ស្ថានទូតអាម៉េរិក បានណែនាំដល់ពលរដ្ឋថា ក្នុងករណីមិនទាន់អាចចាកចេញពីអ៊ីរ៉ង់បានពលរដ្ឋត្រូវស្ថិតនៅកន្លែងមានសុវត្ថិភាពដូចជាក្នុងផ្ទះ ហើយចៀសវាងការចេញតវ៉ា រក្សាភាពស្ងប់ស្ងាត់ និងស្តុកទុកអាហារ ទឹក ថ្នាំពេទ្យ និងរបស់របរចាំបាច់ផ្សេងទៀត។
ការណែនាំនេះផ្តោតសំខាន់ពលរដ្ឋ ដែលមានសញ្ជាតិពីរអាម៉េរិក-អ៊ីរ៉ង់ ដោយសារអ៊ីរ៉ង់នឹងអនុវត្តចំពោះពួកគេទាំងនោះក្នុងឋានៈជាពលរដ្ឋអ៊ីរ៉ង់តែប៉ុណ្ណោះ ហើយតម្រូវឱ្យពួកគេត្រូវតែប្រើលិខិតឆ្លងដែនអ៊ីរ៉ង់ក្នុងការធ្វើដំណើរចេញពីប្រទេសនេះ។ ជាមួយគ្នានេះស្ថានទូតអាម៉េរិកបានដាស់តឿនបន្ថែមថា ពលរដ្ឋមិនត្រូវបង្ហាញលិខិតឆ្លងដែនអាម៉េរិក ឬមានទំនាក់ទំនងជាមួយអាម៉េរិកនោះទេ ព្រោះអាចនាំឱ្យមានការឃុំខ្លួន៕
អត្ថបទៈ សួនឡង់ទី