កូវីដ១៩ថៃ-ស្បៀងអាហារ

រដ្ឋាភិបាលថៃចាប់ផ្តើមយុទ្ធនាការលក់ម្ហូបអាហារបញ្ចុះតម្លៃ៦០% ចាប់ពីខែមិថុនាតទៅ


ក្រសួងពាណិជ្ជកម្មថៃ ថ្មីៗនេះបានសម្រេចដាក់ចេញនូវយុទ្ធនាលក់បញ្ចុះតម្លៃ សម្រាប់ការលក់អាហារ និងផ្ដល់សេវាដឹកជញ្ជូន ក្នុងគោលបំណងជួយដល់ពលរដ្ឋដែលជាអ្នកទទួលទានផង និង ជួយដល់ភោជនីយដ្ឋាន និង ហាងលក់អាហារនានាផងដែរ នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដែលបាននិងកំពុងបន្ដលុកលុយខ្លាំងក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
តូបលក់ស្បៀងអាហារមួយកន្លែងក្នុងក្រុងបាងកកប្រទេសថៃ - Xinhua
ដោយ

តាម​ការ​គូសបញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ អ្នកទិញ​អាហារ​តាម​រយៈ​អន​ឡាញ ជាមួយនឹង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំនួន​៥ ដូច​ជា Foodpanda, Grab, Lineman, Gojek និង Robinhood នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ដល់​ទៅ​៦០%​ឯណោះ​។

យុទ្ធនាការ​លក់​អាហារ​បញ្ចុះតម្លៃ ដែល​មានការ​គាំទ្រ និង​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម​ថៃ​នេះ នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមិថុនា​នេះ​តទៅ​។ យុទ្ធនាការ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​មានការ​ប៉ះពាល់​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ផង និង​ជួយ​ដល់​អាជីវកម្ម​ភោជនីយដ្ឋាន​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​វិធានការ​ទប់ទល់​កូ​វី​ដ​-១៩​ផង ដោយ​រំពឹង​ថា​យុទ្ធនាការ​នេះ នឹង​ជួយ​ឲ្យ​ការ​លក់​របស់​ពួក​គេ​អាច​នឹង​កើន​ច្រើន​ជាង​មុន​។

ជាមួយ​គ្នា​នេះ សម្រាប់​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ​ដូច​ជា Robinhood, Foodpanda, Grab, Gojek និង Lineman ក៏​បាន​ព្រមព្រៀង​គ្នា​នឹង​កាត់​បន្ថយ​ចំណែក​ប្រាក់​ចំណេញ​ដុល ឬ​កម្រៃជើងសារ​របស់​ពួក​គេ ពី​៣០% ទៅ​៣៥% មក​នៅ​ត្រឹម​២៥%​វិញ ដើម្បី​ជួយ​សម្រួល​ដល់​យុទ្ធនាការ​លក់​អាហារ​បញ្ចុះតម្លៃ​នេះ​។ 

ក្នុង​នោះ​ដែរ ក្រុមហ៊ុន Foodpanda ក៏​បាន​សម្រេច​មិន​យក​ថ្លៃ​កម្រៃជើងសារ​នោះ​ទេ សម្រាប់​ភោជនីយដ្ឋាន ឬ​ហាង​អាហារ​ថ្មី​ៗ ដែល​មក​ចុះ​ឈ្មោះ​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ខ្លួន ក្នុង​អំឡុង​យុទ្ធនាការ​លក់​អាហារ​បញ្ចុះតម្លៃ​នេះ​។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ អះអាង​ថា ប្រតិបត្តិ​ករ​ដឹក​ជញ្ជូន​អាហារ​ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៨​លាន ទៅ​១១​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ការ​ចូលរួម​ជា​ដៃគូ​ក្នុង​យុទ្ធនាការ​លក់​អាហារ និង​ការ​ដឹក​ជញ្ជូន​បញ្ចុះតម្លៃ​នេះ​។ ជាមួយ​គ្នា​នេះ ភោជនីយដ្ឋាន ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ ក៏​នឹង​ទទួល​បាន​ជួយ​គាំទ្រ​ពី​រដ្ឋ ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​ផង​ដែរ​។

សូម​បញ្ជាក់​ថា ចំនួន​ភោជនីយដ្ឋាន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​នាយកដ្ឋាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​មាន​ជាង​ជិត ១២​ម៉ឺន​ភោជនីយដ្ឋាន ដោយ​ក្នុង​នោះ​មាន ជិត​១​ម៉ឺន​៦​ពាន់ ចុះ​ឈ្មោះ​ជា​ក្រុមហ៊ុន និង​មាន​ជាង​១០​ម៉ឺន​ទៀត ចុះ​ឈ្មោះ​បុគ្គល​ប្រតិបត្តិ​ករ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ចប់ការចាក់វ៉ាក់សាំងជិត ៨០% នៃបុគ្គលិក និងអ្នកម៉ៅការចំនួន ៧០០ន…

ក្រុមហ៊ុន Kerry WorldBridge Logistics បង្កើនប្រាក់រង្វាន់ដល់ ១៥,០០០ ដុល្លារ តាមរក​អតីត​បុគ្គលិក​ម្នាក់​ ដែលកិបកេងលុយក្រុមហ៊ុន

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា Kerry WorldBridge Logistics បានប្រកាសផ្ដល់ប្រាក់រង្វាន់ដល់១៥,០០០ដុល្លារ ចំពោះអ្នកដែលបានប្រទះឃើញអតីត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ