វិបត្តិមជ្ឈិមបូព៌ា

UNDP ព្រមានថា វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់ GDP តំបន់អារ៉ាប់ឱ្យធ្លាក់ចុះជិត២០០ពាន់លានដុល្លារ


កម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ ឬ UNDP បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី៣១ ខែមីនា ថា សង្គ្រាមដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ាអាចនឹងវាយប្រហារសេដ្ឋកិច្ចតំបន់អារ៉ាប់ឱ្យដាំក្បាលចុះក្នុងទំហំទឹកប្រាក់រហូតដល់ ១៩៤ពាន់លានដុល្លារ។ វិបត្តិនេះមិនត្រឹមតែធ្វើឱ្យកំណើនសេដ្ឋកិច្ច ដែលខំកសាងកន្លងមកត្រូវជាប់គាំងកណ្តាលទីប៉ុណ្ណោះទេ ប៉ុន្តែវានឹងរុញច្រានពលរដ្ឋរាប់លាននាក់ឱ្យធ្លាក់ចូលក្នុងអន្លង់នៃភាពក្រីក្រ និងអត់ការងារធ្វើថែមទៀតផង។
វិបត្តិមជ្ឈិមបូព៌ា
ដោយ

​យោងតាមរបាយការណ៍វាយតម្លៃថ្មីបំផុតរបស់អង្គការ UNDP សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានឈានចូលដល់សប្តាហ៍ទី៥ អាចរុញច្រានឱ្យផលិតផលក្នុងស្រុកសរុបរួមរបស់តំបន់អារ៉ាប់ ធ្លាក់ចុះចន្លោះពី៣,៧% ទៅ៦%។ ការបាត់បង់នេះត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃពី១២០ពាន់លានទៅដល់១៩៤ពាន់លានដុល្លារ ដែលជាតួលេខលើសពីកំណើន GDP សរុបដែលសម្រេចបានក្នុងឆ្នាំ២០២៥ ទៅទៀត។

ទីភ្នាក់ងារព័ត៌មាន Anadolu បានស្រង់សម្តីរបស់មន្ត្រី UNDP ថា ជម្លោះនេះបានរីករាលដាលពីកម្រិតក្នុងស្រុកទៅជាវិបត្តិថ្នាក់តំបន់យ៉ាងរហ័ស ដោយបានវាយប្រហារចំចំណុចខ្សោយ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរួមមានការជាប់គាំងខ្សែច្រវាក់ពាណិជ្ជកម្ម ភាពមិនប្រាកដប្រជានៃទីផ្សារថាមពល និងការខូចខាតផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រ។

របាយការណ៍ដដែលបានបង្ហាញតួលេខដ៏គួរឱ្យបារម្ភថា អត្រាអ្នកអត់ការងារធ្វើអាចនឹងហក់ឡើងដល់៤% ដែលស្មើនឹងការបាត់បង់ការងារប្រមាណ៣,៦លានកន្លែង ខណៈពលរដ្ឋជិត៤លាននាក់ទៀតប្រឈមនឹងការធ្លាក់ខ្លួនក្រីក្រ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


តម្លៃប្រេង ភាគហ៊ុន និងមាសហក់ឡើងថ្លៃមួយរំពេច ក្រោយលោក ត្រាំ និយាយប៉ុន្មានម៉ាត់ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់

ទោះបីពិភពលោកហាក់ស៊ាំនឹងការព្យាករណ៍របស់លោក ដូណាល់ ត្រាំ ក៏ដោយ ប៉ុន្តែការលើកឡើងចុងក្រោយរបស់លោក ដែលថា ជុំវិញបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ បាន…

ហេតុអ្វីចិន មិនសូវបារម្ភ ទោះច្រកសមុទ្រ Hormuz ត្រូវបានបិទ?

ពិតណាស់ថា ប្រទេសចិន ពឹងផ្អែកខ្លាំងលើប្រេងនាំចូលពីតំបន់មជ្ឈិមបូព៌ា ប៉ុន្តែចិន នៅតែមានការត្រៀមខ្លួនបានល្អជាងប្រទេសជាច្រើនផ្សេងទៀត ទោះជាអ៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ