ចិន​នៅ​កម្ពុជា

៥ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បណ្តេញ​ចេញ​ជនជាតិ​ចិន​ជាង ២.៧០០​នាក់


ក្រសួង​មហាផ្ទៃ​បាន​និយាយ​នៅ​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​បណ្តេញ​ចេញ​ជនជាតិ​ចិន​ប្រមាណ​ជាង​ ២.៧០០​នាក់ ទៅ​ស្រុក​របស់​ពួកគេ​វិញ ពី​បទ​សង្ស័យ​ឆបោក និង​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចាប់​ពី​ឆ្នាំ២០១៤ ដល់​ខែ​កក្កដា ឆ្នាំ​២០១៩។
ជន​សង្ស័យ​ជនជាតិ​ចិន​ដែល​នគរបាល​កម្ពុជា​ចាប់​ខ្លួន​និង​និរទេស ពី​បទ​សង្ស័យ​ឆបោក​និង​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនថឹណិត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ

យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​ក្រសួង​មហាផ្ទៃ ឆ្លើយតប​ទៅ​នឹង​អត្ថបទ​វិទ្យុ​បរទេស​មួយ, ការ​ចាប់​ខ្លួន​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​និង​ការ​បណ្តេញ​ចេញ​ជន​ជាតិ​ចិន​ទាំង​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ផ្អែកតាម​ស្មារតី​អនុស្សរណៈ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន។

ក្រសួង​មហាផ្ទៃ​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដូច្នេះ​ថា ៖ «ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ខែ​កក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​បណ្តេញ​ចេញ​ជនជាតិ​ចិន​ប្រមាណ​ជាង​ ២.៧០០​នាក់ ដែល​ចំនួន​នេះ​អាច​ជា​អម្រែក​ដ៏​ធ្ងន់​មួយ​នៃ​ថវិកា​ជាតិ​ ប្រសិន​បើ​ជន​ទាំងនេះ​ត្រូវ​បាន​ឃុំឃាំង​នៅ​ប្រទេស​កម្ពុជា។»

ក្រសួង​បាន​បន្ត​ថា ជនល្មើស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ចេញ​ពី​កម្ពុជា គឺ​ជា​ជន​ដែល​មាន​ដីកា​ស្វែងរក​ចាប់​ខ្លួន​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចិន ហើយ​ការ​យក​ទៅ​កាត់ទោស​នៅ​ចិន គឺ​ដោយសារ​ជនរងគ្រោះ​ក៏​ជា​ជន​ជាតិ​ចិន​ផង​ដែរ។ 

ក្រសួង​មហាផ្ទៃ​បាន​អះអាង​បន្ត​ថា នៅ​ពេល​ដែល​បណ្តេញ​ចេញ​ពី​កម្ពុជា​ហើយ គឺ​ជន​ទាំង​នោះ​ត្រូវ​បាន​ដាក់​ចូល​បញ្ជី​ខ្មៅ ដែល​ពួកគេ​មិន​អាច​ចូល​ប្រទេស​កម្ពុជា​វិញ​បាន​នោះ​ទេ។

ខេត្ត​ឆ្នេរ​សមុទ្រ ព្រះ​សីហនុ មាន​​ការ​រីក​ចម្រើន​យ៉ាង​លឿន​ ដោយ​រុញច្រាន​ដោយ​ការ​វិនិយោគ​របស់​ចិន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ជាពិសេស នៅ​ក្នុង​វិស័យ​កាស៊ីណូ អចលនទ្រព្យ និង​ទេសចរណ៍។

យោងតាម​របាយការណ៍​របស់​នគរបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​បាន​កាន់កាប់​អាជីវកម្ម​ជាង ៩០​ភាគរយ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​អត្រា​បទល្មើស​ព្រហ្មទណ្ឌ​ក៏​បាន​កើន​ឡើង​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


“ទិញ​ផ្ទះ ឈ្នះ​ខុនដូ” និង​​ទទួល​បាន​ការ​ផ្តល់​ជូន​ពិសេស​បន្ថែម​ទៀត ពី​គម្រោង​ដឹស្តា ដាយមិន II (ផ្លូវ​៦០​ម៉ែត្រ)

ព័ត៌មាន
ប្រម៉ូសិនរង្វាន់ធំ “ ទិញផ្ទះ ឈ្នះខុនដូ ” ហើយទទួលបានការផ្តល់ជូនពិសេសបន្ថែមទៀត ពីគម្រោងដឹស្តា ដាយមិន II (ផ្លូវ៦០ម៉ែត្រ) ការផ្តល់ជូនការបញ្ច…

នាយក​រដ្ឋមន្រ្តី​ហាម​ប្រាម​អាជីវកម្ម​ល្បែង​"អនឡាញ"​ព្រោះ​ឧក្រិដ្ឋជន​មួយ​ចំនួន​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់

ព័ត៌មាន
នាយក​​រដ្ឋមន្រ្តី​​កម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩ បាន​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនាំ​ ឲ្យ​បញ្ឈប់​ការ​ផ្តល់​អាជ្ញាប័ណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ