រដ្ឋមន្ត្រីការពារជាតិអាម៉េរិក

រដ្ឋមន្ត្រីការពារជាតិអាម៉េរិកបញ្ជាឱ្យកាត់បន្ថយចំនួនមន្ត្រីយោធាកំពូលៗរហូតដល់ទៅ២០% គួរឱ្យភ្ញាក់ផ្អើល


រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀតហើយ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ភីត ហេកសិត (Pete Hegseth) បានបញ្ជាឱ្យកាត់បន្ថយចំនួនមន្ត្រីយោធាពាក់ផ្កាយ៤រហូតដល់២០% បន្ថែមពីលើការកាត់បន្ថយចំនួនមន្ត្រីយោធាទូទៅ ដែលបានបង្កការជ្រួលច្របល់ពេញក្រសួងការពារជាតិអាម៉េរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់អំណាចអាណត្តិទី២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក
ដោយ

រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ភីត ហេកសិត (Pete Hegseth) កាលពីថ្ងៃទី៥ ខែឧសភា បានបញ្ជាឱ្យកាត់បន្ថយចំនួនមន្ត្រីយោធាពាក់ផ្កាយ៤រហូតដល់២០% ក្រោយពីលោកបានលើកឡើងជាញឹកញាប់ថា លោកយល់ថា មន្ត្រីយោធាកំពូលៗមានចំនួនច្រើនពេក។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ដែលមានប្រវត្តិជាអតីតពិធីករនៅស្ថាប័នសារព័ត៌មាន Fox News រូបនេះ បានចាត់វិធានការរុះរើរចនាសម្ព័ន្ធក្រសួងការពារជាតិអាម៉េរិកយ៉ាងឆាប់រហ័ស ដោយលោកបានបណ្ដេញឧត្តមសេនីយ៍ និងឧត្តមនាវីអស់ជាច្រើនរូប ខណៈដែលលោកព្យាយាមអនុវត្តរបៀបវារៈសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ និងលុបចោលនូវគំនិតផ្តួចផ្តើមនានាដែលជំរុញឱ្យជ្រើសរើសពលរដ្ឋចម្រុះជាតិសាសន៍ចូលបម្រើកងទ័ព។

លោក ភីត ហេកសិត (Pete Hegseth) បានលើកឡើងក្នុងសេចក្តីជូនដំណឹងមួយថា នឹងមានការកាត់បន្ថយមន្ត្រីយោធាថ្នាក់ឧត្ដមសេនីយ៍យ៉ាងតិច២០% នៅក្នុងកងឆ្មាំសន្តិសុខជាតិ ហើយនឹងមានការកាត់បន្ថយ១០%ផ្សេងទៀតក្នុងចំណោមឧត្ដមសេនីយ៍ និងឧត្ដមនាវីនៅក្នុងជួរយោធាទាំងមូល។

លោកបានលើកឡើងតាមរយៈវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា ការមានឧត្ដមសេនីយ៍ និងឧត្តមនាវីច្រើនមិនមានន័យថា នាំមកនូវលទ្ធផលល្អប្រសើរនោះទេ ហើយថា ការកាត់បន្ថយនេះមិនមែនជាការដាក់ទណ្ឌកម្មលើមន្ត្រីយោធាកំពូលៗនោះឡើយ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុងមួយតម្លឹង?

តម្លៃហាងឆេងមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ តួយ៉ាងបន្ទាប់ពីតម្លៃមាសបានធ្…

កសិករបារម្ភការហូរចូលទុរេនមានតម្លៃថោកៗពីវៀតណាម ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក និងស្នើឱ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់

ផ្លែធុរេនស្រស់របស់វៀតណាម កំពុងធ្លាក់ថ្លៃយ៉ាងខ្លាំងមកនៅចន្លោះពី៣ពាន់រៀល ទៅ៤ពាន់រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនរឹតបន្តឹងលើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ