តម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ចុះពីកម្រិតខ្ពស់រយៈពេល៥ សប្តាហ៍

តម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ចុះពីកម្រិតខ្ពស់រយៈពេល ៥ សប្តាហ៍ ចំពេលបញ្ហាពិដានបំណុលមិនទាន់ដោះស្រាយ


ប្រាក់ដុល្លារបានធ្លាក់ថ្លៃពីកម្រិតខ្ពស់រយៈពេល ៥ សប្តាហ៍ជាប់ៗគ្នា នៅដើមសប្ដាហ៍នេះ បន្ទាប់ពីតម្លៃប្រាក់ដុល្លារប្រចាំសប្ដាហ៍មានកំណើនខ្ពស់កាលពីចុងសប្ដាហ៍មុន នៅពេលដែលអ្នកវិនិយោគទិញប្រាក់ដុល្លារមានក្ដីរំពឹងរង់ចាំដំណឹងល្អពីការដំណោះស្រាយបញ្ហាពិដានបំណុលដែលកំពុងជាប់គាំងនៅអាមេរិកនោះ។ នៅក្នុងការជួញដូរនារសៀលថ្ងៃចន្ទទី១៥ឧសភា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន ៦ ផ្សេងទៀត បានធ្លាក់ចុះ ០,៣%។
តម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ចុះពីកម្រិតខ្ពស់រយៈពេល ៥ សប្តាហ៍ ចំពេលបញ្ហាពិដានបំណុលមិនទាន់ដោះស្រាយ

ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសរើយធឺ បានរាយការណ៍ថា ប្រាក់ដុល្លារបានធ្លាក់ថ្លៃពីកម្រិតខ្ពស់រយៈពេល ៥ សប្តាហ៍ជាប់ៗគ្នា កាលពីថ្ងៃទី១៥ឧសភា នៅពេលដែលវិនិយោគិនបានពង្រឹងកំណើនពីប្រាក់ដុល្លារកាលពីសប្តាហ៍មុន ហើយបានរង់ចាំស្ដាប់ព័ត៌មានពីទីក្រុងវ៉ាស៊ីនតោនស្ដីពីរបៀបដោះស្រាយបញ្ហាកម្រិតបំណុលអតិបរមាដែលកំពុងជាប់គាំងនោះ។ ប្រភពដដែលបានអះអាងថា បញ្ហាកម្រិតបំណុលនេះអាចធ្វើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកខ្វះលទ្ធភាពទូទាត់ចំណាយរបស់ខ្លួន ប្រសិនបើវាមិនត្រូវបានដោះស្រាយទេ។

ប្រភព័ត៌មានដដែលនេះ បានកត់សម្គាល់ឃើញថា នៅក្នុងទីផ្សារនៃប្រទេសកំពុងអភិវឌ្ឍ ប្រាក់លីរ៉ារបស់ទួរគីបានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈដែលការបោះឆ្នោតប្រធានាធិបតីកាលពីចុងសប្តាហ៍ផ្តល់លទ្ធផលមិនដាច់ស្រេចដែលតម្រូវឱ្យមានការបោះឆ្នោតជុំទី២ រីឯប្រាក់បាតថៃបានឡើងថ្លៃវិញ បន្ទាប់ពីលទ្ធផលបោះឆ្នោតសភាឃើញឈ្នះចាញ់ដាច់ស្រេច។

តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះភ្លាមៗបន្ទាប់ពីទិន្នន័យបានបង្ហាញថា សន្ទស្សន៍ផលិតកម្ម អិមផាយអ៊ើ ស្តេត របស់ធនាគារកណ្តាលញូវយ៉កបានធ្លាក់ចុះដល់ -៣១,៨% ក្នុងខែឧសភានេះ បើធៀបនឹងសន្ទស្សន៍ ១០,៨ % ក្នុងខែមេសា។ ក្រុមហ៊ុន អែក្សិន អ៊ីខូណូមិកស៍ ដែលជំនាញខាងទីផ្សារហិរញ្ញវត្ថុ បានសរសេរថា ការធ្លាក់ចុះសន្ទស្សន៍ផលិតកម្មខាងលើជាការធ្លាក់ចុះដ៏ធំបំផុត បើគិតចាប់តាំងពីខែមេសា ឆ្នាំ ២០២០ មក ហើយក៏ជាកម្រិតទាបបំផុត បើគិតចាប់តាំងពីការធ្លាក់ចុះរយៈពេល ៣ ឆ្នាំជាប់ៗគ្នាក្នុងខែមករា។

យោងតាមរើយធឺ អ្នកវិភាគនានាបាននិយាយថា អាចមានកត្តាជាច្រើននៅពីក្រោយការឡើងថ្លៃនាពេលថ្មីៗនេះរបស់ប្រាក់ដុល្លារ ក្នុងចំណោមនោះមានទាំងក្ដីបារម្ភអំពីអតិផរណាខ្ពស់នៅសហរដ្ឋអាមេរិកនិងអំពីកំណើននៃការទិញសញ្ញាប័ណ្ណដែលជំរុញដោយក្ដីបារម្ភរឿងពិដានបំណុល ព្រមទាំងកំណើនទាបនៃសេដ្ឋកិច្ចពិភពលោកផង៕

អត្ថបទ៖ ឯម មាឃ




អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹមគោចំនួន ២៥១ កន្លែង នៅកូរ៉េខាងត្បូង ស្ថិតក្រោមការដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីការពារជំងឺអុតក្ដាម

មន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា កសិដ្ឋានចិញ្ចឹមគោជាង ២៥០ កន្លែង ក្នុងទីក្រុងមួយនៅកូរ៉េខាងត្បូង កំពុងត្រូវបានមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលត្រ…

កត្តាអ្វីខ្លះធ្វើឲ្យចំណូលក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងធ្លាក់ចុះជិត ៥០% នៅត្រីមាសទី១ឆ្នាំនេះ?

ក្រុមហ៊ុនធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងបានមើលឃើញថាប្រាក់ចំណូលប្រតិបត្តិការសរុបរបស់ពួកគេក្នុងត្រីមាសទី ១ បានធ្លាក់ចុះជិត ៥០ ភាគរយ នៅពេលដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ