អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនអឺបេនលែន (Urbanland) បន្តចាប់ដៃគូជាមួយធនាគារដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះ ដែលមានតម្លៃដល់ទៅ 100% និងអត្រាការប្រាក់កាន់តែប្រសើររហូតដល់ 4.39%


ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិកមួយនៃ សម្ព័ន្ធក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាមួយ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank) សារជាថ្មី និងថ្មីមួយជាមួយធនាគារ ចិន (Bank of China) សម្រាប់គម្រោងបុរីរបស់ក្រុមហ៊ុនគឺគម្រោងបុរីចន្ទគីរី។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនអឺបេនលែន (Urbanland) និងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី(CIMB Bank) និង ធនាគារ ចិន (Bank of China)
ដោយ

ការសហការជាមួយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank) នេះ នឹងផ្តល់ជូនអតិថិជនរបស់បុរីចន្ទគីរីនូវទំហំទឹកប្រាក់កម្ចីទិញផ្ទះរហូតដល់ 100% ដែលកន្លងមកអតិថជនទទួលបានតែ 80% ប៉ុណ្ណោះ។ ហើយតាមរយៈធនាគារចិន (Bank of China) វិញ អតិថិជននឹងអាចទទួលបានអត្រាការប្រាក់កម្ចីទិញផ្ទះកាន់តែប្រសើររហូតដល់​​ 4.39% ក្នុងឆ្នាំទីមួយ។

ធនាគារ ចិន (Bank of China) បានក្លាយជាដៃគូសហការថ្មីមួយក្នុងចំណោមដៃគូបីផ្សេងទៀតរបស់គម្រោងបុរីចន្ទគីរី ដែលរួមមានធនាគារ ប្រេដ (BRED Bank) ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank) និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank)។ អតិថិជនរបស់បុរី នឹងទទួលបាននូវប្រាក់កម្ចីទិញផ្ទះកាន់តែមានភាពងាយស្រួល និងរហ័សជាងមុនតាមរយៈធនាគារទាំងអស់នេះ។

ការចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃបុរីចន្ទគីរី ក្រោមអធិបតីភាពលោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន ISI GROUP លោក កាំង​ ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន (Urbanland) លោកស្រី ឌៀប លីដា នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនអឺបេនលែន (Urbanland) និងអ្នកតំណាងប្រចាំធនាគារដៃគូទាំងពីរ រួមមាន លោកស្រី ប៉ិច សុម៉ាលី នាយិកាសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងលោក Liu Zheng ជំនួយការ នាយកប្រចាំប្រទេស នៃធនាគារចិន។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន (Urbanland) បានមានប្រសាសន៍ថា៖ «យើងសាងសង់បុរីចន្ទគីរីឡើង ដើម្បីឲ្យម្ចាស់ផ្ទះរបស់យើងសម្រេចបាននូវសក្តានុពលពេញលេញ ក្នុងការរស់នៅរបស់ពួកគេ។ ភាគខាងត្បូងទីក្រុងភ្នំពេញកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើអោយការវិនិយោគនៅទីនេះទទួលបានផលជាទីគាប់ចិត្ត។ ជាមួយគ្នានេះដែរ យើងតែងតែសាកសួរ និងស្តាប់នូវ តម្រូវការរបស់អ្នកស្វែងរកទិញផ្ទះនៅទីក្រុងភ្នំពេញ ហើយយើងបានប្រើប្រាស់ចំណេះដឹងថ្មីនេះ​ ទៅក្នុងការរចនាផ្ទះ និងបុរីរបស់យើង ដើម្បីធានាបានថាម្ចាស់ផ្ទះអាចរស់នៅ និងចិញ្ចឹមបីបាច់គ្រួសាររបស់ពួកគាត់ក្នុងបរិស្ថានដែលកាន់តែល្អប្រសើរ និងកាន់តែមានសុភមង្គល»។

បុរីចន្ទគីរីមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ 2​ ចម្ងាយប្រមាណ 5​ នាទីពី មហាវិថីសម្តេច តេជោ ហ៊ុនសែន ជិតផ្សារទំនើប អ៊ីអន 3។ គម្រោងបុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុនអឺបេនលែន (Urbanland) ដែលនាំមកជូននូវ​ ការរចនាផ្ទះដែលផ្តោតលើតម្រូវការអ្នករស់នៅ ពិតប្រាកដ។

គម្រោងបុរីចន្ទគីរី បង្ហាញនូវគំនិតរចនាប្លង់គម្រោងបុរីថ្មីមួយ ដែលផ្តោតលើតម្រូវការរបស់មនុស្ស។​ ក្រោយពីចំណាយពេលអស់រយ:ពេលជាង 2 ឆ្នាំ ដើម្បីសិក្សាស្វែងយល់ពីផ្ទះក្នុងក្តីស្រមៃរបស់អ្នករស់នៅទីក្រុងភ្នំពេញ ក្រុមហ៊ុនបានបញ្ចូលនូវរបកគំហើញថ្មីនេះទៅក្នុងប្លង់មេ និងការរចនាផ្ទះនីមួយៗរបស់បុរី ដើម្បីបង្កើតទៅជាលំនៅដ្ឋាន និងបរិក្ខារដែលអាចបំពេញមុខងារចាំបាច់តាមតម្រូវការរបស់អ្នករស់នៅ និងមានទាំងសោភណ្ឌភាព ការផ្សារភ្ជាប់ជាមួយធម្មជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍ដ៏ជិតស្និទ្ធ ហើយមានលក្ខណ:ខុសប្លែកពីគម្រោងបុរីដទៃផងដែរ។

បន្ទាប់ការបើកលក់គម្រោងប្លុកថ្មីរបស់បុរី ដែលយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ អ្នករស់នៅនឹងទទួលបានភាពកក់ក្តៅតាមរយៈការប្រើប្រាស់បរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជាសាលាតែ អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។ បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។

សម្រាប់អ្នកដែលមានបំណងស្វែងរកផ្ទះក្នុងក្តីស្រមៃ សូមអញ្ជើញមកទស្សនាផ្ទះគំរូនៃបុរីចន្ទគីរី ឬទំនាក់ទំនងមកលេខទូរសព្ទ÷ 061 888 580 / 015 588 580​ ដើម្បីសាកសួរពត៌មានបន្ថែម។ 




អត្ថបទបន្ទាប់


អ៊ុយក្រែនដាក់ពាក្យស្នើសុំឲ្យសហភាពអឺរ៉ុបបញ្ចូលខ្លួនជាសមាជិកឲ្យបានឆាប់បំផុត ខណៈការចរចាជាមួយរុស្ស៊ីលើកទី១គ្មានលទ្ធផលផ្លែផ្កានោះទេ

ព័ត៌មាន
ជំនួបចរចារុស្ស៊ីអ៊ុយក្រែនបញ្ចប់តែមិនទាន់មានការសម្រេច !!! ក្រោយជំនួបចរចាគ្នារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបិទបញ្ចប់ទៅកាលពីយប់ថ្ងៃចន្ទ…

ទស្សនៈសម្ដេចតេជោហ៊ុន សែន ជុំវិញស្ថានការណ៍វិវត្តន៍ចុងក្រោយនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ពេលនេះសង្រ្គាមនៅអ៊ុយក្រែន មិនមែនត្រឹមតែជាសង្គ្រាមរវាងរុស្ស៊ី ហើយនឹងអ៊ុយក្រែនទៀតនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ