កិច្ចប្រជុំប្រជាធិបតេយ្យ

បញ្ហារដាក់រដុបមួយបានកើតឡើង អំឡុងពេលតៃវ៉ាន់ធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ


វីដេអូប្រហែល១នាទី អំឡុងពេលកិច្ចប្រជុំដើម្បីប្រជាធិតេយ្យត្រូវបានគេបិទ និងដាក់ជំនួសដោយរូបភាពរលកសម្លេងវិញ ក្រោយពីថ្នាក់ដឹកនាំមួយរូបរបស់កោះតៃវ៉ាន់ បានធ្វើបទបង្ហាញ ដោយប្រើប្រាស់ផែនទី ដែលបែងចែកពណ៌ខុសគ្នា រវាងទឹកដីប្រទេសចិន និងកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
វីដេអូប្រហែល១នាទី អំឡុងពេលកិច្ចប្រជុំដើម្បីប្រជាធិតេយ្យ
ដោយ

ខ្សែវីដេអូបទបង្ហាញប្រមាណ១នាទី ដែលលោកស្រី អ៊ូឌ្រី តាំង ថ្នាក់ដឹកនាំកោះតៃវ៉ាន់ បានបង្ហាញនៅអំឡុងពេលកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ ត្រូវបានក្រុមការងារសេតវិមានកាត់ចេញ នឹងដាក់ជំនួសតែរូបរលកសម្លេងវិញ ក្រោយមានការព្រួយបារម្ភពីរូបផែនទី ដែលបង្ហាញទឹកដីចិន និងកោះតៃវ៉ាន់ ក្នុងរូបភាពពណ៌សម្គាល់ពីរផ្សេងគ្នា។ ក្រុមការងាររៀបចំកិច្ចប្រជុំធ្វើដូចនេះ គឺធ្វើទៅតាមការបញ្ជាពីមន្ត្រីជាន់ខ្ពស់នៅសេតវិមានអាមេរិក។ ដ្បិតថា សេតវិមានទំនងជាព្រួយបារម្ភថា ការកំណត់ពណ៌ខុសគ្នានៅលើផែនទីរបស់ប្រទេសចិន និងកោះតៃវ៉ាន់នៅក្នុងកិច្ចប្រជុំកំពូល អាចត្រូវបានគេមើលឃើញថា ជាការមួយចម្លែក ហើយអាចចោទប្រកាន់អាមេរិកថា ប្រាស់ចាកពីគោលការណ៍ចិនតែមួយ។នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

យ៉ាងណាមិញ ក្រសួងការបរទេសអាមេរិក បានចេញមកបកស្រាយបញ្ហានេះថា ជាការភ័នច្រឡំផ្នែកបច្ចេកទេសប៉ុណ្ណោះ។ ដោយឡែក លោកស្រី អ៊ូឌ្រី តាំង មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ បានប្រាប់រ៉យទ័រដែរថា លោកស្រីមិនជឿថា អាមេរិកមានចេតនាជំនួសវីដេអូ លោកស្រីនោះទេ ដោយលោកស្រីបានបន្ទោសរឿងនេះ ទៅលើបញ្ហាបច្ចេកទេស។

គួរជម្រាបថា កិច្ចប្រជុំដែលមិនបានអញ្ជើញចិនដីគោក ហើយបែរជាទៅអញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមជំនួសវិញនោះ បានរងការរិះគន់យ៉ាងចាស់ដៃរួចទៅហើយ ពីសំណាក់ក្រុងប៉េកាំង។ នៅមុន កិច្ចប្រជុំ ចិនបានចេញសេចក្តីថ្លែងការណ៍ជាច្រើនរិះគន់កិច្ចប្រជុំរបស់អាមេរិកថា កំពុងបែងចែកបក្សពួក និងព្យាយាមគូសបន្ទាត់មនោគមន៍វិជ្ជានយោបាយជាថ្មី។ រីឯនៅក្រោយកិច្ចប្រជុំវិញ ក្រសួងការបរទេសចិន ថែមទាំងបានចេញសេចក្តីថ្លែងការណ៍ចាត់ទុកប្រជាធិបតេយ្យអាមេរិកជាអាវុធប្រល័យលោក និងចោទអាមេរិកថា បានយកប្រជាធិបតេយ្យមកលូកលាន់កិច្ចការផ្ទៃក្នុ្ងប្រទេសដទៃថែមទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងរំកិលឡើងបន្តិចទៀតហើយ ក្រោយដំណឹងថា អូមីក្រុង មិនធ្វើឲ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ

ព័ត៌មាន
តម្លៃប្រេងនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ គឺបានរំកិលឡើងបន្តិចទៀតហើយ នៅគ្រាដែលអ្នកវិនិយោគ មានជំនឿចិត្តប្រសើរឡើងវិញ ក្រោយពីមានការបង្ហាញថា មេរោគបំ…

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ធ្នូ នេះហើយ!

ព័ត៌មាន
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិការវិនិយោគសរុប១៨០លានដុល្លារអាមេរិកទាំងថ្លៃដី និងថ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ