កូរ៉េខាងត្បូង

កូរ៉េខាងត្បូង ចាប់ផ្ដើមធ្វើចត្តាឡីស័កលើអ្នកដំណើរទាំងអស់ឡើងវិញ ក្រោយរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង ចំនួន៥ករណី


ករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់ជាថ្មីម្ដងទៀតនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអាជ្ញាធរចាប់ផ្ដើមអនុវត្តវិធានការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរទាំងអស់ឡើងវិញ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ផងដែរ ក្នុងគោលបំណង ដើម្បីការពារការចម្លងមេរោគបំប្លែងថ្មី អូមីក្រុង ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ព័ត៌មានរ៉យទ័រ។
កូរ៉េខាងត្បូង ចាប់ផ្ដើមធ្វើចត្តាឡីស័កលើអ្នកដំណើរទាំងអស់ឡើងវិញ ក្រោយរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង

ប្រទេស​កូរ៉េ​ខាងត្បូង នឹង​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ពី​បរ​ទស​ទាំងអស់ ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១០ ថ្ងៃ ហើយ​វិធានការ​នេះ​នឹង​អនុវត្ត​ក្នុង​រយៈពេល ២ ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ​តទៅ ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ផង​ដែរ​។ វិធានការ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាងត្បូង​បាន​រក​ឃើញ​ករណី​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ចំនួន ៥ ករណី​ដំបូង​ក្នុង​ប្រទេស​ខ្លួន​។  គួរ​បញ្ជាក់​ថា អ្នកដំណើរ​ដែល​មាន​ផ្ទុកមេរោគ អូ​មី​ក្រុង នេះ មក​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​ក្នុង​ចំណោម​អ្នក​ទាំង ៥ នាក់ មាន ២​នាក់ បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​។ 

ពេល​នេះ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង កំពុង​ដាក់​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចំនួន​៨ បន្ថែម រួម​ទាំង​អាហ្វ្រិក​ខាងត្បូង ដែល​ជា​កន្លែង​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី​ដំបូង​គេ​ផង​ដែរ​។

ទីភ្នាក់ងារ​គ្រប់គ្រង និង បង្ការ​ជំងឺ​របស់​កូរ៉េ (KDCA) អះអាង​ថា ករណី​ឆ្លង​ចំនួន​ជាង ៥​ពាន់​ករណី កាលពី​ថ្ងៃ​ទី​១​ធ្នូ បន្ទាប់​ពី​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​លើស​ពី ៥​ពាន់​ករណី ជា​លើក​ដំបូង ចំ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​យ៉ាង​ខ្លាំង ចំពោះ​អ្នកជំងឺ​ដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​។ ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​ឆ្លង​សរុប​នៅ​កូរ៉េ​ខាងត្បូង បាន​កើនឡើង​ដល់ ៤៥​ម៉ឺន​នាក់ ជាមួយនឹង​អ្នក​ស្លាប់​ចំនួន ៣​ពាន់ ៧​រយ​នាក់ ។

ដោយឡែក អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ប្រទេស​នេះ​វិញ បាន​កើនឡើង​ដល់ ៩២% នៃ​មនុស្ស​ពេញវ័យ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​ផ្តោត​លើ​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​កម្មវិធី​ចាក់​ដូ​ស​ជំរុញ​ផង​ដែរ​។ ទោះ​យ៉ាងណា អ្នកជំនាញ​បាន​ព្រមាន​ថា​ករណី​ឆ្លង​អាច​នៅ​តែ​មាន​បន្ត​កើនឡើង​ខ្ពស់ ដោយសារ​តែ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះ ធ្វើឲ្យតម្រូវការជំនួយមនុស្សធម៌នឹងកើនខ្លាំងនៅឆ្នាំ២០២២?

ព័ត៌មាន
នៅឆ្នាំ២០២២ខាងមុខ តម្រូវការផ្នែកជំនួយមនុស្សធម៌នឹងកើនឡើងខ្លាំងនៅទូទាំងពិភពលោក នៅគ្រាដែលមេរោគរាតត្បាតនៅតែបន្ដផ្ទុះរាលដាល គួបផ្សំនឹងបញ្ហាប្…

ថៃកំពុងតាមរកអ្នកដំណើរមកពីអាហ្វ្រិកជិត ៨០០នាក់ ឲ្យមកធ្វើតេស្ដ រកមេរោគបំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
ការិយាល័យអន្តោប្រវេសន៍ និង ក្រសួងសុខាភិបាលសាធារណៈថៃ កំពុងស្វែងរកអ្នកដំណើរពីអាហ្វ្រិកជិត ៨០០នាក់ ដែលបានចូលមកប្រទេសថៃតាំងពីថ្ងៃទី ១៥វិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ