វិស័យទេសចរណ៍

ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង១២លាននាក់ នៅរយៈពេល៤ខែឆ្នាំនេះ


អាជ្ញាធរទេសចរណ៍ថៃ (TAT)បានអះអាងថា ប្រទេសថៃ ដែលមានប្រជាជនប្រមាណ៧២លាននាក់ និងដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ទទួលបានភ្ញៀវទេសចរបរទេសជាង១២លាននាក់ នៅ៤ខែឆ្នាំ២០២៤ កើនឡើងប្រមាណ១៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យទេសចរណ៍
ដោយ

យោងតាមទិន្នន័យរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញថា ត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២៤ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង១២លាននាក់ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺក្នុងចំណោមទេសចរមកពី១០ប្រទេស ទេសចរចិន បានឈរកំពូលតារាង ដែលបានទៅកម្សាន្តនៅប្រទេសថៃ ច្រើនជាងគេ ដែលមានរហូតដល់ជាង២លាន៣៥ម៉ឺននាក់។

ភ្ញៀវទេសចរជនជាតិ ម៉ាឡេស៊ី បានលំដាប់ទីពីរក្រោយមានអ្នកទៅកម្សាន្តនៅថៃ ជិត១លាន៦សែននាក់ តាមពីក្រោយដោយភ្ញៀវទេសចររុស្ស៊ី មានជិត៧៧ម៉ឺននាក់, កូរ៉េខាងត្បូង ជិត៦៨ម៉ឺននាក់, ឥណ្ឌាជាង៦៤ម៉ឺននាក់, ឡាវជាង៤០ម៉ឺននាក់ និងអាល្លឺម៉ង់មានជាង៣៧ម៉ឺននាក់។

អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ប្រទេសថៃ នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង៨លាននាក់បន្ថែមទៀតក្នុងត្រីមាសទី២ ឆ្នាំនេះ ដែលនឹងកើនឡើង២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាជ្ញាធរនេះបានបន្ថែមទៀតថា ប្រទេសថៃ រំពឹងទទួលបានប្រាក់ចំណូលប្រមាណ១០ពាន់លានដុល្លារអាម៉េរិកពីភ្ញៀវទេសចរបរទេសទាំងនេះ ដោយកើនឡើង២៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​៕
ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីមួយព្រមផ្ដល់សំណងជិត៨០លានដុល្លារ ចំពោះការលក់សំបុត្រសម្រាប់ជើងហោះហើរខ្មោច

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ប្រទេសអូស្ត្រាលី Qantas បានព្រមព្រៀងផ្ដល់ប្រាក់សំណងចំនួន១២០លានដុល្លារអូស្ត្រាលី ឬ៧៩លានដុល្លារអាម៉េរិក ដ…

តើវត្តមានរបស់លោក ស៊ី នៅអឺរ៉ុប អាចជួយបន្ធូរបន្ថយភាពតានតឹងទ្វេភាគីបានដែរ ឬទេ?

ព័ត៌មាន
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចទៅកាន់ទឹកដីអឺរ៉ុបដ៏កម្រ ដើម្បីពង្រឹងទំនាក់ទំនងរវាងចិន និងអឺរ៉ុប ចំពេលភាពតានតឹងរវាងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ