កូវីដ១៩នៅថៃ

កូវីដ១៩៖ថៃចាត់វិធានការទម្លាក់ថ្លៃទឹកភ្លើងដើម្បីសម្រួលជីវភាពពលរដ្ឋ


គណៈរដ្ឋមន្ត្រីថៃនៅព្រឹកថ្ងៃទី ១២ ខែមករាបានសម្រេចដាក់ចេញនូវវិធានការកាត់បន្ថយតម្លៃទឹក និងអគ្គិសនីដល់ប្រជាជន គោលដៅជួយសម្រួលដល់ជីវិភាពពលរដ្ឋថៃ ដែលកំពុងរងគ្រោះដោយសារកូវីដ១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ។
ថៃចេញវិធានការបញ្ចុះថ្លៃទឹកស្អាតអគ្គិសនីនិងអ៊ីនធើណែតសម្រាប់ពលរដ្ឋ
ដោយ

សំណើនេះ ត្រូវបានស្នើឡើងដោយ ការិយាល័យក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមរបស់ថៃ ហើយត្រូវបានអនុញ្ញាតក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃជាមួយនឹងវត្តមានលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha។ លោក Prayut បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងបញ្ចុះតម្លៃទឹកស្អាតចំនួន ១០% សម្រាប់ពលរដ្ឋទូទាំងប្រទេស។ បញ្ចុះថ្លៃអគ្គិសនីដល់សហគ្រាសតូចៗឲ្យប្រើប្រាស់ ៥០គីឡូវ៉ាត់ឥតគិតថ្លៃចាប់ពីខែកុម្ភៈ ដល់ខែមិនា និងអនុញ្ញាតឲ្យពលរដ្ឋប្រើអគ្គិសនី ៩០គីឡូវ៉ាត់ក្នុងមួយខែដោយឥតគិតថ្លៃផងដែរសម្រាប់រយៈពេល២ខែដូចគ្នា។ 

លើសពីនេះទៀតរដ្ឋាភិបាលថៃ បានគិតគូរពីគុណភាពការធ្វើការងារពីផ្ទះរបស់ពលរដ្ឋដោយអនុញ្ញាតឲ្យមានការប្រើប្រាស់អ៊ិនធឺណេតដោយមិនគិតថ្លៃផងដែរ។ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីថៃ បានប្រាប់ទៅក្រសួងហិរញ្ញវត្ថុឲ្យត្រៀមរៀបចំប្រាក់ឧបត្ថម្ភចំនួន ៣៥០០បាត ឬស្មើនឹងជាង ១១៦ ដុល្លារក្នុងមួយខែ សម្រាប់ខែកុម្ភៈនិងមីនា ដល់ពលរដ្ឋនិងកសិករថៃណា ដែលរងផលប៉ះពាល់ និងបាត់បង់ការងារអំឡុងពេលនៃវិធានការបិទប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា គួច ម៉េងលី ផ្ដាំទៅ​យុវជន​ថា “កុំអានតែសៀវភៅជោគជ័យ”

ព័ត៌មាន
ឧកញ៉ា គួច ម៉េងលី ដែលគេស្គាល់ថាជាសហគ្រិនក្នុងវិស័យអប់រំ ដែលកំពុងមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅ…

អ្នកត្រូវបានជ្រើសតាំងគួរឱ្យកត់សម្គាល់ ៣រូប សម្រាប់ជ័យលាភីពានរង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
អ្នករត់រយៈចម្ងាយឆ្ងាយ អ្នកជួយសហគន៍ខ្មែរអ៊ីស្លាម និងអ្នកប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីផ្តល់ការអប់រំដល់កុមារក្រីក្រ ពលរដ្ឋទាំងនេះគឺគ្រាន់តែជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ