វិស័យពាណិជ្ជកម្ម

អាម៉េរិក ជំរុញឱ្យវៀតណាម កែលម្អតុល្យភាពពាណិជ្ជកម្មជាមួយខ្លួន បើមិនចង់រងសម្ពាធពន្ធ


តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសុន គ្រៀ (Jamieson Greer) បានប្រាប់មន្ត្រីពាណិជ្ជកម្មវៀតណាម ថា វៀតណាមត្រូវតែកែលម្អតុល្យភាពពាណិជ្ជកម្ម និងបើកទីផ្សារឱ្យកាន់តែទូលាយបន្ថែមទៀត ខណៈវៀតណាម បានប្រកាសពីកិច្ចព្រមព្រៀងមួយចំនួនរវាងក្រុមហ៊ុនវៀតណាម និងអាម៉េរិក មានតម្លៃសរុបជាង៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

នាកិច្ចប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗ លោក ជេមីសុន គ្រៀ តំណាងពាណិជ្ជកម្មអាម៉េរិក បានប្រាប់លោក ង្វៀន ហុងឌៀន (Nguyen Hong Dien) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមថា វៀតណាមត្រូវមានដំណោះស្រាយខ្លាំងជាងមុន ដើម្បីបើកចំហទីផ្សាររបស់ខ្លួន និងកែលម្អតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈអាម៉េរិក មានឱនភាពពាណិជ្ជកម្មជាង១២៣ពាន់លានដុល្លារ ជាមួយវៀតណាម ក្នុងឆ្នាំ២០២៤។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោក ឌៀន បានអះអាងថា រដ្ឋាភិបាលវៀតណាម កំពុងថ្លឹងថ្លែងពីការដករបាំងពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាម៉េរិក ហើយនឹងបង្ក្រាបលើការក្លែងបន្លំការនាំចេញ។ រដ្ឋមន្ត្រីរូបនេះ ក៏បានក្រើនរំលឹកពីសំណើរបស់វៀតណាម ដែលស្នើឱ្យអាម៉េរិក ទទួលស្គាល់វៀតណាម ជាសេដ្ឋកិច្ចទីផ្សារ ដែលនឹងជួយដល់ការនាំចេញរបស់ក្រុមហ៊ុនវៀតណាម ទៅកាន់សហរដ្ឋអាម៉េរិក។

ពាក់ព័ន្ធបញ្ហានេះដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានប្រាប់ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំនៅវៀតណាម លោក ម៉ាក ណេបភើ (Marc Knapper) ថា វៀតណាម កំពុងដោះស្រាយកង្វល់របស់អាម៉េរិក ជុំវិញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសកំពុងពិនិត្យមើលពន្ធនាំចូលលើទំនិញរបស់អាម៉េរិក និងកំពុងលើកទឹកចិត្តឱ្យមានការបង្កើនការនាំចូលផលិតផលអាម៉េរិក ដូចជា ឧស្ម័នធម្មជាតិរាវ ផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ និងផលិតផលកសិកម្ម ផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏កំពុងបន្តចរចាគ្នាលើកិច្ចព្រមព្រៀងមួយចំនួនដូចជាការនាំចូលប្រេងឆៅ ឧស្ម័នរាវ ផលិតផលគីមីឥន្ធនៈ និងគម្រោងផ្គត់ផ្គង់ថាមពលព្រមទាំងកិច្ចព្រមព្រៀងផ្សេងទៀត ដែលមានតម្លៃសរុបប្រមាណ៣៦ពាន់លានដុល្លារ៕​

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិច្ចព្រមព្រៀងទិញដំឡូងមីស្ងួតពីកម្ពុជា ២០ម៉ឺនតោន

ដំឡូងមីស្ងួតរបស់កម្ពុជា ចំនួន៥ពាន់តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ជាលើកដំបូង ដោយជោគជ័យ។ ជាមួយគ្នានេះ ក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិ…

មេដឹកនាំអាម៉េរិក និងរុស្ស៊ី អាចនឹងជួបពិភាក្សាគ្នាលើបទឈប់បាញ់នៅអ៊ុយក្រែន ក្នុងសប្តាហ៍នេះ

ក្រោយដាក់ការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប្រមាណ៣សប្តាហ៍កន្លងមកនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ