ថាមពលឥន្ធនៈ

អាម៉េរិកទិញចូលប្រេង៣លានបារ៉ែលបំពេញស្តុកបម្រុងជាយុទ្ធសាស្ត្រ ក្រោយលក់ចេញច្រើនបំផុតជាប្រវត្តិសាស្ត្រ


ក្រសួងថាមពលអាម៉េរិក បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ថា សហរដ្ឋអាម៉េរិកដែលជា មហាអំណាចយោធា និងសេដ្ឋកិច្ចធំបំផុតទី១លើពិភពលោកសម្រេចបានកិច្ចសន្យាទិញចូលប្រេងចំនួន៣លានបារ៉ែល ដើម្បីបំពេញស្តុកប្រេងបម្រុងជាយុទ្ធសាស្ត្រ បន្ទាប់ពីខ្លួនបានលក់ចេញក្នុងបរិមាណច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន។
ថាមពលឥន្ធនៈ
ដោយ

ក្រសួងថាមពលរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា ខ្លួនទើបតែបានទិញចូលប្រេងចំនួន៣លានបារ៉ែលក្នុងតម្លៃជាមធ្យមជាង៧៧ដុល្លារក្នុងមួយបារ៉ែល ពោលគឺក្រោមតម្លៃជាមធ្យម៩៥ដុល្លារក្នុងមួយបារ៉ែល ដែលបានលក់ចេញក្នុងឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗ។

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅក្នុងឆ្នាំ២០២២ កន្លងទៅបានលក់ចេញប្រេងក្នុងបរិមាណច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ទៅ១៨០លានបារ៉ែល ដើម្បីជួយគ្រប់​គ្រង​តម្លៃប្រេងក្នុងទីផ្សារពិភពលោក បន្ទាប់ពីមហាអំណាចរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងឆៅដ៏ធំមួយបានបើកប្រតិបត្តិការយោធាចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

រហូតមកទល់ពេលនេះសហរដ្ឋអាម៉េរិក បានទិញចូលប្រេងប្រមាណ១៤លានបារ៉ែលសម្រាប់ការបំពេញស្តុកបម្រុងឡើងវិញ បន្ទាប់ពីបានលក់ចេញយ៉ាងច្រើនសម្បើមកាលពីឆ្នាំមុន។ យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋបាលព័ត៌មានថាមពលអាម៉េរិក (U.S. Energy Information Administration) នៅក្នុងឆ្នាំ២០២២ សហរដ្ឋអាម៉េរិក បានប្រើប្រាស់ប្រេងសរុបអស់រហូតដល់ជាង៧ពាន់៣រយលានបារ៉ែល ឬជាមធ្យមប្រមាណ២០លានបារ៉ែលក្នុងមួយថ្ងៃ។

ទន្ទឹមនេះ ផ្អែកតាមរបាយការណ៍ចុងឆ្នាំ២០២១ ស្ដីពីប្រេងឆៅ និងឧស្ម័នធម្មជាតិបម្រុងនៅក្នុងសហរដ្ឋអាម៉េរិកបានបង្ហាញថា នៅក្នុងឆ្នាំ២០២១ សហរដ្ឋអាម៉េរិក មានប្រេងបម្រុងសរុបចំនួន៤៤ពាន់៤រយលានបារ៉ែល កើនឡើង១៦%បើធៀបនឹងឆ្នាំ២០២០៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចមហាយក្សចិន ត្រូវបានបន្ទាបការព្យាករកំណើនមកនៅក្រោម៥% ក្នុងឆ្នាំ២០២៤

ព័ត៌មាន
ក្រុមអ្នកជំនាញសេដ្ឋកិច្ចចិន បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក នៅឆ្នាំ២០២៤ នឹ…

រដ្ឋាភិបាលរំពឹងវត្តមាននាវា Westerdam នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា ខណៈអ្នកជំនាញស្នើឱ្យមានការទាក់ទាញទេសចរតាមផ្លូវទឹកបន្ថែម

ព័ត៌មាន
ដូចការគ្រោងទុក នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានអ្នករួមដំណើរប្រមាណជាង២ពាន់នាក់ បានចូលចតសាជាថ្មីម្ដងទៀតនៅកំពង់ផែស្វយ័ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ