វិស័យ ធនាគារ

អាម៉េរិក រិះគន់ប្រតិបត្តិការរបស់ IMF និងធនាគារពិភពលោក


រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កុត បេសេន (Scott Bessent) បានរិះគន់ខ្លាំង ៗចំពោះប្រតិបត្តិការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ហើយបានសង្កត់ធ្ងន់ថា ស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះ ត្រូវតែធ្វើកំណែទម្រង់បន្ថែមទៀត។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីរូបនេះបានឆ្លៀតលើកឡើងថា សហរដ្ឋអាម៉េរិក ទំនងជាអាចឈានទៅរកកិច្ចព្រមព្រៀងដ៏ធំមួយជាមួយនឹងមហាយក្សចិន នាពេលដ៏ខ្លីខាងមុខនេះ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ គោលនយោបាយគិតផលប្រយោជន៍អាម៉េរិកជាធំ ឬ America first មិនមែនមានន័យថា អាម៉េរិក ត្រូវនៅឯកោតែឯងនោះទ
វិស័យ ធនាគារ
ដោយ

លោក ស្កុត បេសេន រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានរិះគន់យ៉ាងចាស់ដៃចំពោះប្រតិបត្តិការរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បើទោះបីជាលោកបានព្យាយាមធានាដល់អ្នកវិនិយោគ ដែលមានការភ័យខ្លាចពាក់ព័ន្ធនឹងការខិតខំរក្សាតួនាទីជាអ្នកដឹកនាំពិភពលោករបស់ខ្លួនក៏ដោយ។ រដ្ឋមន្ត្រីរូបនេះ បានថ្លែងសុន្ទរកថា ទៅកាន់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិថា គោលនយោបាយគិតផលប្រយោជន៍អាម៉េរិកជាធំ ឬ American First របស់អាម៉េរិក មិនមែនមានន័យថា អាម៉េរិកត្រូវនៅតែម្នាក់ឯងនោះទេ។ ទន្ទឹមនឹងនេះ លោក ក៏បានអំពាវនាវឱ្យមានកិច្ចសហការកាន់តែស៊ីជម្រៅ និងការគោរពគ្នាទៅវិញទៅមកក្នុងចំណោមដៃគូពាណិជ្ជកម្មនានា ផងដែរ។

លោក បេសេន បានលើកឡើងថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោកហាក់ខ្វះខាតលើការគ្រប់គ្រង ដែលទាមទារឱ្យមានការធ្វើកំណែទម្រង់បន្ថែមទៀត ប៉ុន្តែលោកមិនបានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក ដកខ្លួនចេញពីស្ថាប័នហិរញ្ញវត្ថុកំពូលទាំងពីរនេះនោះទេ។ ទន្ទឹមនឹងរិះគន់លោកបានលើកសរសើរថា ស្ថាប័នហិរញ្ញវត្ថុទាំងពីរនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ហើយរដ្ឋបាលលោក ត្រាំ នឹងខ្នះខ្នែងធ្វើការជាមួយស្ថាប័នទាំងពីរនេះ ដរាបណាស្ថាប័នទាំងពីរអាចរក្សាបានភាពស្មោះត្រង់ចំពោះបេសកកម្ម និងការទទួលខុសត្រូវរបស់ពួកគេ។

មូលនិធិរូបិយវត្ថុអន្តរជាតិ ត្រូវបានគេដឹងថា ជាស្ថាប័នហិរញ្ញវត្ថុដ៏សំខាន់មួយនៅលើពិភពលោក ដែលគាំទ្រដោយប្រទេសចំនួន១៩១។ IMF ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៤៤ ដោយមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ ដោយឡែក ធនាគារពិភពលោកវិញ គឺជាស្ថាប័នហិរញ្ញវត្ថុដែលផ្តល់កម្ចីនិងជំនួយឥតសំណងដល់រដ្ឋាភិបាលរបស់ប្រទេសក្រីក្រ និងមានចំណូលទាប ដែលបានបង្កើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៤៤ មានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីតោន ដូចគ្នាដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ម៉ាឡេស៊ី និងសិង្ហបុរី កំពុងពន្លឿនការដាក់ឱ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាខ្នាតយក្ស

ដែលជាប្រទេសជាប់ភូមិផងរបងជាមួយគ្នាកំពុងពន្លឿនការដាក់ឱ្យដំណើរការគម្រោងតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្សរួមគ្នា ដែលគ្រប់ដណ្ដប់លើផ្ទៃដីរហូតដល់ទៅជ…

ក្រុមហ៊ុន Boeing កំពុងស្វែងរកអ្នកទិញយន្ដហោះ៥០គ្រឿង ដែលត្រូវបានចិន បញ្ជូនមកវិញ ដោយសារសម្ពាធពន្ធគយរបស់លោក ត្រាំ

ក្រុមហ៊ុនផលិតយន្តហោះយក្សអាម៉េរិក Boeing ពេលនេះកំពុងស្វះស្វែងរកអ្នកទិញយន្ដហោះដឹកអ្នកដំណើររបស់ខ្លួនរហូតដល់ទៅ៥០គ្រឿង ដែលបណ្ដាក្រុមហ៊ុនអាកាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ