វិស័យពាណិជ្ជកម្ម

អាម៉េរិក ដែលជាដៃពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា មានឱនភាពពាណិជ្ជកម្មជាមួយចិន រហូតដល់ជាង៤១ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ


សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ឥណ្ឌា ដោយឥណ្ឌាបាននាំចេញទំនិញទៅកាន់ប្រទេសនេះមានទំហំរហូតដល់ជាង៤១ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ។ ប៉ុន្តែនៅក្នុងរយៈពេលដូចគ្នានេះ មហាអំណាចផុតលេខលើពិភពលោកមួយនេះ មានឱនភាពពាណិជ្ជកម្មជាមួយចិន រហូតដល់ជាង៤១ពាន់លានដុល្លារអាម៉េរិកឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Business Standard។
វិស័យពាណិជ្ជកម្ម
ដោយ

ទិន្នន័យវិភាគនៅឆមាសទី១របស់ក្រុមហ៊ុនស្រាវជ្រាវពាណិជ្ជកម្មសកល (GTRI) បានបង្ហាញថា ប្រទេសឥណ្ឌា បាននាំចេញទំនិញទៅកាន់ប្រទេសរហូតដល់២៣៩ប្រទេស ហើយក្នុងចំណោមនេះមានប្រទេសចំនួន១២៦ បានបង្ហាញពីកំណើនវិជ្ជមានក្នុងការនាំចេញជាមួយនឹងអត្រាជាង៧៥% នៃការនាំចេញសរុបរបស់ប្រទេសឥណ្ឌា។

ក្នុងចំណោមប្រទេសទាំង១២៦នេះ អាម៉េរិក គឺជាដៃគូនាំចេញធំជាងគេរបស់ឥណ្ឌា ដោយបានកើនឡើងពីជាង៣៧ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ឡើងដល់ជាង៤១ពាន់លានដុល្លារនៅក្នុងឆមាសទី១ឆ្នាំ២០២៤ ពោលគឺបានកើនឡើងជាង១០% ឯណោះ។ ជាមួយគ្នានេះ ការនាំចេញទំនិញរបស់អាម៉េរិក ទៅកាន់ប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកវិញ បានកើនឡើងជាង៥% ដោយឡើងដល់ជាង២៣០ពាន់លានដុល្លារ នៅក្នុងឆមាសទីឆ្នាំ២០២៤។

ទិន្នន័យរបស់ក្រុមហ៊ុនដដែលនេះ បានបង្ហាញថា សហរដ្ឋអាម៉េរិក មានឱនភាពពាណិជ្ជកម្មជាមួយមហាយក្សចិន រហូតដល់ជាង៤១ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេលដូចគ្នានេះ។ ឱនភាពពាណិជ្ជកម្ម សំដៅដល់ការនាំចូលរបស់ប្រទេសមួយមានទំហំធំជាងការនាំចេញរបស់ខ្លួន។ ជាក់ស្តែងនៅក្នុងរយៈពេល៦ខែឆ្នាំនេះ សហរដ្ឋអាម៉េរិក នាំចេញទំនិញទៅចិនមានទំហំត្រឹមតែជាង៨ពាន់លានដុល្លារតែប៉ុណ្ណោះ ខណៈចិននាំចូលទៅកកាន់ទីផ្សារអាម៉េរិកវិញមានទំហំរហូតដល់ជាង៥០ពាន់លានដុល្លារ ដែលធ្វើឱ្យចិន ក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់មហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះ។

ស្ថាបនិកក្រុមហ៊ុន GTRI លោក អាចាយ ស្រ៊ីវ៉ាស្តាវ៉ា (Ajay Srivastava) បាននិយាយថា នៅក្នុងឆ្នាំសារពើពន្ធ២០២៤ ថា ប្រទេសចិននឹងក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ឥណ្ឌាដោយនាំមុខសហរដ្ឋអាម៉េរិក ប៉ុន្តែក្នុងឆមាសទី១ឆ្នាំនេះ អាម៉េរិកបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌាជាមួយនឹងទំហំពាណិជ្ជកម្មសរុបកើនឡើងពីជិត៦០ពាន់លានដុល្លារដល់ជាង៦២ពាន់លានដុល្លារ ពោលគឺកើនឡើងជាង៥%៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


រុស្ស៊ីគ្រោងសាងសង់ព្រែកជីកស៊ុយអេថ្មីដ៏សម្បើមអស្ចារ្យតម្លៃជាង២០ពាន់លានដុល្លារ ដែលនឹងភ្ជាប់តំបន់អាស៊ីជាមួយតំបន់អឺរ៉ុប

ប្រទេសរុស្ស៊ី គ្រោងសាងសង់ព្រែកជីកស៊ុយអេ (Suez Canal) ថ្មីដ៏សម្បើមអស្ចារ្យមួយ ដែលមានប្រវែងជិត៧០០គីឡូម៉ែត្រ ក្រោមទុនវិនិយោគរហូតដល់ទៅជាង២០…

ចិន បង្កើនការនាំចូលអាហារសមុទ្រពីតំបន់អាម៉េរិកខាងត្បូង ស្ទើរ៣ដង ដើម្បីបំពេញតម្រូវការ ក្រោយហាមឃាត់ការនាំចូលពីជប៉ុន

មហាយក្សចិន ដែលជាទីផ្សារដ៏ធំជាងគេនៅតំបន់អាស៊ី បានហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន កាលពីមួយឆ្នាំមុន ដើម្បីឆ្លើយតបនឹងភាពរឹងរូសរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ