វិស័យទេសចរណ៍

សម្តេច ហ៊ុន ម៉ាណែត រំពឹងការតភ្ជាប់វិស័យទេសចរណ៍កម្ពុជា-ហ្វីលីពីន កាន់តែរីកចម្រើនបន្ថែមទៀត


ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាបានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រំពឹងការតភ្ជាប់លើវិស័យទេសចរណ៍កម្ពុជា-ហ្វីលីពិន នឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ហ្វីលីពីនមកកាន់កម្ពុជាតែម្តង។
វិស័យទេសចរណ៍
ដោយ

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលានៅថ្ងៃទីទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ទន្ទឹមនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្តេចធិបតីអំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីនផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ក្នុងនោះពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជន និងធុរជន នៃប្រទេសទាំងពីរ។

ដោយឡែក ចំពោះវិស័យទេសចរណ៍ សម្ដេចធិបតី សង្ឃឹមថា ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់កម្ពុជា។ បន្ថែមពីនេះ សម្តេចធិបតី សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិ កំពុងធ្វើឱ្យតំណែងនាយករដ្ឋមន្ត្ររងការរង្គោះរង្គើ

ព័ត៌មាន
សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសដែលជាមហាអំណាចមួយនៅបស្ចឹមប្រទេស កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈស្ថិតិនៅឆមាសទីពីរនៃឆ្នាំ២០២៣ បង្ហាញពីក…

ឥណ្ឌាតាមបញ្ចុះបញ្ចូលអារ៉ាប់រួម និងកាតា ដើម្បីប្រឆាំងទប់ទល់ចិន នៅតំបន់មជ្ឈិមបូព៌ា

ព័ត៌មាន
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចាប់ផ្ដើមដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសកាតាក្នុងបំណងស្វែងរកការបង្កើនកិច្ចសហប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ