ក្រសួងព័ត៌មាន

ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មានបញ្ឈប់ការផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានតុល្យភាព


ក្រសួងព័ត៌មានបន្តក្រើនរំលឹកឱ្យអង្គភាពសារព័ត៌មានទាំងអស់គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ឈប់ការផ្សាយរាល់ព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានតុល្យភាព ដែលអាចធ្វើឱ្យប៉ះពាល់អង្គភាព-ស្ថាប័ន និងសាធារណជន ក៏ដូចជាធ្វើឱ្យមហាជនមានការភាន់ច្រឡំ។ ការក្រើនរំលឹកបែបនេះធ្វើឡើងក្រោយក្រសួងសង្កេតឃើញថា មានស្ថាប័ន និងអង្គភាពសារព័ត៌មានមួយចំនួននៅតែបន្តផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ និងប្រើតួនាទីលើពីអ្នកសារព័ត៌មាន។
ក្រសួងព័ត៌មាន
ដោយ

តាមរយៈលិខិតព្រមានចុងក្រោយដល់អង្គភាពសារព័ត៌មានចំនួន៣ ដែលត្រូវបានរកឃើញថាបានផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឱ្យសធារណៈមតិមានការយល់ច្រឡំកាលពីពេលថ្មីៗ ក្រសួងព័ត៌មានស្នើឱ្យអង្គភាពសារព័ត៌មានទាំងអស់គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងជៀសវាងការផ្សាយព័ត៌មានដែលគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានតុល្យភាព និងបញ្ឈប់ការប្រើតួនាទីលើសពីអ្នកសារព័ត៌មាន។ ព្រោះការផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានច្បាស់មិនត្រឹមតែបង្កើតឱ្យមានការភាន់ច្រឡំក្នុងស្រទាប់មហាជនប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់ក្រសួង ស្ថាប័ន និងកិត្តិយសរបស់បុគ្គសាធារណៈ និងឯកជន។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការព្រមានបែបនេះ ធ្វើឡើងក្រោយគេហទំព័រសារព័ត៌មានទាំង៣ខាងលើ បានផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។ បើតាមការគូសបញ្ជាក់បស់មន្ត្រីជាន់ខ្ពស់រូបនេះ មុនឈានដល់ការចេញលិខិតព្រមាន ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានអនុវត្តនីតិវិធីសាកសួរលើករណីចុះផ្សាយទាំងនេះជាបន្តបន្ទាប់ដោយមានរបាយការណ៍ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ត្រូវបានចងក្រងទុកផងដែរ។ ផ្អែកលើការបំភ្លឺរបស់ចាងហ្វាងសារព័ត៌មាន ព្រមទាំងការស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់លើធាតុចូល និងព័ត៌មានពាក់ព័ន្ធ ក្រុមការងារជំនាញបានទាញសេចក្តីសន្និដ្ឋានមួយថា ការផ្សាយរបស់អង្គភាពទាំងបីនេះ គ្មានមូលដ្ឋានច្បាស់លាស់ ព័ត៌មានមិនមានតុល្យភាព ហើយបានអនុវត្តលើសតួនាទីជាអ្នកសារព័ត៌មាន ដែលជាការបំពានក្រមសីលធម៌វិជ្ជាជីវៈ។

មន្ត្រីជាន់ខ្ពស់រូបនេះបានសង្កេត់ធ្ងន់ថា នៅក្នុងសង្គមកម្ពុជាក៏ដូចជាសង្គមជាតិផ្សេងទៀតលើពិភពលោកដែរ ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានពិត មានតុល្យភាពពីសំណាក់អ្នកសារព័ត៌មាន ពិតជាបានចូលរួមដល់ការអភិវឌ្ឍវិស័យព័ត៌មាន លើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន។ ប៉ុន្តែបើការផលិតនិងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ ការបាត់បង់សណ្តាប់ធ្នាប់ បាត់បង់ទំនុកចិត្តក្នុងសង្គម និងផលវិបាកជាច្រើនទៀតមិនអាចនឹកស្មានដល់។

ឯកឧត្តម ទេព អស្នារិទ្ធ បានបន្តថា រាល់ទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ អង្គភាព ឬអ្នកដែលបានប្រព្រឹត្តនោះត្រូវប្រឈមនឹងផលវិបាកដែលកើតចេញពីការរំលោភបំពាន ដោយត្រូវដំណើរការទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់ ក្នុងនោះអ្នកពាក់ព័ន្ធអាចត្រូវបានកោះអញ្ជើញឱ្យមកទទួលការណែនាំ ដើម្បីតម្រង់ទិសការងារឱ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ ឬត្រូវទទួលការចេញលិខិតព្រមាន រីឯក្នុងករណីបំពានធ្ងន់ធ្ងរ អង្គភាពសារព័ត៌មាន ឬអ្នកពាក់ព័ន្ធអាចឈានដល់ទទួលវិធានការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) តែម្តង។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ក្រសួងបានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មានចំនួន៦អង្គភាព និងចំនួន១អង្គភាពនាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទន្ទឹមនឹងនេះ ឯកឧត្តម ស្នើយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់ និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ៕

None



អត្ថបទបន្ទាប់


ថៃកំពុងពន្លឿនការចរចាបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសនៅតំបន់អឹរ៉ុបចំនួន៤ ដើម្បីជំរុញពាណិជ្ជកម្ម និង ការវិនិយោគ

រដ្ឋាភិបាលថៃ កំពុងសម្រុកចរចារបញ្ចប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសមាគមពាណិជ្ជកម្មសេរីថៃ-អឺរ៉ុប ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និង…

ប៉ូលីសអន្តរជាតិអះអាងថា ក្រុមឧ.ក្រិ.ដ្ឋជនរកប្រាក់បានរហូតដល់៣ទ្រីលានដុល្លារ ក្នុង១ឆ្នាំពីការជួ.ញ.ដូ.រមនុស្ស និងឧ.ក្រិ.ដ្ឋកម្ម

របាយការណ៍មួយរបស់ស្ថាប័នប៉ូលីសអន្តរជាតិបានអះអាងថា ក្រុមឧ.ក្រិដ្ឋ.ជននានាអាចរកប្រាក់ដ៏មហាសាលពីសកម្មភាពឧ,ក្រិ.ដ្ឋកម្ម ជាពិសេសគឺការជួ.ញ.ដួរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ