អ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅចិន

អ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅចិនកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅ២១ខែចុងក្រោយនេះ


ប្រទេសចិន នៅថ្ងៃអាទិត្យទី២៦ខែធ្នូ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន នៅក្នុងតួលេខរយៈពេល ២១ខែចុងក្រោយនេះ ដោយសារតែអ្នកវិជ្ជមានកូវីដ១៩បានកើនឡើងទ្វេដងនៅតំបន់ភាគពាយ័ព្យ នៃទីក្រុង ស៊ីអាន (Xi’an) ជាក្រុងដែលមានមនុស្សរស់នៅសរុបជាង ១៣លាននាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នេះជាសកម្មក្រុមគ្រូពេទ្យកំពុងប្រតិបត្តិការងារ នៅក្នុងប្រទេសចិន
ដោយ

ជាមួយនឹងប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ទីក្រុង​ស៊ីអាន ដែលកំពុងស្ថិតក្រោមការបិទខ្ទប់ បានរកឃើញករណី​វិជ្ជមាន​កូវីដ១៩ប្រចាំថ្ងៃដល់ទៅ ១៥៥ករណី ដែលសុទ្ធសឹងជាការចម្លង​ក្នុង​សហគមន៍។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរចិន កាលពីថ្ងៃអាទិត្យ។

ក្រៅពីក្រុង ស៊ីអាន នៅមានករណីឆ្លង​ក្នុងតំបន់​ចំនួន ៣ករណីទៀត​ដែលធ្វើឲ្យករណី​ឆ្លង​នៅទូទាំងប្រទេសចិន កាលពីថ្ងៃអាទិត្យ​មានចំនួន ១៥៨ករណី ជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់​បំផុត​មិនធ្លាប់មាន ក្នុងកំណត់ត្រា ២១ខែចុងក្រោយនេះ។

បច្ចុប្បន្នក្រុង ស៊ីអាន តែមួយ​ប៉ុណ្ណោះ មានករណីឆ្លង​កូវីដ១៩​សរុប​ប្រមាណ ៤៨៥ករណី រាប់ចាប់តាំងពីថ្ងៃ​រកឃើញ​ដំបូងកាល​ពីថ្ងៃទី​៩​ខែធ្នូ ដល់ថ្ងៃទី២៦។

ដូចសព្វដង រដ្ឋអំណាចប៉េកាំង បានដាក់ចេញ​វិធានការណ៍ដ៏​តឹងរឹងបំផុត ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​កូវីដ១៩។ ក្នុងនោះ រួមមាន ការធ្វើតេស្តយកសំណាកចំនួន ៣ដង លើប្រជាជន​ទាំង​ ១៣លាននាក់ទូទាំងក្រុង និងការបិទខ្ទប់ទីក្រុងផងដែរ។

ក្រោយកត់ត្រាពីកំណើនឆ្លងកូវីដ​ប្រចាំថ្ងៃ​ដ៏ច្រើន​មិនធ្លាប់មាន ក៏បានជំរុញ​ឲ្យ​អាជ្ញាធរចិន បានប្រកាស​បើក​យុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ​នៅទូទាំង​ក្រុង​តែម្តង​ដោយអាជ្ញាធរ​បាន​បញ្ជាឲ្យពលរដ្ឋ​បិទទ្វារបង្អួច និងយកសម្លៀកបំពាក់​ចូលក្នុងផ្ទះឲ្យអស់ មុនម៉ោង៦ល្ងាច ម៉ោងនៅក្នុងប្រទេសចិន។

សូមជម្រាបថា ប្រទេសចិនដែលកំពុងកត់ត្រា​ពីកំណើន​កូវីដ១៩ក៏ពិតមែន ប៉ុន្តែពុំមានករណីស្លាប់បាត់បង់​ជីវិតថ្មីៗនោះទេ ពោលគឺអត្រាស្លាប់នៅ​មាន​ត្រឹមជាង ៤ពាន់​៦រយនាក់ដដែល ខណៈករណីឆ្លងសរុប មានជាង១០ម៉ឺនករណី គិតត្រឹមចុងសប្តាហ៍មុននេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនម៉ាកយីហោពិភពលោកធំៗប្រុងប្រយ័ត្ន ចំពោះការផ្សាយពាណិជ្ជកម្មនៅព្រឹត្តិការណ៍អូឡាំពិកនៅប៉េកាំង

ព័ត៌មាន
បញ្ហាទាក់ទិនទៅនឹងការប្រារព្ធកីឡាអូឡាំពិករដូររងានៅទីក្រុងប៉េកាំងនៅឆ្នាំក្រោយនេះ នៅតែស្ថិតក្នុងការតាមដានពីសំណាក់ពិភពលោក។ តួយ៉ាង ក្រៅតែព…

ពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុបឆ្នាំ២០២១ និងក្ដីរំពឹងឆ្នាំ២០២២

ព័ត៌មាន
អ្នកជំនាញពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបនៅឆ្នាំ២០២២ ត្រូវបានគេរំពឹងថានឹងមានកំណើនច្រើនជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ