរីរាង្គនៅក្នុងអាងត្រគាករបស់គាត់ដូចជាស្បូន ប្លោកនោម និងពោះវៀនធំជាដើម។ លោកវេជ្ជបណ្ឌិត​បន្ថែមថា បើទោះបីជា បញ្ហា​នេះ តែងតែបានកើតមានជាញឹកញាប់លើស្ត្រីក៏ដោយ ប៉ុន្ដែ ពួកគេមួយចំនួន នៅតែមានការអៀនខ្មាស​នៅក្នុងការនិយាយអំពីវា ក៏ដូចជាស្វែងរកការព្យាបាលប្រកប​ដោយប្រសិទ្ធភាពខ្ពស់។

វិធីសាស្ត្រក្នុងការព្យាបាល

បើតាមវេជ្ជបណ្ឌិតឯកទេសផ្នែករោគស្ត្រី និងសម្ភពដដែលនេះ បានរៀបរាប់ទៀតថា ការព្យាបាល ជំងឺវិបត្តិទប់ទឹកនោម​មិនបាន ត្រូវបានធ្វើឡើងតាមរយៈវិធីសាស្ត្រសាមញ្ញៗ និងមានអត្រាជោគជ័យខ្ពស់ ប្រើប្រាស់ពេលវេលាខ្លី ហើយអ្នកជំងឺ​នឹងមិនរង​ផលប៉ះពាល់ទៅថ្ងៃមុខនោះឡើយ។

ទោះយ៉ាងណា នៅក្រោយការព្យាបាល អ្នកជំងឺមួយចំនួនតូច​ ក៏អាចនឹងមានឱកាសលាប់មកវិញដែរ ​ ដូច្នេះហើយ ការព្យាបាលដំបូងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវ​​ចំពោះ ជំងឺវិបត្តិទប់ទឹកនោមមិនបាន គឺជារឿងសំខាន់ណាស់​ ដែលអ្នកជំងឺ​ត្រូវយកចិត្តទុកដាក់បំផុត។ ​​

ជាមួយនឹងការរីកចម្រើន​ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា បានជួយឲ្យ​ការព្យាបាល​ ជំងឺវិបត្តិទប់ទឹកនោមមិនបាន កាន់តែមានអត្រាជោគជ័យ​ខ្ពស់ ហើយការព្យាបាល​ត្រូវបានធ្វើឡើងតាមវិធីសាស្ត្រផ្សេងៗគ្នា។

បើតាម លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ​ Christopher Chong ជាទូទៅ ការព្យាបាលជំងឺវិបត្តិទប់ទឹកនោមមិនបាន គេច្រើនប្រើប្រាស់វិធីសាស្ត្រវះកាត់ Slim Surgery ដែលជាការវះកាត់តូច មិនបង្កការឈឺចាប់ និងចំណាយពេល​ប្រហែល ១០នាទីប៉ុណ្ណោះ។ តាមរយៈវិធីសាស្ត្រនេះ អត្រាជោគជ័យ អាចមានរហូតដល់ទៅ ៩៥%ឯណោះ ហើយការវះកាត់តាមវិធីនេះ ត្រូវបានគេយកមកអនុវត្ត​អស់រយៈពេល​រាប់សិបឆ្នាំមកហើយ។

វិធីសាស្ត្រទំនើបចុងក្រោយមួយទៀត ដែលគេប្រើប្រាស់ក្នុងការព្យាបាលជំងឺវិបត្តិទប់ទឹក​នោមមិនបាន ក៏ដូចបញ្ហាស្រុត ឬលូនសរីរាង្គនៅក្នុងអាងត្រគាករបស់ស្ត្រី នោះគឺការវះកាត់ Mesh Surgery។ បើតាម​លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Christopher Chong ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ នៅមន្ទីរពេទ្យ Gleneagles គឺបានប្រើប្រាស់វិធីសាស្ត្រនេះភាគច្រើន ជាមួយអត្រាជោគជ័យខ្ពស់បំផុត។

ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត​ បានគូសបញ្ជាក់ថា នៅតាមបណ្ដាប្រទេសមួយចំនួន ហាក់នៅមិនទាន់មាន​ការបណ្ដុះបណ្ដាលក្រុមវេជ្ជបណ្ឌិតឲ្យ​បានទូលំទូលាយ ចំពោះការអនុវត្ត​វិធីសាស្ត្រការវះកាត់តាមបែប Mesh Surgery នេះនៅឡើយទេ។ ដូច្នេះហើយ ធ្វើឲ្យការវះកាត់ជូនអ្នកជំងឺ មិនទទួលបានលទ្ធផលជោគជ័យ​ដូចការរំពឹងទុក រហូតដល់មាន​បណ្ដាប្រទេសខ្លះទៀតរួមទាំង នូវែលសេឡង់ និងអូស្ត្រាលី ក៏មានការហាមប្រាម​អនុវត្ត​ការវះកាត់តាមបែប Mesh Surgery នេះដែរ។ ប៉ុន្ដែ នៅប្រទេសសិង្ហបុរីវិញ ការអនុវត្ត​វះកាត់តាមវិធីសាស្ត្រ​ទំនើបមួយនេះ គឺត្រូវបានធ្វើឡើងដោយជោគជ័យ ដ្បិតក្រុមវេជ្ជបណ្ឌិត ត្រូវបានបណ្ដុះបណ្ដាល​​ជំនាញច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំនៅក្នុងការព្យាបាលអ្នកជំងឺ។ ទោះជាបែបនេះក្ដី នៅប្រទេសសិង្ហបុរី ក៏មានត្រួតពិនិត្យ លើការវះកាត់តាម​បែប Mesh Surgery ខ្លាំងណាស់ដែរ តួយ៉ាង មានវេជ្ជបណ្ឌិតតិចតួចបំផុត ដែលត្រូវបានអនុញ្ញាតឲ្យ​អនុវត្ត​ការវះកាត់តាមវិធីនេះ។ ក្នុងនោះ ក៏មានលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Christopher Chongផងដែរ។

វិធីសាស្ត្រមួយទៀត ក្នុងការព្យាបាលជំងឺវិបត្តិទប់ទឹកនោមមិនបាន គឺការចាក់ប៊ូថក ដែលវិធីសាស្ត្រនេះ គេប្រើសម្រាប់​ចាក់ទៅលើប្លោកនោម ដើម្បីកុំឲ្យវាកន្ត្រាក់ខុសធម្មតា ដែលបង្កទៅជាបញ្ហាឈឺនោមខុសប្រក្រតី ឬហៅថានោមញឹក ឬនោមមិនអស់ជាដើម។

ក្រៅពីការព្យាបាលលើទាំងអស់នេះ លោកសាស្ត្រចារ្យ Christopher Chong ក៏មានការព្យាបាល ដោយការបាញ់កាំរស្មី Laser ចំពោះអ្នកជំងឺស្ត្រី មានបញ្ហាសរីរាង្គបន្ដពូជស្ងួតស្ដើង ដែលជារឿយបង្កឲ្យ​មាន​ការឈឺចាប់នៅពេលបត់ជើងតូច ឬនៅពេលដែលរួមភេទជាមួយដៃគូ។ ការព្យាបាលដោយប្រើប្រាស់ Laser គឺប្រើប្រាស់ពេលវេលាត្រឹមតែ ២ ទៅ៣នាទីប៉ុណ្ណោះ និងមិនមានការឈឺចាប់អ្វីឡើយ។ តាមរយៈការព្យាបាលនេះ បានជួយលើកកម្ពស់ដល់គុណភាពជីវិត និងសុខភាពបន្ដពូជ​របស់ស្ត្រី ឲ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយ លោកសាស្ត្រចារ្យ Christopher Chong ក៏បានលើកទឹកចិត្ត​ឲ្យស្ត្រីគ្រប់រូប ដែលមានបញ្ហា​រោគស្ត្រី ឬផ្នែកសុខភាពបន្ដពូជ ត្រូវតែក្លាហាន​លើកឡើងអំពីបញ្ហារបស់ខ្លួន​ ជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរក​ការព្យាបាលមួយដ៏ត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងដៃគូខ្សែសង្វាក់តម្លៃទ្រទ្រង់ការងារជាង ៦៦០០០ នៅទូទាំងប្រទេសកម្ពុជា

ព័ត៌មាន
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិកជាង ៧០០ នាក់ និងជួយទ្រទ្រង់ការងារចំនួន ៦៦.…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ