ជនជាតិចិន

តើការបង្កភាពចលាចលរបស់ជនជាតិចិន មួយចំនួន នៅមួយរយៈចុងក្រោយ អាចជះផលអវិជ្ជមានយ៉ាងណាដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា?


នៅមួយរយៈចុងក្រោយនេះជនជាតិចិន មួយចំនួន បានបង្កភាពចលាចលជាច្រើនករណីជាប់ៗគ្នា ដូចជាការបាញ់គ្នា ការចាប់ជំរិតទាប្រាក់ និងការសម្លាប់មនុស្សជាដើម។ បើតាមការអះអាងរបស់ក្រុមអ្នកជំនាញ សកម្មភាពរបស់ជនជាតិចិននេះ កំពុងធ្វើឱ្យប្រជាពលរដ្ឋកើតក្ដីព្រួយបារម្ភ ក៏ដូចជាបង្កឱ្យប៉ះពាល់ដល់សុវត្ថិភាព សណ្ដាប់ធ្នាប់សារធារណៈ ពិសេសធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ អ្នកវិនិយោគ និងភ្ញៀវទេសចរ ជាដើម។ តើរដ្ឋាភិបាលគួរមានវិធានការយ៉ាងណា ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើងទៀត?
ជនជាតិចិន
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា សកម្មភាពបង្កភាពចលាចលដោយក្រុមជនជាតិចិន មួយចំនួន នៅមួយរយៈចុងក្រោយនេះចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់បញ្ហាសន្តិសុខ ការវិនិយោគ និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយបានបង្កឱ្យប្រជាពលរដ្ឋកើតក្ដីព្រួយបារម្ភ​ផងដែរ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីបង្កចលាចលដោយជនជាតិចិននេះ ហើយក៏មានគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ កាលពីកន្លងទៅផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ក្រុមជនជាតិចិន ដែលបានបង្កចលាចលនៅកម្ពុជា គឺមានចំនួនមួយក្តាប់តូចតែប៉ុណ្ណោះ។

​ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ យល់ឃើញថា តាមរយៈបទដែលជនបរទេសជាជនជាតិចិន មួយចំនួន បានប្រព្រឹត្តិបទល្មើសនៅក្នុងប្រទេសកម្ពុជា កន្លងមកនេះ រាជរដ្ឋាភិបាល គួរតែពិនិត្យលើច្បាប់ ស្ដីពីជនអន្តោប្រវេសន៍ឱ្យបានតឹងរឹងបន្ថែមទៀត ដើម្បីទប់ស្កាត់លំហូរចូលនៃជនបរទេសខុសច្បាប់។ បន្ថែមលើនេះ អាជ្ញាធរមានសមត្ថកិច្ចគួរតែគ្រប់គ្រងជនជាតិចិន ឱ្យបានល្អមួយកម្រិតទៀត ដើម្បីជៀសវាងការប្រព្រឹត្តិបទល្មើសនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងសង្គម។ លោក អំ សំអាត បានគូសបញ្ជាក់ថា សកម្មភាព និងបទល្មើសដែលកើតចេញពីក្រុមជនជាតិចិន ទាំងនោះ កាន់តែច្រើនឡើង នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេស។

​គួរបញ្ជាក់ថា កាលពីកន្លងទៅនេះ សមត្ថកិច្ចធ្លាប់បានចុះបង្រ្កាប និងចាប់ខ្លួនជនជាតិចិន ដែលបានប្រព្រឹត្តិបទល្មើសជាហូរហែ ដូចជាករណីសង្ស័យចាប់មនុស្សញាត់វ៉ាលី ដើម្បីជំរិតទារប្រាក់ ករណីថ្នាំញៀនជិត៥០គីឡូក្រាម ករណីបាញ់គ្នានៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងករណីសម្លាប់នារីខ្មែរយកទៅកប់ដីខ្សាច់ក្បែរផ្សារទំនើប Aeon ៣ ជាដើម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រដ្ឋាភិបាលកំពុងប្រមូលធាតុចូល ដើម្បីឈានទៅសិក្សាលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានអន្តរាគមន៍លើតម្លៃដំឡូងមី

ក្រោយតម្លៃទីផ្សារដំឡូងមីនៅកម្ពុជា បានជួបបញ្ហាប្រឈមជាច្រើននៅមួយរយៈពេលចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផ…

មហិច្ឆតារបស់លោក ដូណាល់ ត្រាំ បានសម្រេចហើយ ក្រោយក្រុមហ៊ុនយក្សអាម៉េរិក BlackRock ទិញយកកំពង់ផែរបស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ី នៅព្រែកជីកប៉ាណាម៉ា

អាម៉េរិក BlackRock ទិញយកកំពង់ផែរបស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ី នៅព្រែកជីកប៉ាណាម៉ា ទីបំផុតមហិច្ឆតារបស់លោក ដូណាល់ ត្រាំ បានសម្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ